Royal Academy of Cambodia
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ព្រះសង្ឃ ជាសាវ័ក នៃសាសនាព្រះពុទ្ធដែលដឹកនាំ អប់រំ ប្រៀនប្រដៅពុទ្ធបរិស័ទតាមពុទ្ធ បញ្ញត្តិ។ បើនិយាយពីពាក្យថា«សង្ឃ»គឺជាភាសាសំស្ក្រឹតដែលមានអត្ថន័យថា «សហគមន៍» ដែលត្រូវបានប្រើប្រាស់ជាចម្បងសម្ដៅទៅរកសហគមន៌អ្នកបួសនៅក្នុងសាសនាព្រះពុទ្ធ ឬត្រូវបានគេហៅម្យ៉ាងទៀតថាជា ភិក្ខុឬភិក្ខុនី ព្រះសង្ឃ និងដូនជីជាដើម។
នៅក្នុងសង្គមខ្មែរ ជនជាតិខ្មែរបាន និងកំពុងគោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។តាំងពីអតីតកាលក៏ដូចជាបច្ចុប្បន្ន ទាំងថ្នាក់ដឹកនាំ ទាំងប្រជាពលរដ្ឋ ពិសេសរាជវង្ស បានបូជានិងគោរពសក្ការដល់ព្រះត្រៃរតន៌ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមប្រពៃណីរហូតមក។ ទន្ទឹមនឹងនេះ ព្រះសង្ឃ គឺជាសាវ័កដ៏សំខាន់បំផុតក្នុងការប្រតិបត្ដិនៅក្នុងសាសនា ហើយព្រះអង្គក៏ខំព្យាយាមសិក្សារៀនសូត្រ អប់រំហ្វឹកហាត់យ៉ាងហ្មត់ចត់តាមពុទ្ធឱវាទ ក៏ដូចជាវិន័យក្នុងព្រះពុទ្ធសាសនា។ អ្វីៗដែលភិក្ខុសាវ័ក ត្រូវបំពេញក្នុងការអប់រំផ្សព្វផ្សាយនូវគុណតម្លៃនានានៃព្រះពុទ្ធសាសនា ត្រូវឆ្លើយតបនឹងសង្គមជាក់ស្ដែងផងដែរ ទើបឧត្ដមកិច្ចនោះ ទទួលបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពង់ខ្ពស់។ចំណុចនេះ គឺទាមទារឱ្យព្រះសង្ឃអង្គសាវ័កមួយក្នុងចំណោមសាវ័កទាំង៤ពួក ខិតខំសិក្សារៀនសូត្រពុទ្ធវិន័យ ចំណេះដឹងទូទៅ ឬពិចារណាពីតថភាព សច្ចភាពសង្គមទាំងឡាយ ។មិនតែប៉ុណ្ណោះ ព្រះអង្គ ក៏ទទួលបាននូវជំនាញអក្សរសាស្ដ្រតាមរយ:ព្រះផ្នួសដែរ ពីព្រោះព្រះពុទ្ធសាសនា ជាជម្រកដ៏ធំនៃអក្សរសាស្ដ្រខ្មែរនៅសម័យដែលយើងមានគ្រោះថ្នាក់ធ្លាក់ដុនដាបក្នុងភ្លើងសង្គ្រាម ដោយសារវត្តអារាមនេះហើយ ជាទីកន្លែងតែមួយគត់ក្នុងការថែរក្សាខឿនវប្បធម៌ជាតិឱ្យបានគង់វង្ស។
នៅក្នុងអត្ថបទស្រាវជ្រាវខ្លីនេះ យើងចង់ឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃព្រះពុទ្ធសាសនាដែលព្រះសង្ឃខ្មែរទទួលបានដោយផ្សារភ្ជាប់ជីវភាពជាក់ស្ដែងនៅក្នុងសង្គម។ព័ត៌មានក៏ដូចជាទិន្នន័យដែលយើងទទួលបាន គឺតាមរយ:ការសម្ភាសផ្ទាល់ជាមួយព្រះសង្ឃ ពីការអង្កេត ពីគេហទំព័រនានា ហើយនិងពីឯកសារផ្សេងៗ ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=7
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ចំខួបលើកទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិ...
ថ្លែងក្នុងឱកាសពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅវត្តឃុំអណ្តូងពោធិ៍ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គូសបញ្ជាក់ថា ថ្ងៃជ័យជម្នះ ៧ មករ...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីឃាតកម្មលើលោក លឹម គីមយ៉ា អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសថៃនាពេលថ្មីៗមកនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្...
ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយបានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូ...
លោកបណ្ឌិត យង់ ពៅ បានថ្លែងអះអាងថា ៤៦ឆ្នាំក្រោយជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យ ព្រឹត្តិការណ៍ ៧មករា នៅតែមានតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបានសម្រាប់ប្រជាជាត...