ព័ត៌មាន

ការកំណត់បញ្ហាប្រធានបទសិក្សាស្រាវជ្រាវ ចេញពី ភាពខ្វះចន្លោះ ក្នុងការប្រើប្រាស់វិធីសាស្ត្រសិក្សាស្រាវជ្រាវ ដោយ៖ បណ្ឌិត វង់ សំអូន អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល និង​ស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
11
1879

​វិធីសាស្ត្រសិក្សាស្រាវជ្រាវ​គឺ​សំដៅលើដំណើរការនៃការសិក្សា​ស្រាវជ្រាវទាំងឡាយណា​ ​​ដែល​បាន​ឆ្លងកាត់និតិវិធីវិទ្យាសាស្ត្រ​​សំខាន់ៗ​មួយចំនួនដូចជា៖ ការប្រើប្រាស់វិធីសាស្ត្រការកំណត់ និង​បញ្ជាក់បញ្ហាសិក្សាស្រាវជ្រាវ ការប្រើប្រាស់​វិធីសាស្ត្រសិក្សាស្រាវជ្រាវ ការប្រើប្រាស់វិធីសាស្ត្រ​ក្នុង​ការប្រមូលទិន្នន័យ ការប្រើប្រាស់វិធីសាស្ត្រក្នុង​ការវិភាគទិន្នន័យ ឬការប្រើប្រាស់​វិធីសាស្ត្រ​ដើម្បី​បកស្រាយទិន្នន័យជាដើម។ល។ ក្នុងន័យនេះ យើង​អាចកំណត់បាន​ថាភាពខ្វះចន្លោះ​ក្នុងការ​​ប្រើប្រាស់​វិធីសាស្ត្រ​សិក្សាស្រាវជ្រាវក្នុង​ស្នាដៃ​សិក្សា​ស្រាជ្រាវ​មុនៗ​គឺសំដៅលើ ភាពខ្វះចន្លោះ​ទាំងឡាយណា ​ដែលបានកើតឡើងនៅ​ក្នុង​ការប្រើប្រាស់វិធីសាស្រ្ត​ដើម្បីកំណត់ និង​បញ្ជាក់បញ្ហាសិក្សាស្រាវជ្រាវ ការប្រើប្រាស់វិធីសាស្ត្រសិក្សា​ស្រាវជ្រាវ ការប្រើប្រាស់​វិធីសាស្ត្រ​​ប្រមូលទិន្នន័យ​ ការវិភាគទិន្នន័យ ឬការបកស្រាយទិន្នន័យជាដើម។​​​ល។ តាម​រយៈ​ភាពខ្វះ​ចន្លោះ​ទាំង​អស់នេះ អ្នកសិក្សាស្រាវជ្រាវ​អាច​ទាញ​យកមកធ្វើ​ជាបញ្ហា​ក្នុង​ការ​បង្កើត​ប្រធានបទដើម្បី​​សិក្សា​ស្រាវជ្រាវ​បន្តបាន។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាក្រោម៖

https://rac.gov.kh/researchs-categories/20/researchs#main-container

សេចក្តីប្រកាស