ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន៖ ក្រោយរៀបចំសិក្ខាសាលាជាតិចំនួនពីរលើកអំពីសំណង់ស្ថាបត្យកម្មខ្មែរ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជានឹងផលិតនូវខ្សែវីដេអូអំពី ការវិវត្តនៃស្ថាបត្យកម្មខ្មែរចាប់តាំងពីការកកើតដំបូងរហូតដល់បច្ចុប្បន្ន

2019-11-29 07:36:31 ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 02:36 PM
អ្នកមើល 2447
post_detail

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីគោលបំណងរបស់ឯកឧត្ដម និងគម្រោងរៀបចំផលិតជាខ្សែវីដេអូ ស្ដីអំពី «ការវិវត្តនៃស្ថាបត្យកម្មខ្មែរចាប់តាំងពីការកកើតដំបូងរហូតដល់បច្ចុប្បន្ន» នាពេលខាងមុខនេះ។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំចងក្រងជាខ្សែវីដេអូ ស្ដីអំពី «ការវិវត្តនៃស្ថាបត្យកម្មខ្មែរចាប់តាំងពីការកកើតដំបូងរហូតដល់បច្ចុប្បន្ន» ដោយផ្អែកលើ​​  មូ​ល​ដ្ឋានឯកសារនិងស្នាដៃស្រាវជ្រាវរបស់អ្នកស្រាវជ្រាវជាន់ខ្ពស់ ដែលបានធ្វើបទបង្ហាញក្នុងសិក្ខាសាលជាតិទាំងពីរកន្លងមកនេះ ដោយការរៀបចំឯកសារជាវីដេអូនេះ អាចនឹងត្រូវការពេលវេលា២ឆ្នាំ គឺពីឆ្នាំ២០២០ដល់ឆ្នាំ២០​២១ ដើម្បីគោលបំណងក្នុងការចូលរួមចំណែកកសាងសង្គមជាតិកម្ពុជាឱ្យមានវិបុលភាព និងវឌ្ឍនភាពឆ្ពោះទៅមុខបន្ថែមទៀត តាមរយៈការពង្រីកចំណេះដឹងអំពីវិស័យស្ថាបត្យកម្មខ្មែរ និងជាការចូលរួមមួយផ្នែកក្នុងវិស័យទេស​ចរណ៍កម្ពុជា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ក៏បានគូសបញ្ជាក់បន្ថែមអំពីការប្ដេជ្ញាយ៉ាងមុតមាំរបស់ឯកឧត្ដមថា តាមផែនការដែលបានគ្រោងទុក នៅក្នុងឆ្នាំ២០២០ខាងមុខនេះ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនឹងខិតខឹប្រឹងប្រែងរៀប​ចំឱ្យបានចេញជាសមិទ្ធផលជោគជ័យពាក់កណ្ដាលរបស់ខ្លួនក្នុងដំណើរការផលិតវីដេអូ ដ៏មានសារៈសំខាន់នេះ ដែល​វាគឺជាសមិទ្ធផលក្នុងនាមឯកឧត្ដមជារាជបណ្ឌិត្យសភាកម្ពុជា ដែលនឹងធ្វើការរៀបរាប់អំពីការកកើតទឹកដីខ្មែរចាប់តាំង​ពីសម័យហ្វូណនរហូតមក និងបញ្ជាក់អំពីប្រពៃណីខ្មែរបុរាណ ហើយក្នុងនោះក៏នឹងមានការបង្ហាញអំពីការស្លៀកសំ​លៀកបំពាក់បែបប្រពៃណីខ្មែរបុរាណ ដែលវានឹងជាការចូលរួមចំណែកមួយនៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ដែលកំណត់ចេញដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានាពេលកន្លងមកផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស