កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ទំនាក់ទំនងកម្ពុជា-វៀតណាមនឹងនៅតែរក្សាបានស្ថិរភាព ក្រោយសមាជលើកទី១៣របស់បក្សកុម្មុយនីស្តវៀតណាម --> ទំនាក់ទំនងកម្ពុជា-វៀតណាមនឹងនៅតែរក្សាបានស្ថិរភាព ក្រោយសមាជលើកទី១៣របស់បក្សកុម្មុយនីស្តវៀតណាម
បក្សកុម្មុយនីស្តវៀតណាម ប្រារព្ធសមាជជាតិលើកទី១៣របស់ខ្លួននៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការមជ្ឈិមបក្ស ក្នុងអំឡុងពេលនៃកិច្...

ឃាត់បានរថយន្តពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប --> ឃាត់បានរថយន្តពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
(ព្រះវិហារ)៖ នៅវេលាម៉ោង ៨:១០នាទីយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារឧទ្យានុរក្សនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សី...

«ការអនុវត្តវិធានការក្ដៅចំពោះអ្នកកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» --> «ការអនុវត្តវិធានការក្ដៅចំពោះអ្នកកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»
ក្រោយពីប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលរៀបចំដោយអង្គភាព...

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវ LIURKA RODRIGUEZ BARRIOS ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា --> ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវ LIURKA RODRIGUEZ BARRIOS ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និង...

«រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង ជាគោរមវន្តទទួលសញ្ញាបត្រកិត្តិបណ្ឌិតពីរាជបណ្ឌិត្យសភាកម្ពុជា កាលពី១០ឆ្នាំមុន» --> «រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង ជាគោរមវន្តទទួលសញ្ញាបត្រកិត្តិបណ្ឌិតពីរាជបណ្ឌិត្យសភាកម្ពុជា កាលពី១០ឆ្នាំមុន»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ជេអ៊ីន បានធ្វើការតែងតាំងអតីតទីប្រឹក្សាសន្តិសុខជាតិ, ឯកឧត្តមបណ្ឌិត Chung Eui-yong, ជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េលោក។ ដំណឹងនេះ...

«ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុន មេហូ អភិវឌ្ឍន៍ ឯ.ក និងក្រុមហ៊ុនហ្សេប ស៊ីល អ៊ិនស្តើរេស៊ិន ផាតនើរ អេស៊ា ឯ.ក.» --> «ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុន មេហូ អភិវឌ្ឍន៍ ឯ.ក និងក្រុមហ៊ុនហ្សេប ស៊ីល អ៊ិនស្តើរេស៊ិន ផាតនើរ អេស៊ា ឯ.ក.»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជាមួយក្រុមហ៊ុនចំនួនពីរ គឺ ក្រុមហ៊ុ...
