កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហការ រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និង ZhenZou Municipal Education Bureau៖ ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហការ រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និង ZhenZou Municipal Education Bureau៖
នាថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាមួយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និង ZhenZou Municipal Educatio...

អំពីជំនឿខ្មែរ (ភាគបញ្ចប់) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា,វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម,រាជបណ្ឌិត្យសភាកម្ពុជា អំពីជំនឿខ្មែរ (ភាគបញ្ចប់) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា,វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម,រាជបណ្ឌិត្យសភាកម្ពុជា
ប្រភពជំនឿទៅលើវត្ថុដើមសន្តតិ វង្ស ឬជំនឿថូថឹមនិយម (ហៅតាមអ្នក ស្រាវជ្រាវខ្លះ) ពាក្យថា ថូថឹមនិយម (totemism) គឺជាប្រព័ន្ធជំនឿដែលគេ និយាយថា មនុស្សមានញាតិសន្តាន (kinship) ឬទំនាក់ទំនងអាថ៌កំបាំង (mystical rela...

ពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ...

ឯកឧត្តមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារ និងដោះដូរទស្សនៈជាមួយលោក Jigar Bhatt មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារ និងដោះដូរទស្សនៈជាមួយលោក Jigar Bhatt មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមឯកឧត្ដម...

ដំំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ និងគណៈប្រតិភូ នៅរាជបណ្ឌិត្យសភាកម្ពុជា ដំំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ និងគណៈប្រតិភូ នៅរាជបណ្ឌិត្យសភាកម្ពុជា
តំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតសភាចារ្យ YANG Wei ប្រធា...
ស្វែងយល់ពីជំងឺធ្លាក់ទឹកចិត្តនិងដំណោះស្រាយ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ស្វែងយល់ពីជំងឺធ្លាក់ទឹកចិត្តនិងដំណោះស្រាយ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
មនុស្សគ្រប់គ្នា តែងធ្លាប់មានអារម្មណ៍ អស់សង្ឈឹម ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងជីវិតរបស់ខ្លួន ប៉ុន្តែសភាពទាំងនេះនឹងប្រសើរមកវិញដោយខ្លួនឯង។ ទាំងនេះគឺជាប្រតិកម្មផ្លូវចិត្តធម្មតារបស់យើង នៅពេលដែលមានការបា...
