ព័ត៌មាន

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុញ្ញាតឱ្យមន្ត្រីក្រសួងការបរទេសអាម៉េរិកចូលជួបពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា»
«ឯកឧត្តមបណ្ឌិត យង់ ពៅ និងឯកឧត្តមបណ្ឌិត គិន ភា អញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពី ការអភិវឌ្ឍក្នុងប្រទេសចិនរយៈពេល៧០ឆ្នាំ និងការកសាងសហគមន៍អនាគតរួមសម្រាប់មនុស្សជាតិ នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន»
(ទីក្រុងសៀងហៃ)៖ តបតាមការអញ្ជើញរបស់វិទ្យាស្ថានជាតិសម្រាប់យុទ្ធសាស្ត្រសកល នៃសាធារណរដ្ឋប្រជាមានិតចិន (National Institute for Global Strategy) ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពី «ការអភិវឌ្ឍក្នុងប្រទេសចិនរយៈពេល៧០ឆ្នាំ និងការកសាងសហគមន៍អនាគតរួមសម្រាប់មនុស្...

សិក្ខាសាលាស្តីពី «លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម ដើម្បីធ្វើការបង្ហាញពីលទ្ធសិក្សាស្រាវជ្រាវលើប្រធានបទ លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម នៅកម្ពុជា ដោយសមាសភាពចូល...

«សមិទ្ធិផលនៃកិច្ចសហការណ៍ចូលរួមរបស់មន្រ្តីនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកំណាយស្រាវជ្រាវបុរាណវត្ថុវិទ្យាផូស៊ីលឈើ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន នៅក្នុងខេត្តរតនគីរី»
តាមរយៈការសិក្សាភូមិវិទ្យា យើងតែងតែដឹងថាកម្ពុជាជាអតីតបាតសមុទ្រ ប៉ុន្តែសម្រាប់ជាភស្តុតាងសម្រាប់បញ្ជាក់នូវសម្មតិកម្មដែលអាចអោយមានភាពជឿជាក់ច្បាស់លាស់នោះហាក់នៅមានចំនួនតិចតួចនៅឡើយ ជាពិសេសគឺពត៌មានអំពីផូស៊ីលនានានៅក្នុងប្រទេសកម្ពុជា គឺនៅមានចំនួនតិចតួចណាស់ ព្រមទាំងមិនទាន់មានឯកសារណាមួយបានចងក្រងជាផ្លូវការអំពីផូស៊ីលនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ នៅក្នុងធម្មជាតិ ផូស៊ីលជាមរតកធម្មជាតិដែលមាននៅសល់ដោយកម្រ ព្រោះផូស៊ីល...

«ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប កំពុងមានវត្តមានក្នុងឱកាសនៃពិធីបុណ្យអុំទូកនាខេត្តកំពង់ស្ពឺ...»
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមការងារផ្សព្វផ្សាយទឹកដោះគោតេជោសែនឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើដំណើរដល់ក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងឱកាសពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។ក្នុងដំណើរនៃការផ្សព្វផ្សាយនោះ ក្រុមការងារបានដាក់តាំងបង្ហាញទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប នៅម្តុំវ...

«ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ចង់ឃើញប្រជាជនកម្ពុជាមានទម្លាប់រស់នៅដូចប្រជាជនជប៉ុនដែរ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលនេះ ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឱ្យលោក Mori Nobuo លេខាទី១នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅក្នុងសាលប្រជុំស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការងាររវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័ន...

«ជំនួបពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកតំណាងស្ថានទូតជប៉ុននៅកម្ពុជា...»
នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Mori Nobuo ជាលេខាទី១ របស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។នៅក្នុងជំនួបនៃកិច្ចពិភាក្សានេះ ភាគីទាំងពីរបានសិក្សាពីលទ្ធភាពនៃក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរបស់...

«សប្បុរសជនក្នុងរាជធានីភ្នំពេញផ្តល់ដើមឈើផ្កាខ្មែរចំនួន១២ប្រភេទ សរុបចំនួន ៤៥ដើមជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទទួលដើមឈើផ្កាខ្មែរចំនួន១២ប្រភេទ សរុបចំនួន ៤៥ដើម ពីលោក ណៅ សុខ ដែលជាសប្បុរសជនម្នាក់រស់នៅក្នុងរាជធានីភ្នំពេញដែលបានផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្...

«កាលានុវត្តភាពនិងបញ្ហាប្រឈម នៃការអភិរក្សនិងអភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព »
លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានធ្វើបទបង្ហាញស្តីពី «កាលានុវត្តភាពនិងបញ្ហាប្រឈម នៃការអភិរក្សនិង អភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព » នៅក្រុងហ្លួងព្រះបាង ប្រទេសឡាវ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដែលមានការចូលរួមពីស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ(KEI, NRC) រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម...

« ...មនុស្សត្រូវការធម្មជាតិ តែធម្មជាតិមិនត្រូវការមនុស្សឡើយ....»
«... ប្រទេសក្រីក្រត្រូវការថវិកា ដើម្បីអភិវឌ្ឍន៍ប្រទេស រីឯប្រទេសជឿនលឿនត្រូវការបរិស្ថាន។ យើងដឹងហើយថា ប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដូចអាម៉េរិក ចិន រុស្ស៊ី ជាប្រទេសដែលបានបំផ្លិចបំផ្លាញព្រៃឈើ និងបរិស្ថាន ខ្លាំងជាងគេ។ ប្រទេសចិនបានអភិវឌ្ឍប្រទេសដោយមិនបានគិតពីបរិស្ថាន ពេលនេះប្រទេសចិនបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីស្តារគម្របព្រៃឈើឡើងវិញ។ ស្រដៀងគ្នានេះដែរ កូរ៉េខាងត្បូងក៏មានបទពិសោធន៍ប្រហាក់ប្រហែលគ្នាដ...
