Royal Academy of Cambodia
ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេងកាតបានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្មទាញយកប្រេងកាតពីធម្មជាតិ បានផលិតចេញជាផលិតផលប្រេងច្រើនប្រភេទសម្រាប់បំពេញតម្រូវការប្រើប្រាស់។ ការផ្គត់ផ្គង់ ការស្តុក ការចម្រាញ់ តម្លៃ និងពាណិជ្ជកម្មប្រេងបច្ចុប្បន្ន បានក្លាយជាប្រធានបទសំខាន់ និងចាប់អារម្មណ៍របស់ពិភពលោក ហើយមានការប្រែប្រួលទៅតាមស្ថានភាពនយោបាយ សន្តិសុខមិនមែនប្រពៃណី និងការកើនឡើងនៃតម្រូវការពិភពលោក ពិសេស ប្រទេសដែលមានឧស្សាហកម្មរីកចម្រើន។
មកទល់នឹងខែកុម្ភៈ ឆ្នាំ២០២០ នេះ យោងតាមរបាយការណ៍របស់ភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency-IEA) បានបញ្ជាក់ថា តម្រូវការប្រេងសាកលត្រូវបានទទួលរងគ្រោះយ៉ាងខ្លាំងពីមេរោគឆ្លងខូវីដ-១៩ (Covid-19) និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ការផ្ទុះឡើងនៃមេរោគនេះបាននាំឱ្យប៉ះពាល់ដល់ដំណើរការរោងចក្រចម្រាញ់ប្រេងពិភពលោក ពិសេសអង្គការអូប៉ិច។ តម្រូវការប្រេងឆៅរបស់ចិនសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ ត្រូវបានកាត់បន្ថយត្រឹម ១,១លានបារ៉ែលក្នុង១ថ្ងៃ។ ជារួម ដំណើរការផលិតប្រេងទូទាំងពិភពលោកត្រូវបានព្យាករថា អាចផលិតបាន ០,៧លានបារ៉ែលក្នុង១ថ្ងៃ។
ទាក់ទងនឹងការឃ្លាំងស្តុកប្រេងវិញឃើញថា ទិន្នន័យក្នុងខែមករា ដើមឆ្នាំ២០២០ បានបង្ហាញពីឃ្លាំងស្តុកនៅអាម៉េរិក និងជប៉ុនមានការកើនឡើង ខណៈពេលការស្តុកនេះកំពុងធ្លាក់ចុះនៅអឺរ៉ុប។ រីឯតម្លៃវិញក្នុងរយៈពេលដូចគ្នា តម្លៃប្រេងឆៅបានធ្លាក់ចុះ១០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដោយមានផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតខូវីដ-១៩ (Covid-19)។ តម្លៃនៅមជ្ឈិមបូព៌ា សមុទ្រខាងជើងនិងអាហ្វ្រិកខាងលិច (Middle East, North Sea and West Africa) ទទួលបានការពេញនិយមពីសំណាក់ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន ប៉ុន្តែក៏បានធ្លាក់ចុះខណៈពេលដែលការផ្គត់ផ្គង់ប្រេងរបស់ប្រទេសលីប៊ី (Libya) ត្រូវបានគាំទ្រពីប្រទេសអាល់ហ្សេរី និងអាស៊ែបៃហ្សង់ (Algeria and Azerbaijan)។
មកទល់នឹងពេលនេះ វីរុសកូរ៉ូណាកំពុងមានឥទ្ធិពលលើអារម្មណ៍មនុស្សស្ទើរជុំវិញពិភពលោក ហើយក៏មានសក្តានុពលផលប៉ះពាល់យ៉ាងខ្លាំងផងដែរលើទីផ្សារប្រេងអន្តរជាតិ។ ការរីករាលដាលនៃវីរុសឆ្លងនៅ ប្រទេសចិន សកម្មភាពដឹកជញ្ជូននិងអាជីវកម្មធំៗជាច្រើនត្រូវផ្អាកសកម្មភាព ដូចជា ផលិតផលប្រេងយន្តហោះ ជាពិសេសយន្តហោះប្រតិកម្ម និងយន្តហោះផ្សេងៗ។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុនដឹកប្រេងផ្លូវសមុទ្រឈ្មោះ IHS Markit Commodities បានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មប្រេងឆៅនៅក្នុងសមុទ្រហាក់ដូចជា មិនបានទទួលផលប៉ះពាល់ពីមេរោគកូរ៉ូណា ដោយដំណើរការដឹកប្រេងឆ្ពោះទៅកាន់ប្រទេសចិននៅតែមានតម្រូវការខ្លាំងជិត ២៩០លានបារ៉ែល។ ការដឹកទំនិញភាគច្រើនមានប្រភពមកពីមជ្ឈឹមបូព៌ាដែលមានចំណែកមានចំណែកទីផ្សារប្រមាណ ៣៥%ពេញក្នុងខែមករា ឆ្នាំ២០២០។ ការនាំចេញរបស់អាហ្វ្រិក (អាហ្វ្រិកខាងលិច) និងអ្នកផ្គត់ផ្គង់នៅអាម៉េរិកកណ្តាល និងខាងត្បូង មានចំណែកទីផ្សារ ២៤% និង ១៨%។ ការព្រួយបារម្ភជុំវិញប្រតិកម្មរបស់ចិន គឺច្បាស់នៅក្នុងទីផ្សារ ប៉ុន្តែផលប៉ះពាល់មិនទាន់មាននៅឡើយទេ។ ប៉ុន្តែ អ្នកវិភាគជាច្រើនរំពឹងថា កំណើន GDP របស់ចិនអាចនឹងទទួលរងសម្ពាធកម្រិតណាមួយបណ្តាលមកពីវិបត្តិនេះដែលនាំឱ្យមានការប៉ះពាល់ដល់តម្រូវការប្រេងរបស់ប្រទេសចិន និងតម្រូវការនេះនឹងមិនមានការកើនឡើងលឿនដូចការរំពឹងទុក។ ដើម្បីឆ្លើយតបនឹងបញ្ហានេះដែរ មន្ត្រីនៃអង្គការ OPEC+ (អូប៉ិចបូក) បានបង្ហាញពីចេតនារបស់ខ្លួនដើម្បីទប់ស្កាត់អតិរេកប្រេង ប្រសិនបើតម្រូវការរបស់ចិន មិនមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងកិច្ចប្រជុំអ្នកជំនាញ OPEC+ នៅទីក្រុងវីយែន ដើម្បីវាយតម្លៃពីស្ថានភាពតម្រូវការនេះ។
ស្ថានភាពនៃមេរោគខូវីដ១៩ នៅទីក្រុងវូហានដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវទឹកដ៏ធំបំផុតមួយរបស់ប្រទេសចិន ក៏បានធ្វើឱ្យរោងចក្រចំរាញ់ប្រេងក្នុងស្រុកកាត់បន្ថយកម្លាំងផលិតកម្មប្រេងពី១០%ទៅ២០%ដែរ។ តាមការប៉ាន់ស្មានបានបង្ហាញថា ការបាត់បង់បរិមាណនៃការផលិតប្រេងឆៅ និងតម្រូវការអាចចន្លោះពី១,៤ ទៅ ២,៨លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២០នេះ។ មកទល់ពេលនេះ ផលិតកម្មប្រេងឆៅ និងតម្រូវការទាំងអស់ គឺស្ថិតនៅលើការសម្រេចចិត្តដែលមិនទាន់មានភាពច្បាស់លាស់របស់អង្គការ OPEC+ ថាតើនឹងត្រូវកាត់បន្ថយ ឬបន្ថែមយ៉ាងណា ឬត្រូវការចំនួនប៉ុន្មានលានបារ៉ែលក្នុងមួយថ្ងៃដើម្បីធានាថ្លៃ និងតម្រូវការប្រើប្រាស់បាន។
បើយើងពិនិត្យមើលទីផ្សារដឹកជញ្ជូនតាមផ្លូវសមុទ្រយើងឃើញថា សកម្មភាពនៅតែស្ថិតក្នុងកម្រិតធម្មតាដោយការនាំចូលប្រេងតាមផ្លូវសមុទ្ររបស់ប្រទេសចិនមានចំនួនលើស ៨លានបារ៉ែលក្នុងមួយខែ ពិសេសក្នុងខែមករា ប៉ុន្តែនៅតែទាបជាងបរិមាណដែលបានមានតម្រូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ត្រង់នេះគេអាចសន្មតថា ការផ្ទុះឡើងជំងឺខូវីដ-១៩ មិនទាន់អាចកាត់បន្ថយតម្រូវការប្រេងរបស់ប្រទេសចិន ដោយគំហុកខ្លាំងទេ។ ទន្ទឹមនឹងនេះដែរ ការនាំចេញប្រេងរបស់លីប៊ីបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បើទោះបីជាចាប់តាំងពីក្នុងខែកុម្ភៈ សហរដ្ឋអាម៉េរិកក៏បានសម្រេចចិត្តដកទណ្ឌកម្មលើក្រុមហ៊ុនដឹកទំនិញឈ្មោះ កូស្កូ (Cosco Shipping Tanker (Dalian) Co) ដែលជំរុញឱ្យមានការព្រួយបារម្ភហួសតម្រូវការដល់ទីផ្សារដឹកទំនិញតាមផ្លូវសមុទ្រទៅវិញ។
