Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក» នេះជាប្រសាសន៍គូសបញ្ជាក់និងជាការលើកឡើងប្រកបដោយក្ដីសង្ឃឹម ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល ស្ដីពី កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា ការចុះអនុស្សរណៈនាព្រឹកនេះ គឺជាការរួមចំណែកនៅក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមក្នុងវឌ្ឍនភាពសង្គមជាតិ ពិសេស ការជំរុញវិស័យទេសចរណ៍នាក្រោយពេលការរីករាលរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបន្ថែមថា ក្នុងនាមជាបញ្ញវន្ត គេត្រូវធ្វើអ្វីដែលផ្ដល់មកវិញនូវសមិទ្ធផលថ្មី ដែលមានសារៈប្រយោជន៍ចំពោះសង្គមជាតិ ដើម្បីបន្សល់ទុកនូវស្នាដៃសម្រាប់យុវជនខ្មែរជំនាន់ក្រោយ និងខិតខំធ្វើយ៉ាងណាចូលរួមជាវិភាគទានក្នុងការជំរុញឱ្យប្រទេសជាតិមានការអភិវឌ្ឍទៅមុខ។
បើតា មប្រសាសន៍បកស្រាយរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រទេសកម្ពុជាដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ជាច្រើន ដែលរួមមានទាំងទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍បរិស្ថានជាដើមនោះ នឹងអាចប្រែក្លាយខ្លួនទៅជាសួនច្បាររបស់ពិភពលោក ប្រសិនបើកម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ តាមរយៈការពង្រឹងសក្ដានុពលដែលខ្លួនមាន ព្រមទាំងមានការចូលរួមខិតខំប្រឹងប្រែងពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ។ ក្នុងចំណោមសក្ដានុពលទាំងនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីគោលដៅទេសចរណ៍សំខាន់ៗ និងប្រកបដោយសក្ដានុពលចំនួន២ ដែលនឹងអាចជំរុញឱ្យប្រទេសកម្ពុជាក្លាយទៅជាសួនច្បារពិភពលោកបានគឺ ប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុទាំង៧នៅលើពិភពលោក និងបឹងទន្លេសាប ដែលជាទីកន្លែងមានលក្ខណៈពិសេសស្រាប់ពីធម្មជាតិ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ បានអះអាងថាបានបន្សាបទស្សនវិជ្ជាដែលថា «ទឹកហូរមិនត្រឡប់»។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍បន្ថែម និងជាសារផ្ញើជូនដល់បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវទាំងអស់ថា បណ្ឌិត និងបញ្ញវន្ត គប្បីត្រូវបង្ហាញស្នាដៃស្រាវជ្រាវ និងមានមោទកភាពតាមរយៈការបង្ហាញនូវរបកគំហើយញថ្មី ដែលមានតម្លៃជាឧត្ដមប្រយោជន៍សម្រាប់សង្គមជាតិ និងមនុស្សជំនាន់ក្រោយ ជាជាងការបង្ហាញនូវឡានទំនើប ឬផ្ទះវីឡា៕
RAC Media | លឹម សុវណ្ណរិទ្ធ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ...
ក្រោយបើកការដ្ឋានសាងសង់បានជិត៣ឆ្នាំ កម្ពុជាគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹករបស់ខ្លួនក្នុងជំហានទី១ នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងឱកា...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា គិតមកដល់ពេលនេះ ព្រឹត្តិការណ៍ទម្លាក់សម្ដេចព្រះនរោត្ដមសីហនុពីតំណែងប្រមុខរដ...
តាមរយៈស្នាដៃសិល្បៈខ្មែរ ជាពិសេសចម្លាក់ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ យើងអាចសិក្សាបាននូវម៉ូតសក់ទាំងឡាយនៅក្នុងសង្គមខ្មែរបុរាណ ជាពិសេសនៅសម័យអង្គរដែលមានអរិយធម៌ដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា...