Royal Academy of Cambodia
កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសហការី ទទួលជំនួបក្នុងអង្គប្រជុំជាមួយក្រុមហ៊ុន EMCAST កូរ៉េ ក្នុងគោលបំណងដើម្បីស្វែងរកលទ្ធភាពក្នុងការសហការគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា AI ដល់និស្សិត បុគ្គលិករដ្ឋ ឯកជន ឬអង្គការនានា ដែលមានបំណងចង់ប្រើប្រាស់បច្ចេកវិទ្យាទំនើបជួយដល់ការងារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន EMCAST ជាក្រុមហ៊ុនឯកទេសបច្ចេកវិទ្យាដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ និងបានចាប់ផ្តើមគម្រោង STEM (ការឈានទៅរកការបង្កើតថ្មីតាមរយៈការបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) នៅក្នុងឆ្នាំ២០១៩។
ក្រុមហ៊ុន EMCAST នេះ នឹងពិនិត្យលទ្ធភាពផ្ដល់ជាការបណ្ដុះបណ្ដាលសិក្សារយៈពេល ៦ខែ ទៅ ៨ខែ។ ការសិក្សាត្រូវបានធ្វើឡើងដោយប្រើប្រាស់បច្ចេកវិទ្យា ដោយអ្នកសិក្សារៀននិងអនុវត្តផ្ទាល់ដោយខ្លួនឯង និងជាក្រុម។ បន្ទាប់ពីសិក្សា ពួកគេនឹងក្លាយជា អ្នកបង្កើតកម្មវិធីវ័យឆ្លាត (Smart Software Developer)៕
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...
...រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានជ្រាបថា នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧:០០នាទ...