Royal Academy of Cambodia
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ៖ ទីក្រុងទំនើប ដើម្បីកំណើនបៃតង (Smart Cities for Green Growth) នៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម។
សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងវិទ្យាស្ថានបរិស្ថានកូរ៉េ ដើម្បីពិភាក្សាលើកប្រធានបទនានា ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍបៃតង។
ក្រោយពិភាក្សា ផ្លាស់ប្តូរយ៉ាងផុសផុលរួចមក អង្គសិក្ខាសាលាបានធ្វើការវាយតម្លៃខ្ពស់ចំពោះប្រធានបទ ដែលវាគ្មិនមកពីប្រទេសទាំងបួនបានលើកឡើង។ ជាមួយគ្នានោះដែរ អង្គសិក្ខាសាលាបានធ្វើការឯកភាពរួមគ្នា ចំពោះផែនការអភិវឌ្ឍទីក្រុង ត្រូវមានការចូលរួមគិតគូពីកំណើនបៃតង ព្រោះកំណើនបៃតង បានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យពិភពលោកទទួលបាននូវភាពស្រស់ស្អាត មានបរិស្ថានល្អ។ បច្ចុប្បន្ននេះ កំណើនបៃតងក្នុងការអភិវឌ្ឍទីក្រុងគឺមានសារសំខាន់ខ្លាំងណាស់។ អ្នកស្រាវជ្រាវមកពីប្រទេសទាំងបួន ក៏បានឯកភាពគ្នា និងជម្រុញរួមគ្នាក្នុងការបង្កើតឱ្យមានភាពបៃតង តាមរយៈការគ្រប់គ្រង ការកាត់បន្ថយ ការបំពុលនានា (ទឹក ដី អាកាស និងផ្សេងៗ) ។ ក្រៅពីនោះ អង្គសិក្ខាសាលា បានដាក់ចេញនូវកិច្ចពិភាក្សាលើប្រធានបទបន្ថែមទៀតនៅឆ្នាំក្រោយ ដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរមតិ និងស្វែងរកយន្តការផ្សេងៗ ចូលរួមក្នុងការថែរក្សា ការពារបរិស្ថានពិភពលោកយើងទាំងអស់គ្នា។
សិក្ខាសាលាកសាងសមត្ថភាពនេះ គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ បណ្ឌិត្យសភានៃប្រទេសទាំងបី (កម្ពុជា ឡាវ និងវៀតណាម) នឹងផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះម្តងម្នាក់។ កាលពីឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា បានទទួលធ្វើជាម្ចាស់សិក្ខាសាលាលើកទី៩ នាទីក្រុងភ្នំពេញ។ ឆ្នាំ២០២៣នេះ បណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមវៀតណាមទទួលធ្វើជាម្ចាស់ផ្ទះសិក្ខាសាលា លើកទី១០ នៅទីក្រុងហូជីមិញ។ ចំណែកឆ្នាំ២០២៤ខាងមុខ បណ្ឌិត្យសភាវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសង្គមឡាវ នឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសិក្ខាសាលា លើកទី១១ នៅទីក្រុងវៀងចន្ទន៍វិញម្តង។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយនឹង...
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួម ន...
លោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចលើកទី២ ក្នុងនាមជាប្រធាន...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននៅកម្ពុជា ចំថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលមានមតិមួយចំនួនបានទាញភ្ជាប់ដំណើរទស្សនកិច្ចនេះ...
ដោយ៖ លឹម សុវណ្ណរិទ្ធនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានប្រកាសពីអត្រាពន្ធគយសម្រាប់ការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មរបស់ខ្លួន នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្...