ព័ត៌មាន

«កិច្ចសហប្រតិបត្តិការថ្មីរវាងរាជបណ្ឌិត្យសភាកម្ពុជានិងសាកលវិទ្យាល័យមីងជូ (Minzu) ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន»
24
1569

ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ទីក្រុងគន់មីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Ruan Chaoqi លេខាបក្សសាកលវិទ្យាល័យមីងជូ ដើម្បីសិក្សាលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តការថ្មីបន្ថែមទៀតរវាងស្ថាប័នទាំងពីរ។

នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

១- ធ្វើការផ្លាស់ប្តូរនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ ដែលនឹងចាប់ផ្តើមនៅខែកញ្ញា ចុងឆ្នាំ២០២៣នេះ។

២- ធ្វើការសិក្សាស្រាវជ្រាវរួមគ្នាលើគ្រប់វិស័យ។

៣- រៀបចំសិក្ខាសាលា និងសន្និសីទរួមគ្នា។

៤- សិក្សាពីលទ្ធភាពក្នុងការរៀបសន្និសីទអន្តរជាតិនៅចុងឆ្នាំ២០២៣នេះ ដើម្បីអបអរខួបទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន។

៥- ឯកភាពគ្នាក្នុងក្នុងការផ្លាស់ប្តូររវាងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ។

សូមជម្រាបជូនថា នេះ ជាវឌ្ឍនភាពថ្មីមួយ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ៕


សេចក្តីប្រកាស