កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
«ជក់បារីក្នុងហាងនឹងត្រូវពិន័យ២ម៉ឺនរៀល ឯម្ចាស់ហាង៤ម៉ឺនរៀល...» «ជក់បារីក្នុងហាងនឹងត្រូវពិន័យ២ម៉ឺនរៀល ឯម្ចាស់ហាង៤ម៉ឺនរៀល...»
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ក្រសួងសុខាភិបាលនឹងចាប់ផ្ដើមអនុវត្តវិធានការច្បាប់ ពិន័យអ្នកជក់បារី និងម្ចាស់ភោជនីយដ្ឋានឆាប់ៗខាងមុខនេះ ក្រោយពីមើលឃើញពីអត្រាអ្នកស្លាប់ដោយសារការជក់បារីក្នុង១ឆ្នាំៗមានការក...
«ផ្ទះបណ្តែតទឹកជនជាតិវៀតណាមនៅកំពង់ឆ្នាំង នឹងត្រូវបម្លាស់ទីឡើងគោកវិញឱ្យអស់ ត្រឹមចុងឆ្នាំនេះនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ...» «ផ្ទះបណ្តែតទឹកជនជាតិវៀតណាមនៅកំពង់ឆ្នាំង នឹងត្រូវបម្លាស់ទីឡើងគោកវិញឱ្យអស់ ត្រឹមចុងឆ្នាំនេះនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ...»
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងចាប់ផ្តើមបម្លាស់ទីផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម ជិត១ពាន់គ្រួសារ នៅក្នុងក្រុងកំពង់ឆ្នាំង ឱ្យមករស់នៅលើគោកវិញឱ្យអស់ត្រឹម...
«រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញកសិករចងក្រងជាសហគមន៍កសិករ ក្នុងការផលិតស្រូវឲ្យមានលក្ខណៈស្តង់ដារ ស្របតាមទីផ្សារអន្តរជាតិ» «រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញកសិករចងក្រងជាសហគមន៍កសិករ ក្នុងការផលិតស្រូវឲ្យមានលក្ខណៈស្តង់ដារ ស្របតាមទីផ្សារអន្តរជាតិ»
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨(កំពង់ធំ)៖ ដើម្បីលើកស្ទួយវិស័យកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានប្រសើរឡើង និងមានលក្ខណៈស្តង់ដារ ក្នុងការផលិតអង្ករនាំចេញ លោក វេង សាខុន រដ្ឋមន្...
«ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ» «ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ»
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើត លិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ(ភ្...
«ក្រសួងសេដ្ឋកិច្ច ពុំទាន់ពិភាក្សាយន្តការ និងការកំណត់លើពន្ធពាណិជ្ជកម្មអេឡិកត្រូនិចក្នុងស្រុកទេ» «ក្រសួងសេដ្ឋកិច្ច ពុំទាន់ពិភាក្សាយន្តការ និងការកំណត់លើពន្ធពាណិជ្ជកម្មអេឡិកត្រូនិចក្នុងស្រុកទេ»
ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំទាន់បានពិភាក្សាទៅលើយន្តការ ឬកំណត់ពេលវេលាក្នុងការប្រមូលពន្ធ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(Online)ក្នុងស្រុកទេ...
«មនុស្ស ជាង៣៨០ នាក់ បានស្លាប់ដោយសារការរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី» «មនុស្ស ជាង៣៨០ នាក់ បានស្លាប់ដោយសារការរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី»
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨បន្ទាប់ពីរងគ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ ឥណ្ឌូនេស៊ី បានជួបប្រទះនឹងរលកយក្ស ស៊ូណាមិ ថែមទៀតផង។ រលកយក្សនេះ បានវាយប្រហារទីក្រុងចំនួន២ គឺ Palu នៃខេត្ត...
