Royal Academy of Cambodia
ល្បែងបោះអង្គញ់ ជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយ (Popular game) ទាំងឡាយរបស់ខ្មែរ ដែលគេបានកត់សម្គាល់ឃើញនិងនិយមចូលចិត្តលេងមានដូចជា ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង លេងពួន វាយក្អម ដណ្ដើមលេខ រន្ទះកាច់ ស្ដេចចង់ ជាដើម។ គេនិយមលេងបោះអង្គញ់នៅមុនពេលនិងក្នុងពេលប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្កើតបរិយាកាសរីករាយក្នុងចំណោមយុវវ័យនិងប្រជាជនទូទៅ។ គេច្រើនលេងល្បែងបោះអង្គញ់តាមវត្តអារ៉ាម សាលារៀនក្នុងភូមិឋានឬតាមទីសាធារណៈដទៃទៀត ដែលមានបរិយាកាសអំណោយផល ដូចជាក្រោមម្លប់ឈើធំៗ ទីលានរាបស្មើខ្យល់អាកាសល្អ ហើយគេអាចលេងពេលថ្ងៃឬពេលយប់ក៏បានអាស្រ័យលើលក្ខខណ្ឌតម្រូវឱ្យ។ ទាក់ទងនឹងល្បែងបោះអង្គញ់មានសំណួរមួយចំនួនបានចោទសួរឡើងថា តើល្បែងរបស់អង្គញ់ប្រព្រឹត្តទៅយ៉ាងណា? មានរបៀបលេងជាក់ស្ដែងដូចម្ដេច? មានវិធានល្បែងបែបណា? ហើយមានសារៈប្រយោជន៍អ្វីខ្លះ? ចម្លើយតបទៅនឹងសំណួរដែលបានចោទឡើងបែបនេះអ្នករៀបរៀងនឹងចូលរួមបកស្រាយនូវចម្ងល់ទាំងនោះទៅតាមអ្វីដែលធ្លាប់បានដឹងឮពីចាស់ទុំនិយាយប្រាប់ ក៏ដូចជាធ្លាប់បានចូលប្រឡូកដោយផ្ទាល់ក្នុងពេលយុវវ័យជាមួយនឹងល្បែងបោះអង្គញ់ដូចតទៅ...
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
ក្រោយចូលកាន់តំណែងជាថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក Donald Trump ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក បានប្រកាសផ្អាកជាបណ្ដោះអាសន្នស្ទើរទាំងអស់នៃជំនួយបរទេសរបស់សហរ...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការកែសម្រួលបន្ថែមលើសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបា...