ព័ត៌មាន

«សិក្ខាសាលាពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន និងការចុះអនុស្សរណយោគយល់ជាមួយសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន»
«កិច្ចប្រជុំសម្រេចរចនាសម្ពន្ធ័ តួនាទី ភារកិច្ច រូបសញ្ញាសៀវភៅផ្នត់ បូកសរុបសមិទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារអនុវត្តឆ្នាំ២០១៩»
ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបណ្ឌិត ឆេង វណ្ណរិទ្ធប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានដឹកនាំអង្គប្រជុំដើម្បីរៀបចំរចនាសម្ពន្ធ័ តួនាទីភារកិច្ច រូបសញ្ញាសៀវភៅផ្នត់ បូកសរុបសមិទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តសំរាប់ឆ្នាំ២០១៩។ពិធីនេះមានការចូលរួមពីទីប្រឹក្សាវិទ្យាស្ថាន ប្រធានផ្នែក និងអ្...
«ក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យាបានចំនួន១៣ ពាក្យ»
ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យា បានចំនួន១៣ពាក្យ ដូចខាងក្រោម៖

«៩ វិច្ឆិកា ២០១៨៖ ខួប៦៥ឆ្នាំ នៃឯករាជ្យជាតិកម្ពុជា និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ»
ចុះផ្សាយថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ - ម៉ោង៖ ៤ :៣០ នាទីរសៀលភ្នំពេញ៖ ក្រោយពីទទួលបានឯករាជ្យបរិបូណ៌ពីសាធារណរដ្ឋបារាំង មកដល់ពេលនេះ មានរយៈពេល៦៥ឆ្នាំមកហើយ។ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ប្រទេសនិងប្រជាជនកម្ពុជានឹងប្រារព្ធទិវាបុណ្យឯករាជ្យរបស់ខ្លួនដែលបានទទួលតាំងពីឆ្នាំ១៩៥៣រៀងមក ហើយបើតាមការប្រកាសរបស់រាជរដ្ឋាភិបាល នៅឆ្នាំនេះទិវាបុណ្យឯករាជ្យជាតិ នឹងត្រូវបានធ្វើយ៉ាងអធិកអធមជាងឆ្នាំមុនៗ។នៅពេលដែលនិយ...

«បរិស្ថាននិងវិស័យពាក់ព័ន្ធក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា...»
E-learning! ឱកាសសិក្សាដ៏ល្អ សម្រាប់សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកកំពុងបំពេញការងារក្នុងវិស័យបរិស្ថាននិងវិស័យពាក់ព័ន្ធ ក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា ឆ្នាំ២០១៨នេះ។ចុះឈ្មោះ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា នេះតទៅ។(សូមចូលអាន និងទាញយកខិតបណ្ណដែលមានជូនភ្ជាប់សម្រាប់ព័ត៌មានបន្ថែមខាងក្រោមឬចូលទៅកាន់វេបសាយ edu.kei.re.kr ដើម្បីទទួលបានព័ត៌មានបន្ថែម)ឬទំនាក់ទំនងផ្ទាល់ត...

«និស្សិតអាហាររូបករណ៍ចំនួន២០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា...»
ជំនួបពិភាក្សាទ្វេភាគីមួយ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ស្រី ឧកញ៉ា កែវ មុំ តំណាងសមាគមអភិវឌ្ឍសុខមាលភាពអាស៊ីអាគ្នេយ៍ប្រជាជនចិន ស្តីពី«ការបណ្តុះបណ្តាលភាសាចិនដល់និស្សិតអាហាររូបករណ៍ដែលត្រូវនឹងបន្តការសិក្សានៅប្រទេសចិន»ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលស្លឹករឹតនៃរាជបណ្ឌិត្យសភាកម្ពុជា។ថ្...

«ប្រជុំពិភាក្សា និងវាយតម្លៃលទ្ធផលនៃការរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-សហភាពអឺរ៉ុប ៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅមុខ»
ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដឹកនាំការប្រជុំពិភាក្សា និងវាយតម្លៃលទ្ធផលនៃការរៀប ចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-សហភាពអឺរ៉ុប ៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅ មុខ» ដែលបានប្រារពធ្វើឡើងកាលពីថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥...

«ក្រុមប្រឹក្សាជាតិភាសាខ្មែរបាន ប្រជុំ អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍...»
ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំនួន០៣ពាក្យ ដូចខាងក្រោម៖

«គម្រោងស្រាវជ្រាវចំនួនពីររបស់រាជបណ្ឌិត្យសភាកម្ពុជានឹងបង្កើតនូវរបត់ថ្មីសន្លាងមួយសម្រាប់កម្ពុជា ក្នុងនោះសាធារណជនទូទៅនឹងអាចអានអក្សរខ្មែរបុរាណដោយខ្លួនឯងបាន»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវសិក្ខាសាលាមួយស្ដីពី «កម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន» ដោយវាគ្មិន៣រូបគឺ បណ្ឌិត ឈិត វណ្ណាឫទ្ធ បណ្ឌិត លឹម សេងឌី និងបណ្ឌិត មាឃ បូរ៉ា។នៅក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ ថា ការរៀបចំសិក្ខាសាលាខាងលើនេះ គឺជាការរៀបចំដោយលើកយកប្រធានបទន...

«សូមអបអរសាទរនូវការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតប្រកបដោយជោគជ័យរបស់បេក្ខជនបណ្ឌិត លឹម វណ្ណនី»
កាលពីថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០ នាទីរសៀល នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវបានរៀបចំកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតជូន បេក្ខជនបណ្ឌិត លឹម វណ្ណនី មុខជំនាញ នីតិសាស្រ្ត (ជំនាន់ទី២ វគ្គ១)ប្រធានបទ៖ «បរិបទនៃការអនុវត្តន៍ច្បាប់ស្តីពីគយកម្ពុជា»នៅក្នុងកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត...
