ព័ត៌មាន

ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា នឹងអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថាមួយ ស្តីពី«សេចក្តីសង្ខេបស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៖ សមិទ្ធផល និងបញ្ហាប្រឈម» នៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ!
បទសម្ភាសរៀបចំឯកសារគុណកថា ជូនឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអនុប្រធាននិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា
នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា អមដំណើរដោយលោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និង លោក ឆោម ជុំរ៉ុង មន្ត្រីលេខាធិការដ្ឋាន បានទទួលការអនុញ្ញាតចូលសំដែងការគួរសមនិងធ្វើបទសម្ភាសជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិកា...

រាជបណ្ឌិត្យសភាកម្ពុជាគ្រោងកិច្ចសហប្រតិបត្តិការស្រាវជ្រាវលើការប្រែក្លាយសំណល់ជាប្រភពថាមពល រវាងក្រុមហ៊ុនជេអូអិន(Geoentech Co., LTD)នៃសាធារណរដ្ឋកូរ៉េ និងរដ្ឋបាលខេត្តបាត់ដំបង
(ក្រុងបាត់ដំបង)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវដឹកនាំដោយលោកប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកបណ្ឌិត Hyeo Young Kwon ប្រធានក្រុមហ៊ុន Geoentech នៃសារធារណៈរដ្ឋកូរ៉េ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង “...

«កិច្ចប្រជុំរវាងប្រធានមុខវិជ្ជា នីតិសាស្រ្ត និងលោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននៅរាជបណ្ឌិត្យសភាកម្ពុជា»
យោងតាមកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានណែនាំឱ្យមានការពិនិត្យនិងពិភាក្សាឡើងវិញនូវកម្មវិធីសិក្សាតាមមុខវិជ្ជានីមួយៗដែលមាននាពេលកន្លងមក។ដោយតបតាមសេចក្តីណែនាំនេះ លោកបណ្ឌិត ស៊ិន រិទ្ធ ប្រធានមុខវិជ្ជានីតិសាស្រ្ត បានអញ្ជើញលោកគ្រូ អ្នកគ្រូ ដែលបាននឹងកំពុងបង្រៀនមុខវ...

«យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន» ដោយ៖ លឹម សុវណ្ណរិទ្ធ រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣
លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុនក្នុងអតីតកាល ជប៉ុនគឺជាប្រទេសចក្រពត្តិនិយមមួយ ដែលឈ្លានពានបណ្ដាប្រទេសជិតខាងដើម្បីមហិច្ឆតាកសាងប្រទេសរបស់ខ្លួនជាមហាអំណាចប្រកបដោយសក្ដានុពល។ ដោយសារតែជប៉ុនជាប្រទេសដែលព័ទ្ធជុំវិញដោយសមុទ្រ និងពុំសូវសម្បូរធនធានធម្មជាតិ ជប៉ុនត្រូវស្វែងរកវត្ថុធាតុដើមពីខាងក្រៅ ដើម្បីបំពេញសក្ដានុពលរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន។ ហេតុនេះហើយ ជប៉ុនមានភាពចាំបាច់មិនអាចចៀសបានក្នុ...

«យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សាធារណរដ្ឋកូរ៉េ»
ដោយ៖ លឹម សុវណ្ណរិទ្ធ សម្រាប់កូរ៉េខាងត្បូង ឥណ្ឌូប៉ាស៊ីហ្វិក ក្រៅពីជាតំបន់ដែលប្រកបដោយសក្ដានុពលសេដ្ឋកិច្ច និងយុទ្ធសាស្ត្រនយោបាយការទូតដ៏ចម្បង តំបន់នេះក៏ជាបណ្ដុំនៃដៃគូឧស្សាហកម្មយុទ្ធសាស្ត្រដូចជា គ្រឿងអេឡិចត្រូនិកជាដើម។ ជាមួយគ្នានោះ តំបន់នេះក៏ត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាប្រឈមនានាដែលគំរាមកំហែងដល់សន្តិភាព សេរីភាព និងវិបុលភាព និងសណ្តាប់ធ្នាប់ដែលយកច្បាប់អន្តរជាតិជាមូលដ្ឋាន។ បញ្ហាប្រឈមដែលកើតនៅក្នុងតំបន់ន...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភានៃសាធារណរដ្ឋកូរ៉េដែលដឹកនាំដោយឯកឧត្ដម Park Byeong-Seug
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូសភានៃសាធារណរដ្ឋកូរ៉េ នៅសាលទន្លេសាប អគារខេមរវិទូ។ប្រតិភូសភានៃសាធារណរដ្ឋកូរ៉េដែលអញ្ជើញមកជួបពិភាក្សានៅរាជបណ្ឌិត្...

«អង្គប្រជុំស្តីអំពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា»
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩៖០០នាទីព្រឹក នៅសាលទន្លេសាប (អគារខេមរវិទូ)នៃរាជបណ្ឌិត្យសភាកម្ពុជា មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំអង្គប្រជុំមួយដើម្បីរៀបចំពិភាក្សានិងធ្វើបច្ចុប្បន្នភាពនៃកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចប្រជុំនេះ ដំណើរការក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។...

រាជបណ្ឌិត្យសភាកម្ពុជា ទទួលលិខិតថ្លែងអំណរគុណពីឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបំផុសចលនាយល់ដឹងពាក់ព័ន្ធនឹងប្រធានបទអាស៊ាន
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលយកលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជូនចំពោះរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ការរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបំផុសចលនាយល់ដឹងពាក់ព័ន្ធនឹងប្រធានបទអាស៊ាន ជាពិសេសភាពជាប្...

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានដឹកនាំប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា មកឈ្វេងយល់អំពីរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សា និងជម្រាបជូនប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្ដមកិត្តិនីតិកោសលបណ្...