យើងអាចនិយាយបានថា ផលប៉ះពាល់នៃការផ្គត់ផ្គង់ប្រេងនៅតែកើតឡើងនៅទូទាំងពិភពលោក ដោយសារតម្រូវការក្នុងការប្រើប្រាស់ប្រេងនិងសេដ្ឋកិច្ចក្នុងប្រទេសចិនធ្លាក់ចុះ ជាពិសេសបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិន និងបណ្តាលមកពីមេរោគកូរ៉ូណានេះឯង។ ប្រទេសចិនហាក់ដូចជាចំណុចកណ្តាលនៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយហានិភ័យនៃការរីករាលដាលនៃវីរុស ហាក់បានធ្វើឱ្យ សេដ្ឋកិច្ចពិភពលោករង្គោះរង្គើយ៉ាងខ្លាំងមកទល់នឹងពេលនេះ។ នៅឆ្នាំ២០០៣ តម្រូវការប្រេងរបស់ចិនមានចំនួន ៥,៧លានបារ៉ែលក្នុងមួយថ្ងៃ ហើយនៅឆ្នាំ២០១៩ ប្រទេសនេះបានកើនឡើងទ្វេដងដល់ ១៣,៧លានបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹង១៤%នៃចំនួនសរុបពិភពលោក។ លើសពីនេះ កាលពីឆ្នាំ២០១៩ នោះ ប្រទេសចិនក៏មានតម្រូវការប្រេងច្រើនជាងបីភាគបួននៃកំណើនតម្រូវការប្រេងពិភពលោក។
ផលប៉ះពាល់នៃជំងឺ Covid-19 ចំពោះតម្លៃប្រេង មានសភាពធ្ងន់ធ្ងរឡើងៗមកទល់នឹងពេលនេះ។ តម្លៃប្រេងប្រភេទ Brent ធ្លាក់ចុះប្រហែល ១០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ឬស្មើ២០% មកនៅក្រោម ៥៥ ដុល្លារអាម៉េរិកក្នុង១បារ៉ែល។ មុនពេលដែលផ្ទុះជំងឺ Covid-19 ទីផ្សារនេះមានការប៉ាន់ស្មានទុកជាមុននូវការផ្គត់ផ្គង់លើស១លានបារ៉ែលក្នុង១ថ្ងៃ ក្នុងឆមាសទីមួយនៃឆ្នាំ២០២០ ដោយសារតែការបន្តពង្រីកទីផ្សារនៅសហរដ្ឋអាម៉េរិក ប្រេស៊ីល កាណាដា និងន័រវែស។ បើទោះបីជាមានការគម្រាមកំហែងដល់សុវត្ថិភាពនៃការផ្គត់ផ្គង់ប្រេង ពីភាពតានតឹងនៅក្នុងប្រទេសអ៊ីរ៉ាក់យ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យការផ្គត់ផ្គង់ប្រេងធ្លាក់ក្រោម១លានបារ៉ែលក្នុង១ថ្ងៃដែរ។ នៅដើមខែមីនា ប្រទេសចិនបានកាត់បន្ថយការបញ្ជាទិញរបស់ខ្លួនរួចហើយពីអារ៉ាប់ប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងដ៏ធំរបស់អង្គការ OPEC និងជាប្រទេសនាំចេញប្រេងធំជាងគេរបស់ពិភពលោក។ ប្រទេសចិន គឺជាអតិថិជនសំខាន់បំផុតរបស់អារ៉ាប់ប៊ីសាអូឌីត រួមជាមួយបណ្តាប្រទេសអាស៊ីផ្សេងទៀតដូចជា ឥណ្ឌានិងកូរ៉េខាងត្បូងដែលជាប្រទេសមានសារសំខាន់ខ្លាំងសម្រាប់ប្រទេសផលិតប្រេងធំៗ នៅជុំវិញឈូងសមុទ្រពែរ្ស។ រាល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចទាំងនេះនឹងកាត់បន្ថយតម្រូវការប្រេង ការឡើងថ្លៃ និងចំណូលអង្គការអូប៉ិច ដែលពឹងផ្អែកលើវិស័យប្រេង។
ក្រៅពីអង្គការអូប៉ិច ប្រទេសរុស្ស៊ីដែលជាប្រទេសផលិតប្រេងផ្គត់ផ្គង់និងពឹងផ្អែកលើការលក់ទៅឱ្យប្រទេសចិន ក៏រងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចរបស់ខ្លួនច្រើនដែរ។ កាលពីខែធ្នូ ឆ្នាំ២០១៩ មុនពេលមានវិបត្តិសេដ្ឋកិច្ច ប្រទេសចិនបាននាំចូលប្រេងជិត ១១លានបារ៉ែល។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាអ្នកផ្គត់ផ្គង់ធំជាងគេរបស់ប្រទេសចិន ជាមធ្យមប្រហែល១,៧លានបារ៉ែល ឬជិតមួយភាគបួននៃការនាំចេញរបស់អារ៉ាប៊ីសាអូឌីត។ ប្រទេសរុស្ស៊ី គឺជាប្រទេសទី២ ក្រៅពីនេះ ក៏មានប្រទេសអង់ហ្គោឡា ប្រេស៊ីល និងអ៊ីរ៉ាក់។
