កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ហេតុអ្វីខ្មែរត្រូវរួមគ្នាក្នុងជំហរជាតិតែមួយនៅចំពោះមុខបរទេសឈ្លានពាន? --> ហេតុអ្វីខ្មែរត្រូវរួមគ្នាក្នុងជំហរជាតិតែមួយនៅចំពោះមុខបរទេសឈ្លានពាន?
ដោយ៖ លឹម សុវណ្ណរិទ្ធ ព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ ដែលបង្កប់នូវសេនារីយ៉ូបង្វែរស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ខ្លួនមកព្រំដែនកម្ពុជា-ថៃ តាមរយៈការលួចវាយប្រហារលើកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅក្នុងដែ...
បណ្ឌិត យង់ ពៅ៖ ការព្យួរមុខតំណែងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថុងថាន ជានយោបាយផ្ទៃក្នុងថៃសុទ្ធសាធ មិនពាក់ព័ន្ធនឹងកម្ពុជាឡើយ --> បណ្ឌិត យង់ ពៅ៖ ការព្យួរមុខតំណែងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថុងថាន ជានយោបាយផ្ទៃក្នុងថៃសុទ្ធសាធ មិនពាក់ព័ន្ធនឹងកម្ពុជាឡើយ
ករណីតុលាការធម្មនុញ្ញថៃបានព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថុងថាន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ គឺជាកិច្ចការនយោបាយផ្ទៃក្នុងរបស់ថៃសុទ្ធសាធ បើទោះបីជាការព្យួរតំណែងនេះ ពាក់ព័ន្ធនឹងការបែកធ្លាយសារសន្...
អ្នកនយោបាយថៃ និងបញ្ញវន្តថៃ គួរឈប់ពង្វក់ពលរដ្ឋថៃខ្លួនឯង ឱ្យក្បត់នឹងសច្ចភាពប្រវត្តិសាស្ត្រ អសីលធម៌ចំពោះច្បាប់អន្តរជាតិ និងប្រមាថរើសអើងជាតិសាសន៍ក្បែរខាង --> អ្នកនយោបាយថៃ និងបញ្ញវន្តថៃ គួរឈប់ពង្វក់ពលរដ្ឋថៃខ្លួនឯង ឱ្យក្បត់នឹងសច្ចភាពប្រវត្តិសាស្ត្រ អសីលធម៌ចំពោះច្បាប់អន្តរជាតិ និងប្រមាថរើសអើងជាតិសាសន៍ក្បែរខាង
ខ្ញុំ, យង់ ពៅ យល់ឃើញថា លោក ម៉ានូអែល ម៉ាក្រុង (Manuel Marcron) ប្រធានាធិបតីបារាំង មិនអាចយល់ព្រមសម្រួលជាមួយថៃ ដោយប្រាសចាកពីការទទួលស្គាល់សន្ធិសញ្ញានិងផែនទីបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ ដែលជាប់ពាក់ព័ន្ធនឹងកា...
ករណីព្រំដែនកម្ពុជា-ថៃ ឆ្លុះបញ្ចាំងពីភាពដឹកនាំប្រាកដនិយមប្រកបដោយចក្ខុវិស័យ និងបានបង្ហាញថា នរណាជាអ្នកនយោបាយជាតិនិយម ហើយនរណាជាអ្នកនយោបាយស្រេកឃ្លានតែអំណាច --> ករណីព្រំដែនកម្ពុជា-ថៃ ឆ្លុះបញ្ចាំងពីភាពដឹកនាំប្រាកដនិយមប្រកបដោយចក្ខុវិស័យ និងបានបង្ហាញថា នរណាជាអ្នកនយោបាយជាតិនិយម ហើយនរណាជាអ្នកនយោបាយស្រេកឃ្លានតែអំណាច
ដោយ៖ លឹម សុវណ្ណរិទ្ធ វិវាទព្រំដែនកម្ពុជា-ថៃ ដែលបានឆាបឆេះអស់រយៈពេល១ខែកន្លងទៅ ចាប់តាំងពីព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ ដែលវាយប្រហារទាំងកម្រោលមកលើកងទ័ពកម្ពុជា ក្នុងដែនអធិបតេយ្យភាពកម្ពុជា កាលថ្ង...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញទទួលជួបសំណេះសំណាលជាមួយប្រតិភូអ្នកគ្រូបង្រៀនរបាំព្រះរាជទ្រព្យ ដឹកនាំដោយលោកជំទាវ សុទ្ធ សុម៉ាលី --> ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញទទួលជួបសំណេះសំណាលជាមួយប្រតិភូអ្នកគ្រូបង្រៀនរបាំព្រះរាជទ្រព្យ ដឹកនាំដោយលោកជំទាវ សុទ្ធ សុម៉ាលី
នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទទួលជួបស...
បណ្ឌិត យង់ ពៅ៖ បញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ កាន់តែឡើងក្ដៅ ក៏ព្រោះតែរដ្ឋាភិបាលថៃទន់ខ្សោយ ទើបត្រូវបង្វែរបញ្ហាមកកាន់ព្រំដែនជាមួយកម្ពុជា --> បណ្ឌិត យង់ ពៅ៖ បញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ កាន់តែឡើងក្ដៅ ក៏ព្រោះតែរដ្ឋាភិបាលថៃទន់ខ្សោយ ទើបត្រូវបង្វែរបញ្ហាមកកាន់ព្រំដែនជាមួយកម្ពុជា
មកដល់ថ្ងៃនេះ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពតានតឹងខ្លាំងឡើងៗ ពោលគឺ ភាគីថៃបានឈានដល់ការប្រកាសបិទព្រំដែនទាំងស្រុងជាមួយប្រទេសកម្ពុជា។ ភាពតានតឹងនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស...
បណ្ឌិត ខែក វីរៈ : តើសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ស្រដៀងគ្នាទៅនឹងសង្គ្រាមលោកលើកទី១ឬទេ ? --> បណ្ឌិត ខែក វីរៈ : តើសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ស្រដៀងគ្នាទៅនឹងសង្គ្រាមលោកលើកទី១ឬទេ ?
ឆ្នាំ២០២៥ទោះបច្ចេកវិទ្យាទំនើបនិងមានភាពរីកចម្រើនខ្លាំងក៏ប៉ុន្តែស្ថានភាពនយោបាយអន្តរជាតិនិងភូមិសាស្ត្រនយោបាយវិញហាក់ដើរថយក្រោយវិលទៅរកកាលពីដើមសវត្សរ៍...