កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
សារៈសំខាន់នៃការចូលរួមរបស់ប្រទេសកម្ពុជាក្នុងវេទិកាកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ ឆ្នាំ ២០២៥ សារៈសំខាន់នៃការចូលរួមរបស់ប្រទេសកម្ពុជាក្នុងវេទិកាកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ ឆ្នាំ ២០២៥
បណ្ឌិត ស៊ឺន សំ វេទិកាកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ (Shanghai Cooperation Organization - SCO) គឺជាអង្គការអន្តរជាតិដ៏សំខាន់មួយ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ...
ហេតុអ្វីខ្មែរបំភ្លេចការឈ្លានរបស់ប្រទេសជិតខាងបានយ៉ាងលឿន? ហេតុអ្វីខ្មែរបំភ្លេចការឈ្លានរបស់ប្រទេសជិតខាងបានយ៉ាងលឿន?
បណ្ឌិត ស៊ឺន សំ ក្នុងបរិបទនៃប្រវត្តិសាស្ត្រ និងនយោបាយរបស់កម្ពុជា បញ្ហាស្តីពីការឈ្លានពាន ឬការជ្រៀតជ្រែកពីប្រទេសជិតខាងតែងជាប្រធានបទដ៏រសើប និងស្មុគស្មាញ។ ទោះបីជាប្រវត្តិសាស្ត្របានកត...
ហេតុអ្វីកម្ពុជាមិនចាត់វិធានការយោធាឆ្លើយតបទៅនឹងការរំលោភបំពានដ៏គឃ្លើនលើបទឈប់បាញ់ពីសំណាក់កម្លាំងប្រដាប់អាវុធថៃ? ហេតុអ្វីកម្ពុជាមិនចាត់វិធានការយោធាឆ្លើយតបទៅនឹងការរំលោភបំពានដ៏គឃ្លើនលើបទឈប់បាញ់ពីសំណាក់កម្លាំងប្រដាប់អាវុធថៃ?
ដោយ៖ លឹម សុវណ្ណរិទ្ធ គ្រូបង្រៀនជំនាញវិទ្យាសាស្ត្រនយោបាយ “ហេតុអ្វីបានជាកម្ពុជាមិនប្រើប្រាស់វិធានការយោធាឆ្លើយតបនឹងការរំលោភបំពានដ៏គឃ្លើនលើបទ...
កម្ពុជាគួររក្សាទំនាក់ទំនងដែលមានតុល្យភាពរវាងសហរដ្ឋអាម៉េរិក ចិន និងអាស៊ាន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ កម្ពុជាគួររក្សាទំនាក់ទំនងដែលមានតុល្យភាពរវាងសហរដ្ឋអាម៉េរិក ចិន និងអាស៊ាន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ
កម្ពុជា ជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ និងជាបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍ បានឆ្លងកាត់ភាពចលាចលជាច្រើន ទាំងសង្គ្រាម ជម្លោះ និងការប្រឹងប្រែងស្វែងរកសន្តិភាព។ នៅក្នុងបរិបទនៃភូមិសាស្ត្រនយោបាយសកល និងតំបន...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបណ្ឌិត្យសភាកសិកម្មយូណាន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបណ្ឌិត្យសភាកសិកម្មយូណាន
(ក្រុងគុនមីង)៖ នៅថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូរាជបណ្ឌិត្យសភ...
ប្រទេសស៊ុយអែតគោរពសិទ្ធិមនុស្ស? ប្រទេសស៊ុយអែតគោរពសិទ្ធិមនុស្ស?
នៅពេលដែលប្រទេសស៊ុយអែតបានប្រកាសពីការសម្រេចចិត្តដកស្ថានទូតរបស់ខ្លួនចេញពីប្រទេសកម្ពុជា ហេតុផលដែលគេលើកឡើងគឺការធ្លាក់ចុះខ្លាំងនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ការសម្រេច...