កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ស្វែងយល់ពីម្ហូបខ្មែរ៖ សម្លរម្ជូរខួក្តាម Understanding on Khmer food "Khuor Kdam Food" ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា --> ស្វែងយល់ពីម្ហូបខ្មែរ៖ សម្លរម្ជូរខួក្តាម Understanding on Khmer food "Khuor Kdam Food" ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា
ម្ហូបអាហារជាធាតុមួយក្នុងចំណោមធាតុទាំងឡាយនៃប្រភេទទាំងប្រាំបួនរបស់ វប្បធម៌មាន តួនាទីទ្រទ្រង់ការរស់រានមានជីវិតរបស់មនុស្សក៏ដូចជាជាតិសាសន៍ទាំងអស់នៅលើសកលលោកយើងនេះ។ មនុស្សម្នាក់ៗចេះធ្វើម្ហូបតគ្នាពីជំនាន់មួយ...

មូលដ្ឋាននៃចិត្ដវិទ្យាព្រះពុទ្ធសាសនា ដោយ៖ បណ្ឌិត សូ សុធីរមន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា --> មូលដ្ឋាននៃចិត្ដវិទ្យាព្រះពុទ្ធសាសនា ដោយ៖ បណ្ឌិត សូ សុធីរមន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា
ទោះបីជាមុខវិជ្ជាចិត្ដវិទ្យា ត្រូវបានគេអភិវឌ្ឍបានល្អប្រសើរជាវិទ្យាសាស្ដ្របែបសង្កេតពិសោធ នៅក្នុងប្រទេសលោកខាងលិច នាពេលបច្ចុប្បន្នក៏ដោយ ក៏ចិត្ដវិទូតិចតួចបំផុតបានសិក្សាដោយសង្ខេបផ្នែកទស្ស នវិជ្ជា និងសាសនាពួ...

បណ្ឌិតសភាចារ្យ សុខ ទូច៖ ជ្រើសរើសមុខជំនាញត្រូវផ្ដោតលើគោលការណ៍ “រៀនចប់ហើយត្រូវចេះ អាចបង្កើតការងារ និងបន្សល់កេរ្តិ៍ឈ្មោះបាន” --> បណ្ឌិតសភាចារ្យ សុខ ទូច៖ ជ្រើសរើសមុខជំនាញត្រូវផ្ដោតលើគោលការណ៍ “រៀនចប់ហើយត្រូវចេះ អាចបង្កើតការងារ និងបន្សល់កេរ្តិ៍ឈ្មោះបាន”
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ...

ប្រសិទ្ធភាពនៃការសិក្សារបស់សិស្ស ដោយ៖ បណ្ឌិត សូ សុធីរ- នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម --> ប្រសិទ្ធភាពនៃការសិក្សារបស់សិស្ស ដោយ៖ បណ្ឌិត សូ សុធីរ- នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
តើអាកាសធាតុ មានលក្ខណៈយ៉ាងដូចម្ដេច នៅថ្ងៃទី៤ ខែមីនាកាលពីឆ្នាំទៅ? អ្នកដឹងតែម្ដងគត់។ ចិត្ដវិទូ នៅតែមិនទាន់ប្រាកដនៅឡើយទេថា តើយើងចងចាំដូចម្ដេច និងហេតុអ្វីបានជាយើងភ្លេច។ ប៉ុន្ដែ គេនៅ តែជឿថា លំនាំនៃការចងចាំ...

លទ្ធផលជាយុទ្ធសាស្ត្រ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម --> លទ្ធផលជាយុទ្ធសាស្ត្រ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម
ដំណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ដល់១២ ខែធ្នូ ឆ្នាំ២០២៣ ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រទេសសមាជិកអាស៊ាន ក្រោយពេលឡើងកាន់តំណែង ជា នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណ...

ដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន --> ដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន
ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ...
