កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
បណ្ឌិត យង់ ពៅ៖ រឿងចរាចរណ៍ត្រូវដោះស្រាយដោយឈ្វេងយល់ឱ្យដល់ឫសគល់នៃបញ្ហា បណ្ឌិត យង់ ពៅ៖ រឿងចរាចរណ៍ត្រូវដោះស្រាយដោយឈ្វេងយល់ឱ្យដល់ឫសគល់នៃបញ្ហា
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបញ្ហាចរាចរណ៍ និងការរិះគន់ពីសាធារណជនចំពោះការរៀបចំចរាចរណ៍នោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហាសង្គមនិងនយោបាយ បានលើកឡើងថា ប្រជាពលរ...
មូលន័យសង្ខេបនិងរូបភាពនៃសៀវភៅ «ម៉ូតសក់ក្នុងសិល្បៈខ្មែរ សម័យមុនអង្គរនិងសម័យអង្គរ» ដោយ៖ លោក ប្រែង ពិសិដ្ឋ និងលោកស្រី ម៉ិល វាសនា មូលន័យសង្ខេបនិងរូបភាពនៃសៀវភៅ «ម៉ូតសក់ក្នុងសិល្បៈខ្មែរ សម័យមុនអង្គរនិងសម័យអង្គរ» ដោយ៖ លោក ប្រែង ពិសិដ្ឋ និងលោកស្រី ម៉ិល វាសនា
តាមរយៈស្នាដៃសិល្បៈខ្មែរ ជាពិសេសចម្លាក់ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ យើងអាចសិក្សាបាននូវម៉ូតសក់ទាំងឡាយនៅក្នុងសង្គមខ្មែរបុរាណ ជាពិសេសនៅសម័យអង្គរដែលមានអរិយធម៌ដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា...
Job Announcement for Project Manager Job Announcement for Project Manager
Job Title: Project Manager Location: Phnom Penh, Cambodia Employment Type: Full-Time Contract Job Summary: The Royal Academy of Cambodia has received grant from the Mekong Institute to imp...
Job Announcement Project Assistant Job Announcement Project Assistant
Job Title: Project Assistant Location: Phnom Penh, Cambodia Employment Type: Full-Time Contract Job Summary: The Royal Academy of Cambodia has received grant from the Mekong Institute to i...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបនិងពិភាក្សាការងារជាមួយនឹងប្រតិភូក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុន ដឹកនាំដោយលោក OHNUMA Kazuyoshi នាយកិច្ចការអន្តរជាតិរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបនិងពិភាក្សាការងារជាមួយនឹងប្រតិភូក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុន ដឹកនាំដោយលោក OHNUMA Kazuyoshi នាយកិច្ចការអន្តរជាតិរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាប...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្ដមបណ្ឌិត ឆាយ ហុកផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ និងជាអតីតប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្ដមបណ្ឌិត ឆាយ ហុកផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ និងជាអតីតប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំង
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិត...