(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញនាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋជាគ្រួសារភៀសសឹក ចំនួន៤០២ គ្រួសារ ដែលស្នាក់នៅវត្តភ្នំសង្កែ ឃុំកំពង់ស្រឡៅ ខេត្តព្រះវិហារ។
សម្ភារៈទាំងនោះរួមមាន៖
1- ខោអាវ ១៦ កេស (ស្មើនឹង ៣៣៦ សម្រាប់)
2- មីជាតិ ១៩ កេស
3- ត្រីខ មួយកេសធំ
4- កាពិផាវ ២០ក្រឡ
5- ម្ទេស ២០ក្រឡ
6- ម៉ាស់ ២០ប្រអប់
7- សាច់ក្រក ៥គីឡូ
8- សាច់ផាត់ មួយចំនួន
9- ខ្ញីទឹកឃ្មុំ មួយកេស
ក្នុងចំណោមសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគទាំងនោះ សម្ភារៈនិងគ្រឿងឧបភោគបរិភោគមួយចំនួន គឺជាជំនួយរបស់ក្រុមហ៊ុន Quickstrike Co.Ltd និងឯកឧត្ដម សែមស័ក្តិ សិនា៕
RAC Media | លឹម សុវណ្ណរិទ្ធ