កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ការបើកស្ថានទូតកាណាដាប្រចាំកម្ពុជា គឺជាសក្ខីភាពបន្ថែមទៀតបញ្ជាក់ពី ការធ្វើពិពិធកម្មការទូត និងតួនាទីកាន់តែសំខាន់របស់កម្ពុជានៅក្នុងតំបន់ --> ការបើកស្ថានទូតកាណាដាប្រចាំកម្ពុជា គឺជាសក្ខីភាពបន្ថែមទៀតបញ្ជាក់ពី ការធ្វើពិពិធកម្មការទូត និងតួនាទីកាន់តែសំខាន់របស់កម្ពុជានៅក្នុងតំបន់
ដោយ៖ លឹម សុវណ្ណរិទ្ធ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងជំនួបនាឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាមានិតឡាវ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-កាណាដា បានឯកភាពគ្នាគ្រោ...
បណ្ឌិត យង់ ពៅ៖ ផ្ដើមចេញពីករណីបុគ្គល លី សាម៉េត រដ្ឋាភិបាលត្រូវតែបន្តជំរុញនិងពង្រឹងការអនុវត្តច្បាប់ជាទូទៅដោយមិនចំពោះ ដើម្បីសងភាពស្អាតស្អំដល់សង្គមកម្ពុជា --> បណ្ឌិត យង់ ពៅ៖ ផ្ដើមចេញពីករណីបុគ្គល លី សាម៉េត រដ្ឋាភិបាលត្រូវតែបន្តជំរុញនិងពង្រឹងការអនុវត្តច្បាប់ជាទូទៅដោយមិនចំពោះ ដើម្បីសងភាពស្អាតស្អំដល់សង្គមកម្ពុជា
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សាធារណជនទូទៅ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការចាត់វិធានការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ២រូប ពាក់ព័ន្ធទៅនឹងករណីឆបោកទ្រង់ទ្រាយធំ។ ការចាត់វិធានការនេះ ត្រូវបានធ្វើឡើងបន្...
តើអំពើពុករលួយ ក្លាយជាឧបសគ្គដល់ការអភិវឌ្ឍជាតិយ៉ាងដូចម្ដេច? --> តើអំពើពុករលួយ ក្លាយជាឧបសគ្គដល់ការអភិវឌ្ឍជាតិយ៉ាងដូចម្ដេច?
ដោយ៖ លឹម សុវណ្ណរិទ្ធ អំពើពុករលួយ គឺជាការប្រើប្រាស់អំណាច ឥទ្ធិពល ឬតួនាទីដោយមន្ត្រីរដ្ឋ អ្នកនយោបាយ ឬមន្ត្រីរាជការសាធារណៈ នៅក្នុងការបំពេញមុខនាទីរប...
ការព្រួយបារម្ភរបស់ថៃ ចំពោះមូលដ្ឋានទ័ពជើងទឹករាម ជាការសម្ដែងការព្រួយបារម្ភបង្កប់ដោយល្បិចនយោបាយ និងរបៀបវារៈភូមិសាស្ត្រនយោបាយ --> ការព្រួយបារម្ភរបស់ថៃ ចំពោះមូលដ្ឋានទ័ពជើងទឹករាម ជាការសម្ដែងការព្រួយបារម្ភបង្កប់ដោយល្បិចនយោបាយ និងរបៀបវារៈភូមិសាស្ត្រនយោបាយ
ដោយ៖ បណ្ឌិត គិន ភា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Pattaya Mail បានចុះផ្សាយថា ប្រទេសថៃកំពុងតែព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស...
«យើងត្រូវបង្រៀនយុវជនខ្មែរ ឱ្យជឿជាក់លើសមត្ថភាពខ្លួនឯង ទើបរឹងមាំ» --> «យើងត្រូវបង្រៀនយុវជនខ្មែរ ឱ្យជឿជាក់លើសមត្ថភាពខ្លួនឯង ទើបរឹងមាំ»
មេរៀនក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាមេរៀនពីអតីតកាល នៅពេលប្រជាជនជឿងប់ងល់នឹងបារមី កម្លាំងអមនុស្ស ឬអប្បិយជំនឿនោះនាំឱ្យមនុស្សទន់ខ្សោយ រដ្ឋទន់ខ្សោយ។ សម័យអាណានិគមនិយមបារាំង សម័យកាលផ្សេងទៀត ល្បីថាមានជំនឿកាប់មិ...
«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរនៅកម្ពុជាក្រោម ផ្អែកទៅលើទិដ្ឋភាពស្មារតីឈាមជ័រនៃប្រជាជាតិខ្មែរតែមួយ --> «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរនៅកម្ពុជាក្រោម ផ្អែកទៅលើទិដ្ឋភាពស្មារតីឈាមជ័រនៃប្រជាជាតិខ្មែរតែមួយ
ដោយ៖ បណ្ឌិត យង់ ពៅ ការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរកម្ពុជាក្រោម ដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងដង្ហែរទៅដល់កម្ពុជាក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នា...