កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ឯកឧត្តមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារ និងដោះដូរទស្សនៈជាមួយលោក Jigar Bhatt មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា --> ឯកឧត្តមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារ និងដោះដូរទស្សនៈជាមួយលោក Jigar Bhatt មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមឯកឧត្ដម...

ដំំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ និងគណៈប្រតិភូ នៅរាជបណ្ឌិត្យសភាកម្ពុជា --> ដំំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ និងគណៈប្រតិភូ នៅរាជបណ្ឌិត្យសភាកម្ពុជា
តំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតសភាចារ្យ YANG Wei ប្រធា...
ស្វែងយល់ពីជំងឺធ្លាក់ទឹកចិត្តនិងដំណោះស្រាយ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម --> ស្វែងយល់ពីជំងឺធ្លាក់ទឹកចិត្តនិងដំណោះស្រាយ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
មនុស្សគ្រប់គ្នា តែងធ្លាប់មានអារម្មណ៍ អស់សង្ឈឹម ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងជីវិតរបស់ខ្លួន ប៉ុន្តែសភាពទាំងនេះនឹងប្រសើរមកវិញដោយខ្លួនឯង។ ទាំងនេះគឺជាប្រតិកម្មផ្លូវចិត្តធម្មតារបស់យើង នៅពេលដែលមានការបា...

បុណ្យភ្ជុំបិណ្ឌ និងប្រភេទប្រេតទាំង១២ពួកក្នុងជំនឿខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច, នាយកដ្ឋាននីតិសាស្ត្រ, វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា --> បុណ្យភ្ជុំបិណ្ឌ និងប្រភេទប្រេតទាំង១២ពួកក្នុងជំនឿខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច, នាយកដ្ឋាននីតិសាស្ត្រ, វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
ជនជាតិខ្មែរជាអ្នកនិយមព្រះពុទ្ធសាសនាតាំងតែពីសាសនានេះមានវត្តមាននៅក្នុងសង្គមខ្មែរយើងមកម៉្លេះ។ ពុទ្ធសាសនិកខ្មែរ តែងមានជំនឿអំពីបុណ្យ បាប កម្ម ផល ទាំងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាលផងដែរ។ គេជឿថា ជីវិតម...

ស្វែងយល់ពី ពិធីបុណ្យភ្ជុំបិណ្ឌ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម --> ស្វែងយល់ពី ពិធីបុណ្យភ្ជុំបិណ្ឌ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗនៃព្រះរាជពិធីទា្វរទសមាស។ ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពេលណាច្បាស់លាស់) តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអ...

សេចក្ដីផ្ដើមនៃចិត្តវិទ្យាព្រះពុទ្ធសាសនា ដោយ៖ បណ្ឌិត សូ សុធីរ- វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា --> សេចក្ដីផ្ដើមនៃចិត្តវិទ្យាព្រះពុទ្ធសាសនា ដោយ៖ បណ្ឌិត សូ សុធីរ- វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។Pali: Namo Tassa Bhagavato Arahato Samma Sambuddhasa .Honour to the Exalted One! The Arahant, the Supremely Awakened One!ប្រែថា៖រីកិរិយានមស្ការថ្វាយបង្គំនៃយើងខ្ញ...
