Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលវិទ្យាសាស្រ្តទាំងអស់ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ដើម្បីឱ្យសិស្ស និស្សិត និងសាធារណជនជាតិ-អន្តរជាតិបានយល់ជ្រួតជ្រាបលើគោលការណ៍វិទ្យាសាស្ត្រកាន់តែទូលំទូលាយច្បាស់លាស់។
ថ្លែងក្នុងឱកាសបើកបទបង្ហាញស្តីពី «លទ្ធផលគេហទំព័រដែលធ្វើរួច ជាមួយនឹងសេវូបករណ៍ (Sever) ថ្មីរបស់រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.)» នៅថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នាសាលមរតកសិល្បៈខ្មែរ នៃអគារឥន្ទ្រទេវី ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងថា ការរៀបចំធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មានវិទ្យារបស់រាជបណ្ឌិត្យសភាកម្ពុជាថ្មីនេះមានគោលបំណងលើកកម្ពស់ការទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាននានាជាសមិទ្ធផលស្នាដៃវិទ្យាសាស្រ្តដែលកើតចេញពីការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់។
ឯកឧត្តមបណ្ឌិតអគ្គលេខាធិការបានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា រួមមាន គេហទំព័រ អ៊ីម៉ែល និងបណ្តាញសង្គមនានាជាជម្រើសយុទ្ធសាស្រ្តមួយដ៏ប្រសើរបំផុត ដើម្បីបើកទូលាយ លើកកម្ពស់ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត។
«ប្រសិនបើយើងទាំងអស់គ្នាបិទទ្វារផ្ទះ ឬបន្ទប់នៅក្នុងសម័យកាលព័ត៌មានវិទ្យាបើកទូលាយដូចបច្ចុប្បន្ននេះ យើងពុំអាចដើរទាន់សភាពការណ៍ វិទ្យាសាស្ត្រថ្មីៗជុំវិញសកលលោកបានជាដាច់ខាត។ ប្រសិនបើយើងពុំអាចដើរទាន់សភាពការណ៍ វិទ្យាសាស្ត្រថ្មីៗបែបនេះ យើងពុំអាចអភិវឌ្ឍសមត្ថភាពខ្លួនឯង និងសង្គមជាតិប្រកបដោយចីរភាពបានដែរ»។ ឯកឧត្តមបណ្ឌិត យង់ ពៅ មានប្រសាសន៍ជំរុញបញ្ជាក់បន្ថែមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បង្កើនការអភិវឌ្ឍសមត្ថភាពផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានវិទ្យា ស្របតាមគោលការណ៍វិទ្យាសាស្រ្តជាសសរស្តម្ភ។
សូមបញ្ជាក់ថា គោលបំណងនៃការធ្វើបទបង្ហាញ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ រួមមាន៖
- បង្ហាញអំពីលទ្ធផលវេបសាយដែលធ្វើរួច ជាមួយនឹងសេវូបករណ៍ (Sever) ថ្មីរបស់ រ.ប.ស.ក.។
- បង្ហាញវេបសាយដែលមានទិន្នន័យ និងមិនមានទិន្នន័យ
- ស្នើសុំមតិយោបល់លើមាតិកានៃវេបសាយនីមួយៗតាមតម្រូវការវិទ្យាស្ថាន ឬស្ថាប័នចំណុះ
- បង្ហាញពីរបៀបប្រើប្រាស់ខ្លះៗដល់វិទ្យាសា្ថនចំណុះ។
- បញ្ហាផ្សេង៕
In response to a journalist's question about Samdech BovorThibadei Prime Minister's announcement regarding the preservation of the Pochentong International Airport as state...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម ហ្សាក់ ប៉...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារគម្រោងកសាងសាល...