កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
«ទស្សនកិច្ចសិក្សាពីផលិតកម្មបន្លែរបស់សហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះ ជាយក្រុងកំពង់ស្ពឺ» ដោយ៖ លោក យិន ពោ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម «ទស្សនកិច្ចសិក្សាពីផលិតកម្មបន្លែរបស់សហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះ ជាយក្រុងកំពង់ស្ពឺ» ដោយ៖ លោក យិន ពោ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
សកម្មភាពកសិករផលិតបន្លែសម្អាតបន្លែមុនថ្លឹងលក់ឱ្យសហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺក្រុមការងារស្រាវជ្រាវដំណាំបន្ថែរបស់រាជបណ្ឌិត្យសភាកម្ពុជា បន្តចុះសិក្សាតាមសហគមន៍បន្លែដែលមានដំណើរការល្អ ន...

«បារាំងមានបំណងដាក់ទុនវិនិយោគផលិតឈីស (Cheese) ពីទឹកដោះគោស្រស់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» «បារាំងមានបំណងដាក់ទុនវិនិយោគផលិតឈីស (Cheese) ពីទឹកដោះគោស្រស់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»
(ព្រះវិហារ)៖ ក្រុមហ៊ុន Thalis និងអ្នកជំនាញផលិតឈីស (Cheese) មកពីប្រទសបារាំង ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជាមានបំណងដាក់ទុនវិនិយោគផលិតឈីស (Cheese) ពីទឹកដោះគោស្រស់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែ...

«វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីចែករង្វាន់ និងបណ្ណសរសើរជូនបេក្ខជនដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីស្ពានភាសាចិន» «វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីចែករង្វាន់ និងបណ្ណសរសើរជូនបេក្ខជនដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីស្ពានភាសាចិន»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីវគ្គផ្តាច់ព្រ័ត្រ «ស្ពានភាសាចិ...

«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម» «កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម»
កាលពីសៀលថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបើកកិច...

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃបេក្ខភាពសមាជិកពេញសិទ្ធិ និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា» «ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃបេក្ខភាពសមាជិកពេញសិទ្ធិ និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រ...

«ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីរៀបចំផលិតវីដេអូចម្រៀងព្រះនាងឥន្ទ្រទេវី និងបង្កើតមូលនិធិ ឥន្ទ្រទេវី» «ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីរៀបចំផលិតវីដេអូចម្រៀងព្រះនាងឥន្ទ្រទេវី និងបង្កើតមូលនិធិ ឥន្ទ្រទេវី»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីរ...
