កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
«តើនំអន្សម និង នំគម កើតចេញមកពីជំនឿអ្វី?» «តើនំអន្សម និង នំគម កើតចេញមកពីជំនឿអ្វី?»
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨តាមវចនានុក្រមរបស់សម្តេចសង្ឃរាជ្យ ជួន ណាត បានឱ្យយដឹងថា «អន្សម» គឺជាឈ្មោះនំធ្វើ ដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម ចម្...
«ប្រវត្តិ និងជំនឿផ្សេងៗនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌខ្មែរ ...» «ប្រវត្តិ និងជំនឿផ្សេងៗនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌខ្មែរ ...»
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា។ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់...
«សុន្ទរកថា របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅបុរី ញ៉ូវ យ៉ក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...» «សុន្ទរកថា របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅបុរី ញ៉ូវ យ៉ក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...»
ខ្លឹមសារទាំងស្រុងនៃសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាបុរី ញ៉ូវ យ៉ក សហរដ្ឋអាម៉េរិក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...

«ជា សុផារ៉ា៖ ដើម្បីរៀបចំទីក្រុងមួយឱ្យមាននិរន្តរភាពត្រូវផ្ដោតលើចំណុចអាទិភាព៥» «ជា សុផារ៉ា៖ ដើម្បីរៀបចំទីក្រុងមួយឱ្យមាននិរន្តរភាពត្រូវផ្ដោតលើចំណុចអាទិភាព៥»
ធ្លាប់ជាអភិបាលរាជធានីភ្នំពេញនិងបច្ចុប្បន្ននេះជារដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ឯកឧត្តម ជា សុផារ៉ា បាន លើកឡើងថា ការរៀបចំទីក្រុងមួយឱ្យបាននិរន្តរភាពនិងអាច រក្សាអត្តសញ្ញាណជាតិចាំបាច់ត្រ...
«អ្នកជំនាញ៖ បច្ចេកវិទ្យា AI មានសារៈសំខាន់ណាស់ សម្រាប់ការគ្រប់គ្រងហានិភ័យ ក្នុងលំហូរពាណិជ្ជកម្មពិភពលោក» «អ្នកជំនាញ៖ បច្ចេកវិទ្យា AI មានសារៈសំខាន់ណាស់ សម្រាប់ការគ្រប់គ្រងហានិភ័យ ក្នុងលំហូរពាណិជ្ជកម្មពិភពលោក»
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨(ចិន)៖ នៅក្នុងលំហូរពាណិជ្ជកម្មពិភពលោក នាពេលបច្ចុប្បន្ន គេកំពុងសង្កេតឃើញថា កត្តាដែលជំរុញកំណើនសេដ្ឋកិច្ច កំពុងផ្លាស់ប្តូរកាន់តែលឿន ដែលជាហេតុនាំឱ្យ បច្ចេកវិទ្យាបញ្ញាសិប្បន...
«ទំនាក់ទំនងកម្ពុជា-តួកគី៖ កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំតួកគី នៅឆ្នាំ២០១៩ ខាងមុខនេះ» «ទំនាក់ទំនងកម្ពុជា-តួកគី៖ កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំតួកគី នៅឆ្នាំ២០១៩ ខាងមុខនេះ»
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ព្រះរាជាណាចក្រកម្ពុជា នឹងបើកស្ថាន...
