ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូបង្រៀនភាសាចិនក្នុងតំបន់ នៅវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០»
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តមបណ្ឌិត អ៊ឹម ឈុនលឹម
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/ ១៦៧៦ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ជូនឯកឧត្តមបណ្ឌិត អ៊ឹម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ RAC Media
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសេដ្ឋាបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/ ១៦៧៥ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសេដ្ឋាបណ្ឌិត» ជូនឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត...

«រាជបណ្ឌិត្យសភាកម្ពុជា សម្រេចជ្រើសរើសបេក្ខភាពថ្មី ជាប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការវាយតម្លៃដាក់ពិន្ទុជ្រើសរើសប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំការប្រកួតប្រជែងជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមា...

«ប្រជុំដើម្បីពិនិត្យគោលការណ៍ក្នុងការសរសេរអក្សរខ្មែរ ជាអក្សរឡាតាំង....»
កាលពីរសៀល ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំអង្គប្រជុំរួម ដើម្បីពិនិត្យគោលការណ៍ក្នុងការសរសេរអក្សរខ្មែរ ជាអក្សរឡាតាំងដូចខាងក្រោម៖ RAC Media

កិច្ចប្រជុំត្រួតពិនិត្យការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធអគារឥន្ទ្រទេវី, ខួប ២០ឆ្នាំ នៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងពិធីចែកសញ្ញាបត្រកិត្តិយស និងសញ្ញាបត្រវិទ្យាសាស្រ្ត
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម យូ ស៊ិនឡុង បានដឹកនាំសហការីមកត្រួតពិនិត្យការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធអគារឥន្ទ្ររទេវី, ខួប ២០ឆ្នាំ នៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងពិធីចែកសញ្ញាបត្រកិត្តិយស និងសញ្ញាបត្រវិទ្យាសាស្រ្ត នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ...

ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញជាអធិបតីបើក «វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនស្ម័គ្រចិត្តនៅកម្ពុជា ឆ្នាំសិក្សា ២០១៩-២០២០»
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើក «វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនស្ម័គ្រចិត្តនៅកម្ពុជាឆ្នាំសិក្សា ២០១៩-២០២០» ដែលរៀបចំឡើងដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។វត្តមានអញ្ជើញចូលរួមពិធី រួមមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈអធិបតី តំណាងស្ថ...

«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំសហការី និងប្រជាពលរដ្ឋពិសាអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ»
(តាកែវ)៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកត្រាំកក់ និងជាប្រធានក្រុមការងារចុះជួយឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានដឹកនាំសហការីរួមជាមួយប្រជាពលរដ្ឋពិសាអំបុករួមគ្នា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលបានប្រារព្ធទៅក្នុងវត្តអារាមទាំង ៥ នៃឃុំត្រពាំងធំខាងជើង រួមមាន វត្តមង្គលមានលក្ខណ៍ វត្តសិរីដំណាក់ វត្តពោធិ៍ដ...

«គណិតវិទ្យាគឺជាមុខវិជ្ជាវិទ្យាសាស្ត្រមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើការរស់នៅរបស់មនុស្ស និងតម្រូវការចាំបាច់ផ្សេងៗ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «គណិតវិទ្យាគឺជាមុខវិជ្ជាវិទ្យាសាស្ត្រមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើការរស់នៅរបស់មនុស្ស និងតម្រូវការចាំបាច់ផ្សេងៗ»។ នេះគឺជាប្រសាសន៍កត់សម្គាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី កត្តា និងបញ្ហាប្រឈមនៃការសិក្សាគណិតវិទ្យានៅមធ្យមសិក្សា នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។...

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុញ្ញាតឱ្យប្រតិភូចិនចូលជួបពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជានៅរសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះរួច ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តអនុញ្ញាតឱ្យប្រតិភូចិនដែលអញ្ជើញមកពីវិទ្យាស្ថានចិនសម្រាប់សិក្សាទំនាក់ទំនងអន្តរជាតិសហសម័យ ( Ch...
