កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត
អត្ថបទទាក់ទង
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញនាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាគ្រួសារភៀសសឹកចំនួន៤០២ គ្រួសារ ដែលស្នាក់នៅវត្តភ្នំសង្កែ ឃុំកំពង់ស្រឡៅ ខេត្តព្រះវិហារ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញនាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាគ្រួសារភៀសសឹកចំនួន៤០២ គ្រួសារ ដែលស្នាក់នៅវត្តភ្នំសង្កែ ឃុំកំពង់ស្រឡៅ ខេត្តព្រះវិហារ
(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញនាំយកសម្ភារៈ...
សម្តេចព្រះនរោត្តម សីហមុនី ចូលរួមក្នុងទិវាជ័យជម្នះលើកទី៨០ក្នុងសាធារណរដ្ឋប្រជាមានិចិន សម្តេចព្រះនរោត្តម សីហមុនី ចូលរួមក្នុងទិវាជ័យជម្នះលើកទី៨០ក្នុងសាធារណរដ្ឋប្រជាមានិចិន
បណ្ឌិត ស៊ឺន សំ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងចូលរួមក្នុងទិវារំលឹកខួបលើកទី៨០ នៃជ័យជម្នះនៃសង្គ្រាមប្រឆាំងនឹងការឈ...
សារៈសំខាន់នៃការចូលរួមរបស់ប្រទេសកម្ពុជាក្នុងវេទិកាកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ ឆ្នាំ ២០២៥ សារៈសំខាន់នៃការចូលរួមរបស់ប្រទេសកម្ពុជាក្នុងវេទិកាកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ ឆ្នាំ ២០២៥
បណ្ឌិត ស៊ឺន សំ វេទិកាកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ (Shanghai Cooperation Organization - SCO) គឺជាអង្គការអន្តរជាតិដ៏សំខាន់មួយ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ...
ហេតុអ្វីខ្មែរបំភ្លេចការឈ្លានរបស់ប្រទេសជិតខាងបានយ៉ាងលឿន? ហេតុអ្វីខ្មែរបំភ្លេចការឈ្លានរបស់ប្រទេសជិតខាងបានយ៉ាងលឿន?
បណ្ឌិត ស៊ឺន សំ ក្នុងបរិបទនៃប្រវត្តិសាស្ត្រ និងនយោបាយរបស់កម្ពុជា បញ្ហាស្តីពីការឈ្លានពាន ឬការជ្រៀតជ្រែកពីប្រទេសជិតខាងតែងជាប្រធានបទដ៏រសើប និងស្មុគស្មាញ។ ទោះបីជាប្រវត្តិសាស្ត្របានកត...
ហេតុអ្វីកម្ពុជាមិនចាត់វិធានការយោធាឆ្លើយតបទៅនឹងការរំលោភបំពានដ៏គឃ្លើនលើបទឈប់បាញ់ពីសំណាក់កម្លាំងប្រដាប់អាវុធថៃ? ហេតុអ្វីកម្ពុជាមិនចាត់វិធានការយោធាឆ្លើយតបទៅនឹងការរំលោភបំពានដ៏គឃ្លើនលើបទឈប់បាញ់ពីសំណាក់កម្លាំងប្រដាប់អាវុធថៃ?
ដោយ៖ លឹម សុវណ្ណរិទ្ធ គ្រូបង្រៀនជំនាញវិទ្យាសាស្ត្រនយោបាយ “ហេតុអ្វីបានជាកម្ពុជាមិនប្រើប្រាស់វិធានការយោធាឆ្លើយតបនឹងការរំលោភបំពានដ៏គឃ្លើនលើបទ...
កម្ពុជាគួររក្សាទំនាក់ទំនងដែលមានតុល្យភាពរវាងសហរដ្ឋអាម៉េរិក ចិន និងអាស៊ាន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ កម្ពុជាគួររក្សាទំនាក់ទំនងដែលមានតុល្យភាពរវាងសហរដ្ឋអាម៉េរិក ចិន និងអាស៊ាន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ
កម្ពុជា ជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ និងជាបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍ បានឆ្លងកាត់ភាពចលាចលជាច្រើន ទាំងសង្គ្រាម ជម្លោះ និងការប្រឹងប្រែងស្វែងរកសន្តិភាព។ នៅក្នុងបរិបទនៃភូមិសាស្ត្រនយោបាយសកល និងតំបន...