Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ គឺជាខួប២ឆ្នាំ (២០១៨-២០២០)ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ខេត្តព្រះវិហារ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារកាលពីព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។
នៅក្នុងរយៈកាល២ឆ្នាំកន្លងមកនេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ត្រូវបានប្រែក្លាយកាលានុវត្តភាពជាតំបន់អភិរក្ស និងអភិវឌ្ឍន៍ដែលបម្រើដល់ការសិក្សាស្រាវជ្រាវជូនសង្គមជាតិយ៉ាងមានសក្តានុពលប្រកបដោយនិរន្តភាព។ បន្ថែមលើសពីនេះទៀត ឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពល ជាច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ព្រៃភ្នំធម្មជាតិដ៏ទាក់ទាញគួរជាទីមនោរម្យ។
គម្រោងអភិរក្ស អភិវឌ្ឍន៍ និងសិក្សាស្រាវជ្រាវសំខាន់ៗដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលបាននិងកំពុងទទួលបានសមិទ្ធផលផ្លែផ្លាជូនជាតិ និងប្រជាជនគួរឱ្យមោទន។ គម្រោងរៀបចំផែនការមេសំខាន់ៗទាំងនោះរួមមាន ៖
- ការចិញ្ចឹមគោទឹកដោះ (ផលិតចេញជា ទឹកដោះគោស្រស់សុទ្ធ ១០០ភាគរយ មានឈ្មោះថា «ទឹកដោះគោតេជោសែន ប្ញស្សីត្រឹប ដែលបានចូលក្នុងទីផ្សារទូទាំងប្រទេសកម្ពុជាដោយមានការចាប់អារម្មណ៍គាំទ្រពីសាធារណជនជាតិ និងអន្តរជាតិនៅទូទាំងប្រទេស)។ កសិដ្ឋានចិញ្ចឹមគោរឹតយកទឹកដោះស្រស់ៗ គឺជាផ្នែកមួយនៃការបង្កើតឱកាសការងារជូនប្រជាជនក្នុងសហគមន៍នៅខេត្តព្រះវិហារដំបូងគេ។ តាមគម្រោងផែនការរយៈពេល ១០ឆ្នាំ នៃការបង្កើតកសិដ្ឋាននៅលើវិសាលភាពផ្ទៃដី ៧០ហិកតា គឺត្រូវរៀបចំការចិញ្ចឹមមេគោទឹកដោះចំនួន ២០០០ ក្បាល។ គិតមកទល់ពេលនេះ កសិដ្ឋានបានអនុវត្តជំហានដំបូងនៅលើវិសាលភាពផ្ទៃដីចំនួន ៣២ហិកតា ដំណើរបានប្រមាណ ២ឆ្នាំកន្លះមកហើយ ដើម្បីទាញយកទឹកដោះស្រស់១០០ភាគរយ។
- គម្រោងគ្រប់គ្រងអភិរក្សព្រៃឈើ សត្វព្រៃនិងបរិស្ថាន (ដាំដើមឈើ១លានដើមឡើងវិញ និងរៀបចំប្រព័ន្ធនិងលក់កាបូនព្រៃឈើ និងអភិរក្សសត្វព្រៃជាដើម)។
- គម្រោងអភិរក្សកេរដំណែលវប្បធម៌ប្រវត្តិសាស្រ្តនិងបុរាណវិទ្យា (ស្រាវជ្រាវនិងចងក្រងកេរតំណែលរូបី និងអរូបី រៀបចំផែនទីឡបុរាណ ជ័រច្បោះ ភូមិបុរាណ ត្រពាំបុរាណ ចំការបុរាណ ផ្លូវបុរាណ តំបន់នេសាទ អ្នកតារៀបចំសារមន្ទីរនៅហ្នឹងកន្លែង និងអគារសារមន្ទីរ) ។
- គម្រោងងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឧទ្យាន (សាងសង់ផ្លូវ ម៉ូតែល ផ្ទះដើមឈើ និងសំណង់បម្រើវិស័យទេសចរណ៍ជាដើម)។
- គម្រោងអភិវឌ្ឍទេសចរណ៍ (បង្កើតសួនសត្វ សួនផ្កា រៀបចំទេសចចរណ៍សហគមន៍ ទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ផលិតផលទេសចរណ៍ ទេសចរណ៍កសិដ្ឋាន និងទេសចរណ៍សិប្បនិម្មិតជាដើម)។
- គម្រោងកសិដ្ឋាននិងរោចក្រផលិត (ចិញ្ចឹមសត្វគោសាច់ គោទឹកដោះ ពពែ មាន់ ឃ្មុំ ថ្នាលដាំបន្លែធម្មជាតិ កសិកម្មឆ្លាត ដំណាំហូបផ្លែ រោងចក្រផលិតទឹកដោះគោ វេចខ្ចប់ផលិតផលកសិកម្ម ចំណីសត្វ និងឫស្សីផ្អែមជាដើម)។
- គម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ (រោងសិប្បកម្ម ហត្ថកម្ម ចិញ្ចឹមសត្វ ការដាំដុះ ការបែងចែកពូជបន្លែ ឈើហូបផ្លែ និងសត្វជាដើម)។
