កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត
អត្ថបទទាក់ទង
កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការលើកកម្ពស់ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឱ្យមានចីរភាពនិងនិរន្តរភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការលើកកម្ពស់ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឱ្យមានចីរភាពនិងនិរន្តរភាព
សេចក្តីផ្តើម ក្នុងរយៈពេល៦៧ឆ្នាំនេះ ប្រទេសកម្ពុជានិងចិនបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដោយបានពូនជ្រំទំនាក់ទំនងនេះឱ្យមានភាពស្រស់បំព្រងនិងរីកចម្រើនកាន់តែរាំងមាំ...
ហេតុអ្វីយោធាថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា នៅមុនពេលស្ដេចថៃយាងទៅកាន់ប្រទេសចិន? ហេតុអ្វីយោធាថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា នៅមុនពេលស្ដេចថៃយាងទៅកាន់ប្រទេសចិន?
ឆ្នាំ២០២៥ ជាខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងថៃ។ កាលពីឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានបំបែកកំណត់ត្រា ១៣០ពាន់លានដុល្លារអាម៉េរិក។ ប្រទេសចិនជាដៃគូពាណិ...
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំការប្រជុំតម្រង់ទិសការបង្រៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី១ និងជំនាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំការប្រជុំតម្រង់ទិសការបង្រៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី១ និងជំនាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១២ រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទីរសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យ...
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលានៃការបោះជំរំសាលារៀនទឹកភ្លៀងអន្តរជាតិ និងការប្រកួតប្រជែកកម្មវិធីទឹកភ្លៀង ក្រោមគម្រោងស្ដីពី «ការកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់នឹងអាកាសធាតុនៅតំបន់ទន្លេមេគង្គ» រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលានៃការបោះជំរំសាលារៀនទឹកភ្លៀងអន្តរជាតិ និងការប្រកួតប្រជែកកម្មវិធីទឹកភ្លៀង ក្រោមគម្រោងស្ដីពី «ការកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់នឹងអាកាសធាតុនៅតំបន់ទន្លេមេគង្គ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ-ព្រហស្បតិ៍ ៧-៨រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលានៃការបោះជំរំសាលារៀនទឹ...
ការបាញ់ប្រហារលើជនស៊ីវិលកម្ពុជា ជាសេនារីយ៉ូមួយនៃផែនការសង្គ្រាមឈ្លានពានជាលើកទីពីរ មកលើប្រទេសកម្ពុជា? ការបាញ់ប្រហារលើជនស៊ីវិលកម្ពុជា ជាសេនារីយ៉ូមួយនៃផែនការសង្គ្រាមឈ្លានពានជាលើកទីពីរ មកលើប្រទេសកម្ពុជា?
ដោយ៖ លឹម សុវណ្ណរិទ្ធ គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ ក្រោយពីការប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានក...
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានទទួលជួបប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Jing Yang ប្រធានវិទ្យាស្ថានសង្គមវិជ្ជា នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដមបណ្ឌិត យង់ ពៅ បានទទួលជួបប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Jing Yang ប្រធានវិទ្យាស្ថានសង្គមវិជ្ជា នៃសាធារណរដ្ឋប្រជាមានិតចិន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៦រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួ...