កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
បុណ្យភ្ជុំបិណ្ឌ និងប្រភេទប្រេតទាំង១២ពួកក្នុងជំនឿខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច, នាយកដ្ឋាននីតិសាស្ត្រ, វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បុណ្យភ្ជុំបិណ្ឌ និងប្រភេទប្រេតទាំង១២ពួកក្នុងជំនឿខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច, នាយកដ្ឋាននីតិសាស្ត្រ, វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
ជនជាតិខ្មែរជាអ្នកនិយមព្រះពុទ្ធសាសនាតាំងតែពីសាសនានេះមានវត្តមាននៅក្នុងសង្គមខ្មែរយើងមកម៉្លេះ។ ពុទ្ធសាសនិកខ្មែរ តែងមានជំនឿអំពីបុណ្យ បាប កម្ម ផល ទាំងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាលផងដែរ។ គេជឿថា ជីវិតម...

ស្វែងយល់ពី ពិធីបុណ្យភ្ជុំបិណ្ឌ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ស្វែងយល់ពី ពិធីបុណ្យភ្ជុំបិណ្ឌ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗនៃព្រះរាជពិធីទា្វរទសមាស។ ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពេលណាច្បាស់លាស់) តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអ...

សេចក្ដីផ្ដើមនៃចិត្តវិទ្យាព្រះពុទ្ធសាសនា ដោយ៖ បណ្ឌិត សូ សុធីរ- វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា សេចក្ដីផ្ដើមនៃចិត្តវិទ្យាព្រះពុទ្ធសាសនា ដោយ៖ បណ្ឌិត សូ សុធីរ- វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។Pali: Namo Tassa Bhagavato Arahato Samma Sambuddhasa .Honour to the Exalted One! The Arahant, the Supremely Awakened One!ប្រែថា៖រីកិរិយានមស្ការថ្វាយបង្គំនៃយើងខ្ញ...

របបមាតាធិបតេយ្យក្នុងសង្គមខ្មែរ ដោយ៖ លោក ឈុន ផាវ៉េង, នាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, រាជបណ្ឌិត្យសភាកម្ពុជា របបមាតាធិបតេយ្យក្នុងសង្គមខ្មែរ ដោយ៖ លោក ឈុន ផាវ៉េង, នាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, រាជបណ្ឌិត្យសភាកម្ពុជា
ចាប់តាំងពីសម័យដើមនៃប្រវត្តិសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ ឥទ្ធិពលនៃព្រលឹងមាតាធិបតេយ្យ បានរស់រវើកនៅក្នុងសង្គមខ្មែរ ទោះបីកាលៈទេសៈខ្លះបានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនក៏ដោយ។ ព្រលឹងមាតាធិបតេយ្យដែលមានក្នុង...

សេដ្ឋកិច្ចវិទ្យានៃការបោះបង់ការសិក្សានៅមធ្យមសិក្សា ដោយ៖ បណ្ឌិត សូ សុធីរ នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា សេដ្ឋកិច្ចវិទ្យានៃការបោះបង់ការសិក្សានៅមធ្យមសិក្សា ដោយ៖ បណ្ឌិត សូ សុធីរ នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
លោកសាស្ដ្រាចារ្យ សាមុយអែលសាន់ ជាសេដ្ឋវិទូអាម៉េរិក បានឱ្យនិយមន័យថា៖“សេដ្ឋកិច្ចវិទ្យា ជាការសិក្សា អំពីវិធីដែលមនុស្ស និងសង្គមជ្រើសរើស ដោយប្រើ ឬមិនប្រើលុយកាក់ដើម្បីប្រើប្រាស់ធនធានផលិតផលកម្រ ទៅផលិតទំនិញផ្...

ផលវិបាកនៃក្មេងទំនើងចំពោះសង្គម (The Impact of Gangsters in Society) ដោយ៖ លោក ប៉ាន់ សំណាង វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ផលវិបាកនៃក្មេងទំនើងចំពោះសង្គម (The Impact of Gangsters in Society) ដោយ៖ លោក ប៉ាន់ សំណាង វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
បច្ចុប្បន្ននេះ វិទ្យាសាស្ដ្របច្ចេកវិទ្យា មានការរីកចម្រើនយ៉ាងខ្លាំងនៅលើពិភពលោក។ប្រទេសទាំងអស់ មានវប្បធម៌ផ្សេងៗគ្នា តែហាក់ដូចជានៅជាមួយគ្នា ព្រោះតែបច្ចេកវិទ្យាទំនើបនេះឯង។ ដូច្នេះ ឥទ្ធិពលវប្បធម៌ មានចរន្តឆ្...