សរុបមក ការផ្ទុះឡើងនូវមេរោគរាតត្បាតជំងឺខូវីដ-១៩ ពិតជាធ្វើឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសដែលជាដៃគូសេដ្ឋកិច្ចជាមួយប្រទេសចិន បន្ទាប់មកស្ថានភាពនេះបានរុញច្រានសេដ្ឋកិច្ចពិភពលោក ពិសេសវិស័យពាណិជ្ជកម្មប្រេងពិភពលោកជួបវិបត្តិវឹកវរ ទាំងការផលិតនិងការលក់នៅក្នុងទីផ្សារអន្តរជាតិ។ ចំណុចនេះយើងអាចនិយាយបានថា ការអាក់ខាននៃការបញ្ជាទិញប្រេងរបស់ប្រទេសចិន ពិតជាមានឥទ្ធិពលខ្លាំងដែលមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសក្នុងអង្គការអូប៉ិចទេ ថែមទាំងដល់ប្រទេសជាច្រើនក្នុងពិភពលោក។ ដូចនេះ រាល់បញ្ហាអ្វីមួយដែលកើតឡើងមិនថាឡើយក្នុងប្រទេសចិន បើទោះជានៅប្រទេសណាក៏ដោយ ក៏គួររួមគ្នាដោះស្រាយប្រកបដោយសន្តិវិធីដើម្បីសុខដុមនីយកម្មពិភពលោក។ ដូច្នេះ យើងសន្និដ្ឋានបានថា ទីផ្សារប្រេងនឹងឆ្ពោះទៅរកភាពលំនឹងនិងតុល្យភាពឡើងវិញបានលុះណាមានការមានដំណោះស្រាយរួមរវាងវិបត្តិពាណិជ្ជកម្មអាម៉េរិក-ចិន និងភាពស្រាកស្រាន្តឬធូរស្បើយនៃវិបត្តិជំងឺខូវីដ-១៩ នោះប្រទេសមហាអំណាច និងបណ្តាប្រទេស G២០ អាចត្រូវបង្កើនតម្រូវការកាន់តែខ្លាំងក្នុងសង្វាក់ផលិតកម្ម ដែលអាចធ្វើឱ្យកំណើនផ្គត់ផ្គង់ផលិតប្រេងក្នុងចំណោមសមាជិកអូប៉ិច (OPEC)៕
ថ្លែងក្នុងឱកាសពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅវត្តឃុំអណ្តូងពោធិ៍ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គូសបញ្ជាក់ថា ថ្ងៃជ័យជម្នះ ៧ មករ...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីឃាតកម្មលើលោក លឹម គីមយ៉ា អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសថៃនាពេលថ្មីៗមកនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្...
ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយបានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូ...
លោកបណ្ឌិត យង់ ពៅ បានថ្លែងអះអាងថា ៤៦ឆ្នាំក្រោយជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យ ព្រឹត្តិការណ៍ ៧មករា នៅតែមានតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបានសម្រាប់ប្រជាជាត...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយការបរទេសប្រកបដោយភាព...
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្...
ចុចមើលសេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចា...
ចុចមើលវគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦...
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈ...
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិ...
ចុចមើលវគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ប...
ចុចមើលកម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវ...
ចុចមើលកិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្ន...
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិ...
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទ...
ចុចមើលសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឆមាសទី១ ឆ្នាំ២០២១របស់រាជបណ...
ចុចមើលសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យឆ្នាំ២០២១សម្រាប់រាជបណ្ឌិត្យស...
ចុចមើល