ព័ត៌មាន
បណ្ឌិត យង់ ពៅ៖ ផ្ដើមចេញពីករណីបុគ្គល លី សាម៉េត រដ្ឋាភិបាលត្រូវតែបន្តជំរុញនិងពង្រឹងការអនុវត្តច្បាប់ជាទូទៅដោយមិនចំពោះ ដើម្បីសងភាពស្អាតស្អំដល់សង្គមកម្ពុជា
តើអំពើពុករលួយ ក្លាយជាឧបសគ្គដល់ការអភិវឌ្ឍជាតិយ៉ាងដូចម្ដេច?
ដោយ៖ លឹម សុវណ្ណរិទ្ធ អំពើពុករលួយ គឺជាការប្រើប្រាស់អំណាច ឥទ្ធិពល ឬតួនាទីដោយមន្ត្រីរដ្ឋ អ្នកនយោបាយ ឬមន្ត្រីរាជការសាធារណៈ នៅក្នុងការបំពេញមុខនាទីរបស់ខ្លួន ដើម្បីទទួលបានលាភសក្ការៈឬផ្ដល់/ទទួលនូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ ដែលមិនអនុលោមទៅតាមច្បាប់ជាធរមាន។ ទោះបីជាគ្មាននិយមន័យជាសាកលណាមួយអំពីអំពើពុករលួយក្ដី ក៏ប៉ុន្តែនៅពេលដែលលើកឡើងពីអំពើពុករលួយ...
ការព្រួយបារម្ភរបស់ថៃ ចំពោះមូលដ្ឋានទ័ពជើងទឹករាម ជាការសម្ដែងការព្រួយបារម្ភបង្កប់ដោយល្បិចនយោបាយ និងរបៀបវារៈភូមិសាស្ត្រនយោបាយ
ដោយ៖ បណ្ឌិត គិន ភា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Pattaya Mail បានចុះផ្សាយថា ប្រទេសថៃកំពុងតែព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស់កម្ពុជាពីសំណាក់កងទ័ពចិន។ សារព័ត៌មាននេះបានគូសបញ្ជាក់ថា ក្តីបារម្ភដូចនេះរបស់ថៃគឺដោយសារតែទីតាំងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាមានចម្ងាយប្រហែលតែជាង ៣០០គីឡូម៉ែត្រប៉ុណ្ណោះពីកំពង់ផែកងទ័ពជើងទឹករបស់ថៃមួយមាន...
«យើងត្រូវបង្រៀនយុវជនខ្មែរ ឱ្យជឿជាក់លើសមត្ថភាពខ្លួនឯង ទើបរឹងមាំ»
មេរៀនក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាមេរៀនពីអតីតកាល នៅពេលប្រជាជនជឿងប់ងល់នឹងបារមី កម្លាំងអមនុស្ស ឬអប្បិយជំនឿនោះនាំឱ្យមនុស្សទន់ខ្សោយ រដ្ឋទន់ខ្សោយ។ សម័យអាណានិគមនិយមបារាំង សម័យកាលផ្សេងទៀត ល្បីថាមានជំនឿកាប់មិនមុតដុតមិនឆេះ បារមីកៀងទ័ពខ្មោចជាដើម...ប៉ុន្តែចុងក្រោយយើងកាន់តែរួញទឹកដី ខណៈប្រទេសក្បែរខាងកាន់តែរីក។ បារមី យើងអាចជឿ អាចគោរពប្រតិបត្តិតាមទំនៀមទម្លាប់ របៀបប្រពៃណី និងជាសីលធម៌ បានហើយ មិនគួរជឿរហូតដល់ភ្លេចអ...
«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរនៅកម្ពុជាក្រោម ផ្អែកទៅលើទិដ្ឋភាពស្មារតីឈាមជ័រនៃប្រជាជាតិខ្មែរតែមួយ
ដោយ៖ បណ្ឌិត យង់ ពៅ ការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរកម្ពុជាក្រោម ដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងដង្ហែរទៅដល់កម្ពុជាក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាអង្គកឋិនទានផ្ដួចផ្ដើមគំនិតដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានការចូលរួមដង្ហែរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។ អង្គកឋិនទានខាងលើនេះ ត្រូវបានថ...
