កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ឯកឧត្ដមបណ្ឌិត យ៉ង់ ពៅ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសាស្ត្រាចារ្យបណ្ឌិតជំនាញវិស្វកម្មបរិស្ថាន --> ឯកឧត្ដមបណ្ឌិត យ៉ង់ ពៅ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសាស្ត្រាចារ្យបណ្ឌិតជំនាញវិស្វកម្មបរិស្ថាន
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសហការី បានដឹកនាំកិច...
ហេតុអ្វីបានជាកម្ពុជាគួរពង្រឹងទំនាក់ទំនងជាមួយបារាំង? --> ហេតុអ្វីបានជាកម្ពុជាគួរពង្រឹងទំនាក់ទំនងជាមួយបារាំង?
បណ្ឌិត ស៊ឺន សំ បណ្ឌិត ភី វាសនា លោក លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ រាជបណ្ឌិត្យសភាកម្ពុជា ១. សេចក្តីផ្តើម ក្នុងយុគសម័យនៃការវិវត្តការទូតសាកល និងការប្រជែងឥទ្ធិពលរបស...
បណ្ឌិត ខែក វីរៈ : តើនយោបាយគ្រួសារថាក់ស៊ីនចាញ់បារមីកម្ពុជាឬ? --> បណ្ឌិត ខែក វីរៈ : តើនយោបាយគ្រួសារថាក់ស៊ីនចាញ់បារមីកម្ពុជាឬ?
លោកថាក់ស៊ីនស៊ីណាវ៉ាត្រា គឺជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសថៃលោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃកាលពីឆ្នាំ២០០១ ក្រោយពីទទួលបានសំលេងគាំទ្រយ៉ាងច្រើន។ក្នុងរយៈពេល៤ឆ្នាំនៃអាណត្តិរបស់ខ្លួនលោកថាក់...
បណ្ឌិត យង់ ពៅ៖ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយកចិត្តទុកដាក់ចំពោះសេចក្ដីថ្លៃថ្នូរ និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ --> បណ្ឌិត យង់ ពៅ៖ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយកចិត្តទុកដាក់ចំពោះសេចក្ដីថ្លៃថ្នូរ និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ
ស្របពេលដែលទំនាស់ព្រំដែនកម្ពុជា-ថៃ កាន់តែតានតឹងខ្លាំងឡើងៗដែលចុងក្រោយនេះវិវត្តដល់ការបិទព្រំដែន និងការនាំចេញនាំចូល ភាពមិនច្បាស់លាស់នៃការប្រឈមគ្នាតាមព្រំដែន ព្រមទាំងមានការរើសអើងជាបន្តបន្ទាប់ពីសំណាក់ក្រុមជ...
បណ្ឌិត ខែក វីរៈ : តើអ៊ីស្រាអែលកំពុងដកពុកមាត់ខ្លាឬដកពុកមាត់ឆ្មា ? --> បណ្ឌិត ខែក វីរៈ : តើអ៊ីស្រាអែលកំពុងដកពុកមាត់ខ្លាឬដកពុកមាត់ឆ្មា ?
ស្វែងយល់ពីហេតុផលនៅពីក្រោយខ្នងដែលអ៊ីស្រាអែលបាញ់មីស៊ីលចូលទឹកដីអ៊ីរ៉ង់(១៣ មិថុនា ២០២៥) ការវិវត្តថ្មីនៅតំបន់មជ្ឈិមបូព៌ា ហាក់កាន់តែក្តៅគគុកនិងពុះកញ្ជ្រោលខ្លាំងជាងពេលណាណាទាំងអស់ ដ្បិតនៅថ្ងៃទី១៣ ខែមិថ...
បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅបារាំង ឆ្លុះបញ្ចាំងពីការមានប្រៀបឈ្នះលើថៃ នៅក្នុងសីលធម៌គោរពច្បាប់អន្តរជាតិ និងការទូត --> បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅបារាំង ឆ្លុះបញ្ចាំងពីការមានប្រៀបឈ្នះលើថៃ នៅក្នុងសីលធម៌គោរពច្បាប់អន្តរជាតិ និងការទូត
ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅសាធារណរដ្ឋបារាំង និងក្នុងជំនួបជាមួយនឹងឯកឧត្ដមប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង គេបានមើលឃើញថា ភាគីបារាំងបានបង្ហាញទស្សនៈនយោបាយដ៏វិជ្ជមានមួយរបស់មេដឹកនាំបារា...
បណ្ឌិត ខែក វីរៈ : ស្វែងយល់ពីស្ថានភាពនយោបាយផ្ទៃក្នុងថៃ និងសេនារីយោនានាជុំវិញការផ្ទុះអាវុធ នៅតំបន់មុំ៣ កាលពីចុងខែឧសភា ឆ្នាំ២០២៥ --> បណ្ឌិត ខែក វីរៈ : ស្វែងយល់ពីស្ថានភាពនយោបាយផ្ទៃក្នុងថៃ និងសេនារីយោនានាជុំវិញការផ្ទុះអាវុធ នៅតំបន់មុំ៣ កាលពីចុងខែឧសភា ឆ្នាំ២០២៥
ឆ្នាំ២០២៥ ជាខួបទី៧៥ឆ្នាំនៃចំណងការទូតផ្លូវការរវាងកម្ពុជា-ថៃ ក៏ប៉ុន្តែប្រទេសទាំងពីរនេះ មានប្រវត្តិទាក់ទងគ្នារាប់រយឆ្នាំមកហើយទាំងលើទិដ្ឋភាពប្រវត្តិសាស្ត្រ, វប្បធម៌ទំនៀមទំលាប់ប្រពៃណីនិងចំណងធម្មជាតិជាដើម។...