Royal Academy of Cambodia
យន្តការកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង (Mekong-Lancang Cooperation-MLC) គឺជាយន្តការសហប្រតិបត្តិការស្របតាមនិន្នាការបច្ចុប្បន្ននៃសាកលភាវូបនីយកម្ម និងសមាហរណកម្ម។
មេគង្គ-ឡានឆាង(MLC) មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីកសាងសហគមន៍មួយ ដែលមានការទទួលខុសត្រូវ និងដើម្បីផលប្រយោជន៍រួមនៅក្នុងអនុតំបន់។ លើសពីនេះទៀត MLC ក៏មានគោលដៅផ្សេងទៀតជាច្រើន រួមមាន ពង្រឹងការជឿទុកចិត្តគ្នានិងការយោគយល់គ្នា, ថែរក្សាសន្តិភាពនិងស្ថិរភាព, លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព, កាត់បន្ថយភាពក្រីក្រ, កាត់បន្ថយគម្លាតនៃការអភិវឌ្ឍ, ធ្វើសមាហរណកម្មយ៉ាងពេញលេញទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក, បង្កើនមិត្តភាព, និងបង្កើតទំនាក់ទំនងជិតខាងល្អជាមួយបណ្តាប្រទេសនានា។
MLC មានសរសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួនបីសំខាន់ៗ រួមមាន នយោបាយនិងសន្តិសុខ, សេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព, វប្បធម៌សង្គម, និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ជាពិសេសខ្លឹមសារអាទិភាពនៃកិច្ចសហប្រតិបត្តិការ គឺកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹកនៅតំបន់ មេគង្គ-ឡានឆាង ដោយពង្រឹងការតភ្ជាប់រវាងប្រទេសទាំង៦ ដែលមាន កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, វៀតណាម, ថៃ, និងចិន កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។
ជាពិសេសការតម្រង់ទិសត្រូវបានអនុវត្ត ដោយគោលនយោបាយជាក់លាក់តាមរយៈសន្និសីទ។ នៅក្នុងកិច្ចប្រជុំកំពូល MLC នៅដើមឆ្នាំ២០១៨ បណ្តាប្រទេសនានាបានអនុម័តលើឯកសារសំខាន់ៗចំនួនពីរ គឺសេចក្តីប្រកាសរួមនៅរាជធានីភ្នំពេញ និងផែនការសកម្មភាព MLC សម្រាប់ឆ្នាំ ២០១៨-២០២២ ។ កិច្ចសហប្រតិបត្តិការ MLC ក៏ត្រូវការសម្របសម្រួលយ៉ាងសុខដុមរមនា ជាមួយផែនការ និងកម្មវិធីអភិវឌ្ឍន៍មួយចំនួន ដូចជាផែនការមេតភ្ជាប់អាស៊ាន (MPAC), គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI), របៀបវារៈអង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាគំនិតផ្តួចផ្តើមនៃការផ្សារភ្ជាប់វិស័យនានានៅក្នុងតំបន់។
ផ្នែកហិរញ្ញវត្ថុ ប្រទេសចិនបានសន្យាផ្តល់ថវិកាចំនួន ៣០០លានដុល្លារ ដល់មូលនិធិសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោង “ប្រមូលផលដំបូង” ថវិកា១០ពាន់លានយន់ទៀត សម្រាប់ប្រាក់កម្ចីសម្បទាន, ៥ពាន់លានដុល្លារសម្រាប់ឥណទានអ្នកបញ្ជាទិញ និង៥ពាន់លានដុល្លារទៀតសម្រាប់ប្រាក់កម្ចីពិសេសសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពផលិតកម្ម។
ទាក់ទងនឹងយន្តការការងារ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាងនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ។ កិច្ចប្រជុំជាន់ខ្ពស់ត្រូវបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ហើយត្រូវប្តូរវេនតាមលំដាប់អក្ខរក្រម។
នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស MLC លើកទី៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនៅ កាលពីថ្ងៃទី ២០ ខែកុម្ភៈ កន្លងទៅ រដ្ឋមន្រ្តីទាំងអស់បានឯកភាពគ្នាក្នុងការជម្រុញឱ្យមានការអភិវឌ្ឍ ជាមួយនឹងការអនុវត្តផែនការសកម្មភាព MLC សម្រាប់ឆ្នាំ២០១៨-២០២០ ដែលក្នុងនោះប្រទេសជាសមាជិកនឹងពន្លឿនការកសាងនិងការធ្វើឱ្យសម្រេចបាននូវផែនការសកម្មភាពស្តីពី ការតភ្ជាប់តំបន់, សមត្ថភាពផលិតកម្ម, ធនធានទឹក, ពាណិជ្ជកម្មនិងកសិកម្ម។ ទន្ទឹមនឹងនោះដែរ ក៏បានជំរុញភាពជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺ និងបទឧក្រិដ្ឋឆ្លងកាត់ព្រំដែន បង្កើនការផ្លាស់ប្តូរបទពិសោធ?និងការសន្ទនាគ្នា រវាងអាជ្ញាធរមូលដ្ឋាននិងភ្នាក់ងារគ្រប់គ្រងច្រកទ្វារព្រំដែន និងបង្កើនប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការរបស់មូលនិធិពិសេសរបស់ MLC។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នេះក៏បានឯកភាពគ្នាពង្រឹងការតភ្ជាប់ និងការគាំទ្រ MLC សម្រាប់យន្តការសហប្រតិបត្តិការក្នុងតំបន់ដែលជាប់ពាក់ព័ន្ធ ដូចជា អាស៊ានមហាអនុតំបន់មេគង្គ គណៈកម្មការទន្លេមេគង្គ និងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយៀវ៉ាឌី-ចាវផៃយ៉ា-មេគង្គ (ACMECS)។
កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង គួរតែចូលរួមចំណែកពង្រឹងការសម្របសម្រួលរវាងប្រទេសនានា ក្នុងការជួយដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងនាំមកនូវផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រជាជន។ យន្តការគួរតែមានគោលបំណងដើម្បីពង្រឹងភាពធន់ របស់សេដ្ឋកិច្ចពេលជួបនឹងភាពមិនច្បាស់លាស់។ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម ចាំបាច់ត្រូវផ្តោតលើការបង្កើនសមត្ថភាពបច្ចេកវិទ្យា សម្រាប់អាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពទីផ្សារនិងទំនុកចិត្តលើផលិតផលកសិកម្ម។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងតំបន់អាងទន្លេមេគង្គទាមទារឱ្យប្រទេសពាក់ព័ន្ធចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាងទន្លេ។
លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានលោកឡើងថា ព័ត៌មាននិងស្ថិតិជលសាស្ត្រ ទាំងរដូវវស្សានិងរដូវប្រាំង គួរតែធ្វើកការចែករំលែកឱ្យបានទូលំទូលាយ បង្កើតប្រព័ន្ធប្រកាសអាសន្ន និងយន្តការសម្របសម្រួលក្នុងការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ គ្រោះរាំងស្ងួតនិងគ្រោះមហន្តរាយផ្សេងៗ អនុវត្តគម្រោងរួមគ្នាដើម្បីធានាដល់ជីវភាពរស់នៅរបស់ប្រជាជន ប្រឈមមុខនឹងភាពបម្រែបម្រួលអាកាសធាតុ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ និងកាត់បន្ថយការរំខានដល់ចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។
ទាក់ទងនឹងការវិវត្តដ៏ស្មុគស្មាញរបស់ វីរុស COVID-១៩ និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក៏បានអំពាវនាវដល់បណ្តាប្រទេសនានា ឱ្យជួយជំរុញការសម្របសម្រួល និងចែករំលែកព័ត៌មានអំពីការរីករាលដាលនេះ ស្របជាមួយគ្នានេះដែរក៏ត្រូវរក្សាឱ្យបានការផ្លាស់ប្តូរពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។
នៅពេលនេះ ការរីករាលដាលរបស់វីរុស Covid-19 នេះ បានក្លាយជាការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណីដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន ដែលនៅក្នុងតំបន់ទាំងមូលកំពុងប្រឈម ដែលតម្រូវឱ្យមានឆន្ទៈនយោបាយរឹងមាំនិងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ MLC ទាំងមូល។ យន្តការ MLC នឹងពង្រឹងរាល់កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌ ដើម្បីធានាបាននូវការចូលរួមចំណែកកាន់តែខ្លាំងក្លាក្នុងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
ជានិច្ចកាល ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា ទាំងនៅកម្ពុជានិងនៅប្រទេសវៀតណាម មេដឹកនាំវៀតណាមគ្រប់លំដាប់ថ្នាក់ តែងតែបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបន្តការយកចិត្តទុកដាក់ ក៏ដូចជាបង្កភាពងាយស្រួលដល់...
ស្ថានការណ៍សង្គ្រាម និងការប្រជែងនយោបាយនៅលើពិភពលោកបច្ចុប្បន្ន បាននាំពិភពលោកឆ្ពោះទៅរកស្ថានភាពហានិភ័យនៃសង្គ្រាមធំៗជាច្រើន ដែលបង្កភាពស្រពិចស្រពិលនៃសណ្ដាប់ធ្នាប់ និងសន្តិភាពពិភពលោក។ សង្គ្រាមនៅអ៊ុយក្រែន និងម...
នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។...
បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់អាជ្ញាបណ្ណថ្មីទៅដល់ក្រុមហ៊ុនដែលមានបំណងផលិតស្រាបៀរផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមបានលើកឡើងថា កម្ពុជាគួរតែដល់ពេលដែលកម្ពុជាត្រូវច...
ចុះផ្សាយ៖ ២៩ ឧសភា ២០២៤ - ចុះផ្សាយឡើងវិញ ២២ វិច្ឆិកា ២០២៤ ដោយ៖ លឹម សុវណ្ណរិទ្ធ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាទំនាក់ទំនងដ៏ចាំបាច់ក្នុងនាមជាមិត្តល្អ និងជាអ្នកជិតខ...