3
បណ្ឌិតសភាចារ្យ តិច សំណាង
បណ្ឌិតសភាចារ្យស្ថាបនិក

នាមត្រកូល និងនាមខ្លួន : តិច សំណាង

ភេទ : ប្រុស

ទីកន្លែងកំណើត : សង្កាត់លេខ ៣ ក្រុងភ្នំពេញ ប្រទេសកម្ពុជា

ស្ថានភាពគ្រួសារ : រៀបការ

ចំនួនកូន : ០៣ នាក់ 

សារអេឡិចត្រូនិក : techsamnang@yahoo.com

ការសិក្សាក្រោយឧត្តមសិក្សា និងឧត្តមសិក្សា

  • ១៩៩៧-២០០០​ : សញ្ញាបត្របណ្ឌិតរដ្ឋ ផ្នែកវិចិត្រសិល្បៈ តុបតែងលម្អ​ និងស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ Stroganov ទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី
  • ១៩៩៣-១៩៩៧ : សញ្ញាបត្របណ្ឌិត​ ផ្នែកវិចិត្រសិល្បៈ តុបតែងលម្អ​ និងស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ Stroganov ទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី  
  • ១៩៩១-១៩៩៣ : សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិចិត្រសិល្បៈ តុបតែងលម្អ​ និងស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ Stroganov ទីក្រុងមូស្គូ​ សហព័ន្ធរុស្ស៊ី                          
  • ១៩៨៥​-១៩៩១ : សញ្ញាបត្របរិញ្ញាបត្រ ផ្នែកវិចិត្រសិល្បៈ តុបតែងលម្អ​ និងស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ Stroganov ទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី

ឋានន្តរសក្តិ

  • ២០១៤-បច្ចុប្បន្ន : ឧត្តមមន្រ្តីថ្នាក់ទី៦

បទពិសោធន៍ការងារ

  • ២០១១-បច្ចុប្បន្ន : ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា 
  • ២០១៨-បច្ចុប្បន្ន : អនុប្រធានគណៈកម្មាធិការគ្រប់គ្រងការសាងសង់អគារខេមរៈវិទូនៃរាជបណ្ឌិត្យ សភាកម្ពុជា
  • ២០១៧-បច្ចុប្បន្ន : សមាជិកឧត្តមទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសារខ្មែរ
  • ២០១១-២០១៧ : អនុប្រធានប្រចាំការក្រុមប្រឹក្សាជាតិភាសាខ្មែរ
  • ២០១១-២០១៧ : អនុប្រធានក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា 
  • ២០០៩-បច្ចុប្បន្ន : អនុប្រធានគណៈកម្មាធិការជាតិកំណត់គោលការណ៍ និងនីតិវិធីការពារ​និក្ខេបបទ​ថ្នាក់បណ្ឌិត
  • ២០០៩-បច្ចុប្បន្ន : សមាជិកឧត្តមក្រុមប្រឹក្សាជាតិអប់រំ
  • ២០០៦-បច្ចុប្បន្ន : សមាជិកពេញសិទ្ធិគណៈវិស្វកម្មកម្ពុជា
  • ២០០៥-បច្ចុប្បន្ន : សមាជិកពេញសិទ្ធិរាជបណ្ឌិត្យសភាកម្ពុជា (បណ្ឌិតសភាចារ្យ)
  • ២០០៥-បច្ចុប្បន្ន : អនុប្រធានគណៈកម្មការពិនិត្យវាយតម្លៃកម្រិតសញ្ញាបត្រ និងវិញ្ញាបនបត្រ
  • ២០០៣-២០១១ : អគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា
  • ២០០២-២០០៣ : ទីប្រឹក្សា និងជានិពន្ធនាយកទស្សនាវដ្តីវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
  • ២០០០-បច្ចុប្បន្ន : សាស្ត្រាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា
  • ២០០០-២០០២ : ព្រឹទ្ធបុរសមហាវិទ្យាល័យស្ថាបត្យកម្មនៃសាកលវិទ្យាល័យន័រតុន     

ស្នាដៃបោះពុម្ពផ្សាយ

  • ដឹកនាំរៀបចំសៀវភៅណែនាំស្តីពីដំណើរការនៃការទទួលស្គាល់គុណភាពអប់រំគ្រឹះស្ថានឧត្តមសិក្សា ឆ្នាំ២០១១, ១២៩ទំព័រ
  • ដឹកនាំរៀបចំសៀវភៅណែនាំស្តីពីដំណើរការនៃការទទួលស្គាល់គុណភាពអប់រំសម្រាប់មន្ត្រីវាយតម្លៃ ឆ្នាំ២០១១, ១៤៣ទំព័រ
  • ដឹកនាំរៀបចំសៀវភៅណែនាំស្តីពីដំណើរការវាយតម្លៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់គ្រឹះស្ថានឧត្តមសិក្សា​ ឆ្នាំ២០១០, ២៦ទំព័រ (ភាសាខ្មែរ និងភាសាអង់គ្លេស)
  • ដឹកនាំរៀបចំស្តង់ដារគុណភាពអប្បបរមាសម្រាប់ផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថាន​ឧត្តមសិក្សា ឆ្នាំ២០១០ (ភាសាខ្មែរ) ២៧ទំព័រ (ភាសាអង់គ្លេស) ២៩ទំព័រ
  • ដឹកនាំរៀបចំរបាយការណ៍សិក្ខាសាលាពិគ្រោះយោបល់លើការកែសម្រួលសៀវភៅណែនាំសម្រាប់ដំណើរការ​បណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំ២០០៩
  • ដឹកនាំរៀបចំសៀវភៅណែនាំស្តីពីដំណើរការវាយតម្លៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ឆ្នាំ២០០៧, ២៨ទំព័រ (ភាសាខ្មែរ និងភាសាអង់គ្លេស)
  • ដឹកនាំរៀបចំសេចក្តីណែនាំស្តីពីដំណើរការវាយតម្លៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់អ្នកវាយតម្លៃ ឆ្នាំ២០០៥ ១៨ទំព័រ (ភាសាខ្មែរ) ១៣ទំព័រ (ភាសាអង់គ្លេស)
  • អត្ថបទបឋកថា “ប្រធានបទស្តីពីប្រវត្តិនៃការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា”

គ្រឿងឥស្សរិយយស

  • គ្រឿងឥស្សរិយយសជាតូបការ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១​ គ្រឿង
  • គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំនួន ០១ គ្រឿង
  • គ្រឿងឥស្សរិយយសសម្តេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្ន ថ្នាក់មហាសិរីវឌ្ឍន៍ ចំនួន ០១ គ្រឿង
  • គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន ០១ គ្រឿង
  • គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសិរីវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១ គ្រឿង
  • គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់អស្សាឫទ្ធិ ចំនួន ០១ គ្រឿង
  • មេដាយ ASEAN Engineer of Architecture (AFEO) ចំនួន ០១ គ្រឿង
  • មេដាយ Professional Engineer of Architecture (EIC) ចំនួន ០១ គ្រឿង
  • មេដាយមាសការងារ ចំនួន ០២ គ្រឿង

ភាសាបរទេស

  • ភាសារុស្ស៊ី 
  • ភាសាវៀតណាម
  • ភាសាបារាំង
  • ភាសាអង់គ្លេស