ព័ត៌មាន

«បញ្ញវន្តដែលមានសមត្ថភាពពិតប្រាកដគឺជាធនធានចម្បង ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ»
ស្រះដំរី នៃដែនដី «មហេន្ទ្របរព័ត» ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២..
(ភ្នំគូលេន)៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តដឹកនាំក្រុមការងារស្រាវជ្រាវនៅស្រះដំរី នៅមហេន្ទ្របរព័ត (ភ្នំគូលេន ) ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ និងធនធានវប្បធម៌នៅតំបន់ភ្នំគូលេនដែលត្រូវបានកសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅឆ្នាំ ៨០២ គឺមានរយៈពេល១២១៨ឆ្នាំកន្លងផុតទៅហើយ។ការសិក្សាស្វែងយល់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ គឺនៅទីតាំងមួយឈ្មោ...

«វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន»
ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលប្រព្រឹត្តទៅចាប់ពីម៉ោង ៤:៣០ នាទីរសៀល ដែលមានការអញ្ជើញចូលរួមពីសំណាងនាយកភាគីចិន និងនាយិកាភាគីខ្មែរ របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យបណ្ឌិត្យសភាកម្ពុជា ព្រមទាំងបុគ្គលិក និងសិស្សដែលសិក្សាភាសាចិននៅវិទ្យាស...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារ បានទទួលជួបពិភាក្សាការងារជាមួយនឹងមន្ត្រីក្រសួងការបរទេស និងមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយលោកស្រី Elizabeth Robbins។ក្នុងជំនួបពិភាក្សាដែលប្រព្រឹត្តទៅនៅបន្ទប់ស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីក្រសួងការបរទេសស...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលចួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ នៅវេលាម៉ោង ១០:០០ ព្រឹក នៅវិមានមិត្តភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានដឹកនាំគណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលចួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីជជែកពិភាក្សា និងស្នើសុំការគាំទ្រលើការល...

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំក្រុមការងារជំនាញចុះសិក្សាស្រាវជ្រាវគម្រោងស្ដីពី «អត្តសញ្ញាណព្រះបាទជ័យវរ្ម័នទី៧» ដោយ៖ តាកេត ស័កដា
សៀមរាប៖ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និងវប្បធម៌វិទ្យាដែលមានលោកបណ្ឌិត ផុន កសិកា, លោក លោក សួ ប៉ុណ្ណារ៉ាត់, លោក រឿន ភារុន, លោកស្រី ម៉ិល វាសនា និង កញ្ញា តាកេត ស័កដា ចុះសិក្សាស្រាវជ្រាវគម្រោងស្ដីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧...

«ឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំប្រទេសកម្ពុជា ត្រូវបានតែងតាំងជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា»
រាជរដ្ឋាភិបាលបានសម្រេចតែងតាំង ឯកឧត្តម Dmitry Tsvetkov ជាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំប្រទេសកម្ពុជា ជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈអនុក្រឹត្យលេខ. ១៥១៨.អនក្រ.តត ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩ យោងតាមសំណើររបស់ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។មានភ្ជាប់អនុក្រឹត្យ៖

«ជំនួបលើកដំបូងរវាងក្រុមការងារគម្រោងឌីជីថលូបនីយកម្មភាសាខ្មែររាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»
(ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)៖ ក្រោមការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កន្លងមក នៅព្រឹកថ្ងៃអង្គារ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារគម្រោងឌីជីថលូបនីយកម្មភាសាខ្មែររាជបណ្ឌិត្យស...

ជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និង ប្រតិភូចិនពីមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាន
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជានិងគណៈប្រតិភូមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាននៃសាកលវិទ្យាល័យធានជីង សាធារណរដ្ឋប្រជាមានិតចិន។ នៅថ្ងៃច័ន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា មានជំនួបពិភាក្សាកា...

«ឱកាសការងារក្របខណ្ឌ ក ចំនួន១៧កន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា»
ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋមន្ត្រី ប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌ«ក» ចំនួន១៧នាក់ ចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា។យោងតាមសេចក្តីប្រកាសនេះ សាធារណជនអាចអញ្ជើញមកទំនាក់ទំនងនៅផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុដោយផ្ទាល់ ដើម្បីទិញពាក្យសុំសិទ...
