Royal Academy of Cambodia
កាលពីឆ្នាំកន្លង រាជបណ្ឌិត្យសភាកម្ពុជា បានរៀបធ្វើពិធីក្រុងពាលីសាងសង់«អគារខេមរវិទូ»កំពស់៤ជាន់មួយ នៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ចំណែកនៅឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធី «សែនក្រុងពាលីបុកគ្រឹះសាងសង់អគារឥន្ទ្រទេវី» ជាផ្លូវការនៅវេលាម៉ោង៣ៈ០០ រសៀល ថ្ងៃអាទិត្យ ១៥ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា។
សំណង់«អគារឥន្ទ្រទេវី» ជាសមិទ្ធផលជាប្រវត្តិសាស្ត្រទី២ ដែលរាជបណ្ឌិត្យសភាកម្ពុជាទទួលបានក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដែលជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាត្រឹមរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ។ សំណង់អគារនេះ នឹងមានបំពាក់ដោយឧបករណ៍ និងសម្ភារៈបរិក្ខារសម្រាប់បម្រើដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងក្លាយជាកន្លែងសម្រាប់ប្រមូលផ្តុំបញ្ញវន្ត ដែលមានឧបនិស្ស័យនឹងការស្រាវជ្រាវ សម្រាប់ផ្តល់ធាតុចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
តាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា ការកសាងអគារឥន្ទ្រទេវីនេះឡើង គឺមានគោលសំខាន់បី៖ ទី១. សម្រាប់ជាកន្លែងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ដែលជួយគាំទ្របច្ចេកទេស និងការបណ្តុះបណ្តាលពីវិទ្យាស្ថានខុងជឺហាន់ប៉ាន់, ទី២. ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេសជាខេមរភាសាលើរាល់ផលិតផលនាំចូលមកក្នុងប្រទេសកម្ពុជា, ទី៣. ប្រមូលផ្តុំបញ្ញវន្តដែលចូលនិវត្តន៍ ដោយបង្កើតជាតុមូលបញ្ញវន្តផ្នែកវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏លើកទឹកចិត្តដល់បញ្ញវន្តបង្ហាញពីស្នាដៃសម្រាប់រួមចំណែកអភិវឌ្ឍសង្គម។
គួរបញ្ជាក់ដែរថា អគារឥន្ទ្រទេវីនេះ មានកំពស់៤ជាន់ សម្រាប់បម្រើដល់វិស័យអភិវឌ្ឍធនធានមនុស្ស និងជាកន្លែងប្រមូលផ្តុំនូវបញ្ញវន្តកម្រឹតខ្ពស់សម្រាប់ជួយដល់ប្រទេសជាតិ។ បច្ចុប្បន្ន រាជបណ្ឌិត្យសភាកម្ពុជា មិនទាន់មានទីកន្លែងសម្រាប់រៀបចំកម្មវិធីនានាដែលអាចឱ្យអ្នកចូលរួមលើសពី២០០នាក់នៅឡើយទេ តែអគារឥន្ទ្រទេវីនេះ មានកន្លែងដែលអាចរៀបចំកម្មវិធីសម្រាប់អ្នកចូលរួមជាង ៤០០នាក់។ អគារនេះ ឧបត្ថម្ភសាងសង់ដោយអ្នកឧកញ៉ា ពុង ឃាវសែ ដែលនឹងចំណាយទឹកប្រាក់ជាង ២លានដុល្លារអាម៉េរិក ហើយគ្រោងសាងសង់រួចរាល់នៅឆ្នាំក្រោយនេះ។
RAC Media
កិច្ចសម្ភាសន៍ស្ដីពី ការសាងសង់អគារឥន្រ្ទទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា៖
By Mr. Sar Vichana The recent flare-up along the Thailand-Cambodia border, culminating in the tragic death of a Cambodian soldier, serves as a stark reminder that unresolved historical grievances can...
(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃអាទិត្យ ១៣ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យង់ ពៅ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងព...
ជាថ្មីម្ដងទៀត នៅក្នុងសមាជលើកទីមួយរវាងរដ្ឋសភានិងព្រឹទ្ធសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងច្បាស់លាស់ នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ នៅត្រង់ចំណុចប្រាសាទតាមាន់តូច ប្រាសាទតាមា...
បាឋកថា ស្តីពីគោលនយោបាយការបរទេសរបស់អាម៉េរិកនៅតំបន់អាស៊ី
ចុចមើលសូមគោរពជូនពរពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម គោរពជូនច...
ចុចមើលសូមគោរពជូនពរពី ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ព្រមទាំងមន្រ្តីរាជការទាំងអស់នៃវិទ្យា...
ចុចមើលសូមគោរពជូនពរពី ប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃវិទ្យាស្ថាន គោ...
ចុចមើលសូមគោរពជូនពរពី ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា គោរពជូនចំពោះ ឯកឧត្...
ចុចមើលសូមគោរពជូនពរពី បណ្ឌិតសភាចារ្យបម្រុងទាំងអស់ គោរពជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិ...
ចុចមើលសូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុ...
ចុចមើលអបអរសាទរពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា និង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ...
ចុចមើលសម្តេចអគ្គមហាសេនាបតីេតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ចុចមើលការអនុវត្តការពង្រឹងវិន័យនិងវត្តមានបម្រើការងាររបស់មន្រ្តីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា
ចុចមើលការគ្រប់គ្រងនិងការប្រមូលវត្តមានបម្រើការងាររបស់មន្រ្តីរាជការនៃរាជ្យបណ្ឌិត្យសភាកម្ពុជា
ចុចមើល