សំណើចរង្វាន់ស្រា ប្រហារសុខភាពប្រជា?
ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្នុងរយៈពេលចុងក្រោយថ្មីៗនេះ គេឃើញក្រុមហ៊ុនស្រាបៀរនៅកម្ពុជាបានកំណត់ចេញនូវយុទ្ធសាស្ត្រទីផ្សារយ៉ាងរន្ថាន់ នៅក្នុងរូបភាពផ្ដល់ជារង្វាន់ផ្សេងៗនៅក្នុងក្រវិលកំប៉ុងឬគម្របដបស្រាបៀរ ក្នុងគោលបំណងទាក់ទាញឱ្យអតិថិជនបង្កើនចំណង់សេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ផ្សេងៗដែលក្រុមហ៊ុនបាន ជំរុញការលក់ឱ្យកើនឡើង។ រង្វាន់ដែលក្រុមហ៊ុនស្រាបៀរទាំងនោះបានរៀបចំសម្រាប់ជាការផ្សងសំណាងដល់អតិថ...
ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពស្តីពី « ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា កូរ៉េ ឡាវ និងវៀតណាម »
នាថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាព KEI-RAC-LASES-VASS លើកទី១១ នៅក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សិក្ខាសាលានេះ ផ្តោតជាសំខាន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលមានវាគ្មិនជំនាញៗ និងអ្នកចូលរួមប្រមាណជា២០០នាក់មក...
បណ្ឌិតសភាចារ្យ សុខ ទូច៖ ការងារបរិស្ថានមិនមែនជាការងារសម្រាប់តែប្រទេសកូរ៉េមួយនោះទេ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមក្នុងសិក្ខាសាលារួមគ្នាដែលរៀបចំដោយវិទ្យាស្ថានបរិស្ថានកូរ៉េ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ច ឡាវ រាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។ ចាប់តាំងពីឆ្នាំ ២០១២មក ស្ថាប័នវិទ្យាសាស្ត្រនៃប្រទេសទាំងបួន បានប្រារព្វសិក្ខាសាលាប្រចាំឆ្នាំរួមគ្នា ដោយបណ្ឌិត្យ...
បណ្ឌិត យង់ ពៅ៖ កម្ពុជាបានរួមចំណែកថែរក្សាសន្តិភាពពិភពលោក ដែលជាធាតុស្នូលនៃសណ្ដាប់ធ្នាប់ពិភពលោក និងក៏ជាអំណាចទន់ (Soft Power) នៃនយោបាយការបរទេសបច្ចុប្បន្ន
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិ បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំពាក់ វិស្វកម្មធុនធ្ងន់ ២២គ្រឿង ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមការស្នើសុំបន្ថែមពីអង្គការសហប្រជាជាតិ ក្នុងបេសកកម្ម MINUSCA សម្រាប់កងកម្លាំងបន្ថែមចំនួន២៥ លើជំនាញវិស្វកម្ម ដែលបានបញ្ជូនរួចហើយមកហើយព...
បណ្ឌិត យង់ ពៅ៖ កម្ពុជា ប្រកាសចាកចេញពី CLV-DTA បានសម្រួលការខ្វែងគំនិតគ្នា លើទស្សនៈនយោបាយ និងបង្ហាញពីភាពរឹងមាំក្នុងការគ្រប់គ្រងសភាពការណ៍
ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) បានបិទបញ្ចប់ភាពតានតឹងខ្លាំងនៅលើទស្សនៈនយោបាយ ដែលក្រុមប្រឆាំងបានព្យាយាមយករឿង CLV-DTA បំភ័ន្តមតិមហាជន និងធ្វើជារបៀបវារៈនយោបាយវាយប្រហាររាជរដ្ឋាភិបាល។ ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែ...