Royal Academy of Cambodia
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីគោលបំណងរបស់ឯកឧត្ដម និងគម្រោងរៀបចំផលិតជាខ្សែវីដេអូ ស្ដីអំពី «ការវិវត្តនៃស្ថាបត្យកម្មខ្មែរចាប់តាំងពីការកកើតដំបូងរហូតដល់បច្ចុប្បន្ន» នាពេលខាងមុខនេះ។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំចងក្រងជាខ្សែវីដេអូ ស្ដីអំពី «ការវិវត្តនៃស្ថាបត្យកម្មខ្មែរចាប់តាំងពីការកកើតដំបូងរហូតដល់បច្ចុប្បន្ន» ដោយផ្អែកលើ មូលដ្ឋានឯកសារនិងស្នាដៃស្រាវជ្រាវរបស់អ្នកស្រាវជ្រាវជាន់ខ្ពស់ ដែលបានធ្វើបទបង្ហាញក្នុងសិក្ខាសាលជាតិទាំងពីរកន្លងមកនេះ ដោយការរៀបចំឯកសារជាវីដេអូនេះ អាចនឹងត្រូវការពេលវេលា២ឆ្នាំ គឺពីឆ្នាំ២០២០ដល់ឆ្នាំ២០២១ ដើម្បីគោលបំណងក្នុងការចូលរួមចំណែកកសាងសង្គមជាតិកម្ពុជាឱ្យមានវិបុលភាព និងវឌ្ឍនភាពឆ្ពោះទៅមុខបន្ថែមទៀត តាមរយៈការពង្រីកចំណេះដឹងអំពីវិស័យស្ថាបត្យកម្មខ្មែរ និងជាការចូលរួមមួយផ្នែកក្នុងវិស័យទេសចរណ៍កម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ក៏បានគូសបញ្ជាក់បន្ថែមអំពីការប្ដេជ្ញាយ៉ាងមុតមាំរបស់ឯកឧត្ដមថា តាមផែនការដែលបានគ្រោងទុក នៅក្នុងឆ្នាំ២០២០ខាងមុខនេះ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនឹងខិតខឹប្រឹងប្រែងរៀបចំឱ្យបានចេញជាសមិទ្ធផលជោគជ័យពាក់កណ្ដាលរបស់ខ្លួនក្នុងដំណើរការផលិតវីដេអូ ដ៏មានសារៈសំខាន់នេះ ដែលវាគឺជាសមិទ្ធផលក្នុងនាមឯកឧត្ដមជារាជបណ្ឌិត្យសភាកម្ពុជា ដែលនឹងធ្វើការរៀបរាប់អំពីការកកើតទឹកដីខ្មែរចាប់តាំងពីសម័យហ្វូណនរហូតមក និងបញ្ជាក់អំពីប្រពៃណីខ្មែរបុរាណ ហើយក្នុងនោះក៏នឹងមានការបង្ហាញអំពីការស្លៀកសំលៀកបំពាក់បែបប្រពៃណីខ្មែរបុរាណ ដែលវានឹងជាការចូលរួមចំណែកមួយនៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ដែលកំណត់ចេញដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានាពេលកន្លងមកផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...