- និងគម្រោងមជ្ឈមណ្ឌលពិសោធន៍ អនុវត្ត និងស្រាវជ្រាវ (មណ្ឌលពិសោធន៍ពូជផ្កា រុក្ខជាតិ សត្វស្លាប សត្វចតុបាទ និងសត្វល្អិត និងជាកន្លែងស្រាវជ្រាវសរសេរនិក្ខេបបទរបស់និស្សិត និងអ្នកស្រាវជ្រាវជាដើម)។
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប សម្តេចតេជោ ហ៊ុន សែន បានសម្តែងអារម្មណ៍រីករាយជាពន្លឹកដែលមានវត្តមានមកលើទឹកដីនៃស្រុកឆែប ខេត្តព្រះវិហារ ជាលើកទី៣។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ចាត់ទុកឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ថា ឧទ្យាននេះមិនគ្រាន់តែជាគោលដៅសំរាប់អភិរក្សប៉ុណ្ណោះនោះទេ វាថែមទាំងជាតំបន់មួយសម្រាប់ធ្វើសិក្សាស្រាវជ្រាវទៀតផង ព្រោះជាតំបន់នេះជាកេរមរតកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីមានការអភិរក្ស និងអភិវឌ្ឍន៍រួច ឧទ្យាននេះនឹងទទួលបាននូវភាពទាក់ទាញជាក់ជាមិនខាន ពីព្រោះជាកន្លែងអភិរក្សផង និងជាកន្លែងស្រាវជ្រាវ និងទាក់ទាញទេសចរណ៍តាមបែបធម្មជាតិ និងប្រវត្តិសាស្ត្រយ៉ាងមានសក្តានុពល។ ឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដាំដើមឈើប្រភេទឈើក្រញូង ជានិមិ្មតរូប អនុស្សាវវរីយ៍នៅក្នុងឧទ្យាននេះ ហើយក៏មានមន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងប្រជាពលរដ្ឋមួយចំនួនបានចូលរួមដាំដើមឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ។
សូមជម្រាបជូនថា ក្រោមទស្សនវិស័យ និងចក្ខុវិស័យការដឹកនាំវែងឆ្ងាយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បច្ចុប្បន្ននេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ត្រូវបានប្រែក្លាយកាលានុវត្តភាពជាតំបន់អភិរក្ស និងអភិវឌ្ឍន៍ដែលបម្រើដល់ការសិក្សាស្រាវជ្រាវជូនសង្គមជាតិយ៉ាងមានសក្តានុពលប្រកបដោយនិរន្តភាព ដូចទស្សនដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដែលបានលើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជាទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ។
គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូ ម៉ែត្រការ៉េ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងឃុំឆែបមួយនិងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ៕
RAC Media| រឿន ភារុន
ស្ថានការណ៍សង្គ្រាម និងការប្រជែងនយោបាយនៅលើពិភពលោកបច្ចុប្បន្ន បាននាំពិភពលោកឆ្ពោះទៅរកស្ថានភាពហានិភ័យនៃសង្គ្រាមធំៗជាច្រើន ដែលបង្កភាពស្រពិចស្រពិលនៃសណ្ដាប់ធ្នាប់ និងសន្តិភាពពិភពលោក។ សង្គ្រាមនៅអ៊ុយក្រែន និងម...
នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។...
បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់អាជ្ញាបណ្ណថ្មីទៅដល់ក្រុមហ៊ុនដែលមានបំណងផលិតស្រាបៀរផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមបានលើកឡើងថា កម្ពុជាគួរតែដល់ពេលដែលកម្ពុជាត្រូវច...
ចុះផ្សាយ៖ ២៩ ឧសភា ២០២៤ - ចុះផ្សាយឡើងវិញ ២២ វិច្ឆិកា ២០២៤ ដោយ៖ លឹម សុវណ្ណរិទ្ធ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាទំនាក់ទំនងដ៏ចាំបាច់ក្នុងនាមជាមិត្តល្អ និងជាអ្នកជិតខ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៦៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នា...