ព័ត៌មាន

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ បញ្ហាសន្តិសុខសកល ជាប្រធានបទក្ដៅគ្រប់ពេល បាននិងកំពុងជះឥទ្ធិពលដល់បម្រែបម្រួលនៃភូមិសាស្រ្តនយោបាយ និងសណ្តាប់ធ្នាប់ពិភពលោក
ឯកត្ដមបណ្ឌិតបណ្ឌិត យង់ ពៅ៖ វគ្គតម្រង់ទិសការងារនេះ ផ្តល់ឱកាសដល់គ្រូបង្រៀនជនជាតិចិនក្នុងការសិក្សាស្វែងយល់ពីការងារ ការរស់នៅ ប្រពៃណីទំនៀមទម្លាប់ ច្បាប់ពាក់ព័ន្ធផ្សេងៗរបស់ប្រទេសកម្ពុជាមុននឹងចាប់ផ្តើមបំពេញបេសកកម្មការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា
នាព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាលនិងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងដែលរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ តាមប្រសាសន៍របស់ឯកត្ដមបណ្ឌិតអគ្គលេខាធិការ បានបញ្ជាក់ឱ្យដឹងថា វគ្គតម្រង់ទិសការងារនេះ ផ្ត...

បណ្ឌិតសភាចារ្យ សុខ ទូច៖ ហេតុផលសំខាន់ៗចំនួន៦ ដែលបង្កបរិយាកាសសមស្របសម្រាប់ជនជាតិចិនអាចមកបំពេញការងារនៅកម្ពុជាបាន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ នាព្រឹកថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា ជនជាតិចិនមានភាពងាយស្រួលក្នុងការមកបំពេញការងារ ដោយសារតែទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ន...

កិច្ចប្រជុំតាមដានការពិភាក្សារបស់អ្នកជំនាញ រាជបណ្ឌិត្យសភាកម្ពុជាជាមួយថ្នាក់ខេត្ត លើគម្រោងអភិវឌ្ឍន៍កន្លែងចាក់សំរាម និងការកែច្នៃសំណល់ទៅជាថាមពលក្នុងខេត្តបាត់ដំបង
The Meeting followed up discussions by RAC experts at the provincial level on the project to develop landfill and waste-to-energy in Battambang province.រាជបណ្ឌិត្យសភាកម្ពុជា៖ នៅរសៀលវេលាម៉ោង ១៤:៣០ នាទី នាថ្ងៃចន្ទ ៧ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៃបន្ទប់ រាជព្រឹក្ស ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច...

ជំនួបរវាងក្រុមការងារសិក្សាស្រាវជ្រាវនៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា៖ នាព្រឹកថ្ងៃពុធ ២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាននិងសំណង់ស៊ីវិល នៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងជាប្រធានគម្រោងសិក្សាស្រាវជ្រាវ ស្តីពី “ ការអនុវត្តបាយអូឆា បាយអូ-កំប៉ុស្ត ផលិតដោយបច្ចេកវិទ្យាក្នុងស្រុក និង កសិកម្មឆ្លាត លើដំណាំបន្លែនៅកម្ពុជា” បានដឹកនាំក្រ...

ការទូតដើមឫស្សី ក្នុងនយោបាយការបរទេសវៀតណាម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
«ការទូតដើមឫស្សី–Bamboo Diplomacy» ជាសិល្បៈការទូតមួយបែប ដែលបានព្យាយាម ចាក់ប្ញសគល់ យ៉ាងរឹងមាំ និងអាចបទបែនទៅបានគ្រប់ទិសទី ទៅតាមបរិបទនៃនយោបាយ ដែលប្រៀបបានទៅហ្នឹងដើមឫស្សី មួយគុម្ពដែលមានប្រសគល់យ៉ាងរឹងមាំ បើទោះបីដើមត្រូវខ្យល់បក់បោកធ្វើឱ្យទោរទន់ទៅទិសណាក៏ដោយ។ដើមឫស្សីបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅដែលទាក់ទងនឹង វប្បធម៌ និងការទូត របស់ប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រទេសថៃ វៀតណាម ជាដើម។ សម្រាប់នយ...

សប្តាហ៍វប្បធម៌ កម្ពុជា-វៀតណាម និង ចក្ខុវិស័យអាស៊ាន២០២៥ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (The Association of Southeast Asian Nations) ដែលហៅកាត់ថា «អាស៊ាន» (ASEAN) បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសស្ថាបនិកចំនួន៥។ ក្រោយមកទើបសមាជិកថ្មីៗចូលជាបន្តបន្ទាប់ទៀត ហើយប្រទេសកម្ពុជាគឺជាសមាជិកកូនពៅ ដែលបានចូល នៅថ្ងៃទី៣0 ខែមេសា ឆ្នាំ ១៩៩៩។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ ធម្មនុញ្ញអាស៊ានលេចចេញជារូបរាងឡើង និងបានកំណត់ ពីភាពរឹងមាំរបស់តំបន់ ដោយជំរុញឱ្យកាន់តែខ្លាំងថែមទៀត...

សិក្ខាសាលាអំពីការអភិវឌ្ឍទីលានចាក់សំណល់ និងការកែច្នៃសំណល់ទៅជាថាមពល
បាត់ដំបង៖ កាលពីថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាននិងសំណង់ស៊ីវិល នៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រាជបណ្ឌិត្យសភាកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ (លោកបណ្ឌិត លឹម សេងឌ...

ឯកឧត្តមបណ្ឌិត យង់ ពៅ ជួបពិភាក្សាជាមួយនាយកសាលាអន្តរជាតិកម្ពុជា-ចិន!
នៅលាព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក James Gao Jian នាយកសាលាអន្តរជាតិកម្ពុជា-ចិន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលភាសាចិនរួមគ្នារវាងសាលាអន្តរជាតិកម្ពុជា-ចិន ជាមួយនឹងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសំដែងការគាំទ្រចំពោះការ...

ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាបានទទួលស្វាគមន៍ គណៈអភិបាល ស្រុក- ខេត្ត (ថ្មី)នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែនឫស្សីត្រឹប៖ ការអភិរក្ស និងអភិវឌ្ឍនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជារឿងចាំបាច់បំផុតដែលថ្នាក់ដឹកនាំ រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមការងាររបស់ឧទ្យានតែងយកចិត្តទុកដាក់គ្រប់ពេលវេលា ដោយមិនគិតពីភាពហត់នឿយទោះបីជានៅក្នុងឱកាស ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងណាក៏ដោយ ក៏ក្រុមការងារឧទ្យាននៅតែដើរល្បាតព្រៃក្នុងឧទ្យានទាំងយប់ទាំងថ្ងៃ។ ជាក...
