ព័ត៌មាន

ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហការ រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និង ZhenZou Municipal Education Bureau៖
អំពីជំនឿខ្មែរ (ភាគបញ្ចប់) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា,វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម,រាជបណ្ឌិត្យសភាកម្ពុជា
ប្រភពជំនឿទៅលើវត្ថុដើមសន្តតិ វង្ស ឬជំនឿថូថឹមនិយម (ហៅតាមអ្នក ស្រាវជ្រាវខ្លះ) ពាក្យថា ថូថឹមនិយម (totemism) គឺជាប្រព័ន្ធជំនឿដែលគេ និយាយថា មនុស្សមានញាតិសន្តាន (kinship) ឬទំនាក់ទំនងអាថ៌កំបាំង (mystical relationship) ជាមួយនឹង វិញ្ញាណ (spiritbeing) ដូចជាសត្វឬរុក្ខជាតិ នៅក្នុងនោះ។ គេគិត ថា អង្គ (entity) ឬ ថូថឹម (totem) ធ្វើអន្តរកម្មជាមួយក្រុម ញាតិសន្តានដែលគេបានផ្តល់ឱ្យ ឬបុគ្គល ណាមួយ និងដើម្បីបម្រើជានិមិត្ត...

ពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ដែលបានអញ្ជើញមកស្វែងយល់អំពីតួនាទីរាជបណ្ឌិត្យសភាកម្ពុជា និងស្វែងរកឱកាសសម្រាប់កិច្ច...

ឯកឧត្តមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារ និងដោះដូរទស្សនៈជាមួយលោក Jigar Bhatt មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍លោក Jigar Bhatt មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្នុងឱកាសដែលលោក Jigar Bhatt អញ្ជើញមកធ្វើទស្សនកិ...

ដំំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ និងគណៈប្រតិភូ នៅរាជបណ្ឌិត្យសភាកម្ពុជា
តំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតសភាចារ្យ YANG Wei ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ និងសហការី៤រូប ដោយមានការសម្របសម្រួលពីលោក WANG Feng នាយកភាគីចិនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។គោលបំណងនៃកិច្ចសន្ទនា គឺដើម្បីស្វែងយល់ពីដំណើរការបណ្ត...
ស្វែងយល់ពីជំងឺធ្លាក់ទឹកចិត្តនិងដំណោះស្រាយ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
មនុស្សគ្រប់គ្នា តែងធ្លាប់មានអារម្មណ៍ អស់សង្ឈឹម ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងជីវិតរបស់ខ្លួន ប៉ុន្តែសភាពទាំងនេះនឹងប្រសើរមកវិញដោយខ្លួនឯង។ ទាំងនេះគឺជាប្រតិកម្មផ្លូវចិត្តធម្មតារបស់យើង នៅពេលដែលមានការបាត់បង់វត្ថុឬមនុស្សជាទីស្រឡាញ់ណាមួយ។ ផ្ទុយទៅវិញ ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺផ្លូវចិត្តនិងខួរក្បាល និងអាចនិយាយបានថា ជាជំងឺដែលផ្តោតតែលើភាពអវិជ្ជមានពីអតីតកាល (រស់ក្នុងអតីតកាល)។ រោគសញ្ញាវាមានរយៈពេលលើសពី២អាទិត្...

បុណ្យភ្ជុំបិណ្ឌ និងប្រភេទប្រេតទាំង១២ពួកក្នុងជំនឿខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច, នាយកដ្ឋាននីតិសាស្ត្រ, វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
ជនជាតិខ្មែរជាអ្នកនិយមព្រះពុទ្ធសាសនាតាំងតែពីសាសនានេះមានវត្តមាននៅក្នុងសង្គមខ្មែរយើងមកម៉្លេះ។ ពុទ្ធសាសនិកខ្មែរ តែងមានជំនឿអំពីបុណ្យ បាប កម្ម ផល ទាំងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាលផងដែរ។ គេជឿថា ជីវិតមិនសាបសូន្យឡើយ។ ពេលដែលមនុស្សស្លាប់ ព្រលឹងរបស់មនុស្សមិនស្លាប់ទេ។ ព្រលឹងនឹងទៅចាប់កំណើតនៅភពថ្មីទៀតដោយត្រូវទទួលកម្មផលទៅតាមអំពើដែលគេបានធ្វើក្នុងកាលដែលគេនៅរស់។ ដូច្នេះ ដើម្បីទទួលបាននូវផលល្អនៅអនាគត មនុស្សត្រ...

ស្វែងយល់ពី ពិធីបុណ្យភ្ជុំបិណ្ឌ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗនៃព្រះរាជពិធីទា្វរទសមាស។ ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពេលណាច្បាស់លាស់) តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈពេល១៥ថៃ្ង។ ក្នុងរយៈពេល១៥ថ្ងៃនេះ យើងហៅថាបិណ្ឌទី១ បិណ្ឌទី២... រហូតដល់ថៃ្ងបញ្ចប់ គឺជាថៃ្ង"ភ្ជុំបិណ្ឌ"។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាម...

សេចក្ដីផ្ដើមនៃចិត្តវិទ្យាព្រះពុទ្ធសាសនា ដោយ៖ បណ្ឌិត សូ សុធីរ- វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។Pali: Namo Tassa Bhagavato Arahato Samma Sambuddhasa .Honour to the Exalted One! The Arahant, the Supremely Awakened One!ប្រែថា៖រីកិរិយានមស្ការថ្វាយបង្គំនៃយើងខ្ញុំព្រះករុណាចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គ ជាព្រះអរហន្ដដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ ។កំណើតនមោ៖អ្នកពោលបទ នមោតស្ស ភគវតោ អរហត...

របបមាតាធិបតេយ្យក្នុងសង្គមខ្មែរ ដោយ៖ លោក ឈុន ផាវ៉េង, នាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, រាជបណ្ឌិត្យសភាកម្ពុជា
ចាប់តាំងពីសម័យដើមនៃប្រវត្តិសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ ឥទ្ធិពលនៃព្រលឹងមាតាធិបតេយ្យ បានរស់រវើកនៅក្នុងសង្គមខ្មែរ ទោះបីកាលៈទេសៈខ្លះបានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនក៏ដោយ។ ព្រលឹងមាតាធិបតេយ្យដែលមានក្នុង វប្បធម៌ខ្មែរនឹងបន្តអនុវត្តទស្សនៈយេនឌ័រ ដែលតែងតែអប់រំបុរសស្រ្តី ទទួលយកតួនាទីភារកិច្ចជាគ្រួសារល្អ ញាតិមិត្តល្អ និងពលរដ្ឋល្អ។ ស្ត្រីខ្លួនត្រូវដឹងពង្រីកពង្រឹងគុណភាពធនធានមនុស្សរបស់ខ្លួនឲ្យកាន់តែប្រសើរ។ ស...
