ព័ត៌មាន

បាឋកថាប្រចាំឆ្នាំ២០១៨ «តំបន់អនាធិបតេយ្យនៅប្រទេសកម្ពុជា៖ បញ្ហាប្រឈម និង ដំណោះស្រាយ»

2018-12-27 05:36:02 ថ្ងៃព្រហស្បតិ៍, 27 ធ្នូ 2018 ម៉ោង 12:36 PM
អ្នកមើល 3512
post_detail

បញ្ហាតំបន់អនាធិបតេយ្យ ជាបញ្ហាឈឺក្បាលមួយ ដែលកំពុងកើតមានច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាទីរួមខេត្តនានានៅទូទាំងប្រទេស។ ទីតាំងមួយចំនួន បានអភិវឌ្ឍនៅកន្លែងក្លាយទៅជាទីប្រជុំជនច្រើន មានសំណង់រឹងមាំ បើទោះជាមិនមានការទទួលស្គាល់ជាផ្លូវការណាមួយពីអាជ្ញាធរដែនដី។ ទីតាំងមួយចំនួន ក៏ត្រូវ ក៏ត្រូវរើចេញនៅពេលមានការអភិវឌ្ឍ។ និយាយរួមមានបញ្ហាជាច្រើនបានកើតឡើងចេញពីតំបន់អនាធិបតេយ្យនេះ។ ដោយមើលឃើញពីបញ្ហាដែលកើតមានឡើង ឯកឧត្តមបណ្ឌិតសភាចារ្យ តិច សំណាង សមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការសិក្សាពីគម្រោងស្រាវជ្រាវមួយអំពីសំណង់អនាធិបតេយ្យនេះ។ សម្រាប់ឆ្នាំ២០១៨នេះ នៅវេលាព្រឹកថ្ងៃទី២៧ ខែធ្នូ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបាឋកថាមួយ ស្តីអំពី «តំបន់អនាធិបតេយ្យនៅប្រទេសកម្ពុជា៖ បញ្ហាប្រឈម និងដំណោះស្រាយ»។

ឯកឧត្តមបណ្ឌិតសភាចារ្យ តិច សំណាង ប្រធានគម្រោងស្រាវជ្រាវ និងជាវាគ្មិនក្នុងកម្មវិធីបាឋកថា បានធ្វើការកំណត់និយមន័យ«តំបន់អនាធិបតេយ្យ» ប្រភេទ បញ្ហាប្រឈម និងដំណោះស្រាយមួយចំនួនសម្រាប់ពិចារណាដូចខាងក្រោម ៖

១. “តំបន់អនាធិបតេយ្យ” គឺសំដៅលើសំណង់លំនៅដ្ឋានមិនផ្លូវការឬមិនស្របច្បាប់ នៅទីប្រជុំជនឬទីក្រុង មានផ្ទះមិនឆ្លើយតបទៅនឹងស្តង់ដារស់នៅរបស់មនុស្ស អ្នករស់នៅមានចំនួនច្រើន ហើយលក្ខខណ្ឌរស់នៅអន់ថយនិងយ៉ាប់យ៉ឺន។ ជាធម្មតា តំបន់ទាំងនោះមានមនុស្សរស់នៅច្រើនកកកុញ ដែលនាំឱ្យពួកគេបង្ខំចិត្តសាងសង់បន្ទប់តូចៗបន្តគ្នាដោយគ្មានសណ្តាប់ធ្នាប់។តាមការសិក្សាស្រាវជ្រាវតំបន់អនាធិបតេយ្យមានប្រភេទដូចខាងក្រោម៖

  • តំបន់អនាធិបតេយ្យនៅតាមផ្លូវរថភ្លើង
  • តំបន់អនាធិបតេយ្យនៅតាមផ្លូវសាធារណៈ
  • តំបន់អនាធិបតេយ្យនៅលើប្រព័ន្ធលូ តាមប្រឡាយទឹកស្អុយ
  • តំបន់អនាធិបតេយ្យនៅតាមច្រាំងទន្លេ
  • តំបន់អនាធិបតេយ្យនៅលើផ្ទៃបឹងសាធារណៈ
  • តំបន់អនាធិបតេយ្យនៅលើដីដែលរដ្ឋផ្តល់ជូន
  • តំបន់អនាធិបតេយ្យនៅលើដីដែលរដ្ឋជួលឱ្យនៅបណ្តោះអាសន្ន
  • តំបន់អនាធិបតេយ្យនៅលើដីជួលបណ្តោះអាសន្ន
  • តំបន់អនាធិបតេយ្យនៅលើដំបូល
  • តំបន់អនាធិបតេយ្យនៅតាមទីវត្តអារាម ទីប៉ាឆានិងវាលបញ្ចុះសព
  • តំបន់អនាធិបតេយ្យនៅលើទីទួលបុរាណ និងដីអភិរក្សផ្សេងៗ
វគ្គទី១៖


វគ្គទី២៖


២. បញ្ហាប្រឈម


នៅតំបន់អនាធិបតេយ្យបញ្ហាប្រឈមដែលតែងតែកើតមាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺជារឿងធម្មតា។ ប៉ុន្តែបញ្ហាប្រឈមដែលមានសភាពធ្ងន់ធ្ងរនិងដែលត្រូវតែរកដំណោះស្រាយដោយខាងតែបាននោះ គឺបញ្ហាប្រឈមដែលបាននិងកំពុងកើតមានឡើងនៅក្នុងសហគមន៍នៃតំបន់អនាធិបតេយ្យ។ បញ្ហាប្រឈមទាំងនោះមានដូចជា៖ សុខភាព ជម្រក ការងារ និងសេដ្ឋកិច្ច បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់ធ្នាប់ សន្តិសុខ និងការអប់រំ។

៣. ដំណោះស្រាយ
  • ពង្រឹងការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន
  • ជំរុញអាជ្ញាធរមូលដ្ឋានឱ្យអនុវត្តច្បាប់និងទទួលខុសត្រូវខ្ពស់
  • ពង្រឹងការផ្សព្វផ្សាយគោលនយោបាយគ្រប់គ្រងដីធ្លីនិងលំនៅឋាន
  • ស្វែងរកដៃគូអភិវឌ្ឍដូចជា អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងវិស័យឯកជន
  • រៀបចំឱ្យមានប្រព័ន្ធជំនួយផ្នែកច្បាប់ដល់អ្នករស់នៅតំបន់អនាធិបតេយ្
  • រៀបចំនិងពិនិត្យលទ្ធភាពក្នុងការផ្តល់សិទ្ធិកាន់កាប់នៅនឹងកន្លែង។
RAC Media


អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...

2020-12-25 04:15:45   ថ្ងៃសុក្រ, 25 ធ្នូ 2020 ម៉ោង 11:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   ថ្ងៃព្រហស្បតិ៍, 24 ធ្នូ 2020 ម៉ោង 12:40 PM
កម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...

2020-12-23 12:56:17   ថ្ងៃពុធ, 23 ធ្នូ 2020 ម៉ោង 07:56 PM
សហគមន៍អ៊ិស្លាមក្រុមកនអ៊ីមុំាសាន់កម្ពុជា នៅភូមិស្រែប្រិយ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពត់ឆ្នាំង ដោយ ម៉ិល វាសនា, ធន ឆាយពិសិដ្ឋ, ប្រែង ពិសិដ្ឋ

...

2020-12-22 09:32:28   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 04:32 PM
លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...

2020-12-22 08:52:36   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 03:52 PM
មូលហេតុនៃបញ្ហាចិននិងអូស្រ្តាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-22 07:47:25   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 02:47 PM

សេចក្តីប្រកាស