ព័ត៌មាន

ប្រភេទកុលាលភាជន៍ផុយនៅស្ថានីយជើងឯក ដោយ៖ កញ្ញា តាកេត ស័កដា
102
342

ការសិក្សា​ស្រាជ្រាវពី​កុលាល​ភាជន៍​ខ្មែរជា​ផ្នែក​មួយដ៏​សំខាន់​ក្នុងវិស័យបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត ព្រោះ​តាម​រយៈ​កុលាលភាជន៍ទាំងនោះ អ្នកស្រាវជ្រាវអាចកំណត់​បាន​ពីភាព​ប៉ិន​ប្រសប់​របស់​ជនជាតិខ្មែរក្នុងការផលិត និងរចនា​កុលាលភាជន៍ ហើយអ្នកស្រាវជ្រាវអាចកំណត់អាយុកាល​របស់​កុលាលភាជន៍ អាយុ​កាល​របស់ស្ថានីយ អាយុកាលនៃស្រទាប់ដី សេដ្ឋកិច្ចក្នុងតំបន់ ជីវភាព​របស់គ្រួសារ និងផ្នែក​សំខាន់ៗ​ជា​ច្រើនទៀតពាក់ព័ន្ធការប្រើប្រាស់ ដូចជាក្នុងពិធីសាសនា និងជំនួញជាដើម។

កញ្ញា តាកេត ស័កដា មន្ត្រីស្ម័គ្រចិត្ត នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកមានបទពិសោធន៍ធ្វើកំណាយជាច្រើន បានបញ្ជាក់ក្នុងអត្ថបទស្រាវជ្រាវនេះថា ការស្រាវជ្រាវកុលាលភាជន៍ចាប់ផ្ដើមផុសផុលក្នុងរយៈពេលប៉ុន្មានទស្ស​វត្សរ៍​ចុងក្រោយនេះ គឺចាប់ពីឆ្នាំ១៩៩៧ បន្ទាប់ពីមានការស្រាវជ្រាវរកឃើញស្ថានីយឡបុរាណមួយចំនួននៅតំបន់អង្គរ​ និងតំបន់ដទៃទៀត។ ការសិក្សាស្រាវ​ជ្រាវ​ពីកុលាលភាជន៍ភាគច្រើនមាននៅតំបន់អង្គរខេត្តសៀមរាប ​ពីកំណាយដែលគេប្រទះឃើញនៅស្ថានីយឡកុលាល​ភាជន៍ជាច្រើនរួមមាន ឡអន្លង់ធំ ឡតានី ឡសរសី ឡបាកោង ឡខ្នារពោធិ៍​។

សូមអានសេចក្តីលំអិតក្នុងអត្ថបទដើមទាំងស្រុង ដូចខាងក្រោម៖

ទាញយកឯកសារទាំងស្រុងពីគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា៖ 

http://rac.apppeppers.com/royal-academy/research/attachments/original/22.pdf?1546489200

សេចក្តីប្រកាស