Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ដែលជាទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង និងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងយល់អំពីការវិវឌ្ឍរបស់រាជបណ្ឌិត្យសភាកម្ពុជា។ ជំនួបនេះ ក៏បានពិភាក្សាពីការរៀបចំធ្វើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ដែលនឹងត្រូវចុះហត្ថលេខានៅពេលដែលថ្នាក់ដឹកនាំនាំសារណរដ្ឋកូរ៉េអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នៅពេលខាងមុខនេះ។
នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត Kim Jae Youl ក៏មានគម្រោងចុះអនុស្សរណៈយោគយល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជាដោយផ្ទាល់ ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប សម្រាប់ការអភិរក្សព្រៃឈើ និងសត្វព្រៃប្រភេទកម្រនៅទីនោះ។ ឯកឧត្តមបណ្ឌិត Kim Jae Youl ក៏មានគម្រោងធ្វើកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជានៅលើវិស័យជាច្រើនទៀតផងដែរ។
សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត Kim Jae Youl បានជួយជ្រោមជ្រែងឱ្យមានការបង្កើតមជ្ឈមណ្ឌលសិក្សាកម្ពុជានៅក្នុងសាកលវិទ្យាល័យប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រួលឱ្យនិស្សិតចិន និងនិស្សិតបរទេស អាចសិក្សាភាសាខ្មែរ និងវប្បធម៌ប្រពៃណីរបស់ខ្មែរនៅទីនោះបាន។ ដោយឡែក នៅវេលាថ្ងៃស្អែកនេះ ឯកឧត្តមបណ្ឌិត Kim Jae Youl នឹងអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងបាឋកថាមួយ ស្តីពីតម្លៃនៃតំបន់អាស៊ីអាគ្នេយ៍ នៅរាជបណ្ឌិត្យសភាកម្ពុជា។
ជំនួបនេះធ្វើឡើងនៅថ្ងៃ ពុធ ១០រោច ខែ បុស្ស សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពតាមរយៈការបញ្ចប់ជម្លោះជាង៣ទសវត្សរ៍ នាំមកនូវការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមនិងឯកភាពជាតិ។ ខ្...
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងកញ្ញា ម៉ៅ សុគន្ធា មន្ត្រីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចូលរួមប្រជុំ ដើម្បីប្រមូលទិន្ន័យ និង...
ដោយ៖ បណ្ឌិត យង់ ពៅ ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៣ឆ្នាំហើយ ដែលកិច្ចព្រមព្រៀងនេះបានផ្ដល់នូវមូលដ្ឋានសម្រាប់កម្ពុជាអាចឈានទៅសម្រេចបាននូវជោគជ័យ...