ព័ត៌មាន

«អប្សរា» ពីទេវកថាឥណ្ឌា មកចម្លាក់ខ្មែរ និងរបាំតន្តីខ្មែរ

2018-12-20 06:56:24 ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 01:56 PM
អ្នកមើល 3711
post_detail

បទបង្ហាញដោយ៖ បណ្ឌិតសភាចារ្យ សោម សុមុនី សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា        

របាំ​អប្សរា​ រួមទាំងរបាំ​ព្រះរាជ​ទ្រព្យ​ទាំងអស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការ​យូណេស្កូ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។ ការចារឹកនាម នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញនេះ បានបញ្ជាក់ពីតម្លៃជា​សាកលដ៏ធំធេងអស្ចារ្យនៃស្នាដៃសិល្បៈរបាំ​តន្តី​ប្រកបដោយអត្ថន័យវប្បធម៌នេះ។ ចំពោះប្រជាជនកម្ពុជាទូទៅ របាំ​អប្សរា គឺជាមោទនភាព ជានិមិត្ដរូបជាតិនិងប្រជាជន។ របាំ​អប្សរា​ ស្ថិតនៅយ៉ាងជ្រាលជ្រៅក្នុងជម្រៅបេះដូងខ្មែរគ្រប់ៗរូប។

ដោយ​ឃើញ​នូវតម្លៃសាកលដ៏ធំធេងអស្ចារ្យនៃរបាំ​អប្សរា​នេះ​ហើយ ទើប​យើង​សម្រេច​លើក​យក​អត្ថបទ​​សិក្សា​​ស្តី​អំពី​ “អប្សរា” ពី​ទេវកថា​ឥណ្ឌា មក​ចម្លាក់​ខ្មែរ​ និងរបាំ​តន្តី​ខ្មែរ មក​ចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើកទី​១៤ ស្តី​អំពី​ “តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវត្តិ​និង​មោទកភាព”។

​បើតាមការបង្ហាញរបស់បណ្ឌិតសភាចារ្យ សោម សុមុនី សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា៖ ឫស​គល់ «អប្សរា» ​គឺ​ស្ថិត​ក្នុង​វប្បធម៌​ឥណ្ឌាគឺ​ទេវកថា ​ឥណ្ឌា រឿង​ “អណ្ដើក​កូម៌ៈ” ឬ រឿង “កូរ​សមុទ្រ​ទឹក​ដោះ” ​ទោះ​បី​សម្តេច​ព្រះ​សង្ឃរាជ​ ជួន ណាត​​ លោកមិន​ទទួល​យក​ក៏ដោយ​ ហើយយើង​ក៏​មិន​អាច​គិត​ថា​ហេតុ​អ្វី​បាន​ជា​​សម្តេច​ព្រះ​សង្ឃរាជ លោក​បដិសេធ​ការ​លើក​ឡើង​ថា​ “តាម​សេចក្តី​តំណាល​ក្នុង​គម្ពីរព្រាហ្មណ៍ថា ស្ត្រី​សួគ៌ពួក​មួយ​ដែល​ផុស​ឡើង​អំពី​ទឹក​ ក្នុង​កាល​ដែល​កូរ​ទឹក​អម្ឫត" នោះ​ទេ​ (​កូរ​ទឹក​អម្ឫត ជា​សេចក្តី​នៃ​រឿង គឺ​កូរ​សមុទ្រ​ទឹក​ដោះ​ដើម្បី​យក​ទឹក​អម្ឫត​ដែល​ធ្វើ​ឱ្យ​​ជីវិតមាន​ភាព​​អមតៈ)។

កាលដើមឡើយ មានមហាសមុទ្រទឹកដោះ​នៅ​លើចក្រវាលទាំងមូល។ ពួកទេវតា និងអសុរា​ដែលចង់បានទឹកអម្ឫត គឺទឹកមន្តជីវិត​អមតៈ បានច្បាំង​គ្នា​ដើម្បីទឹក​អម្ឫត​។ ដោយ​ហេតុ​ចម្បាំង​អស់​ពេល​ដ៏យូរ​ ក៏មិន​ចាញ់​មិន​ឈ្នះ  ព្រះ​វិស្ណុ​ក៏​ចេញ​មក​ពន្យល់​ពួកទេវតា និងអសុរា​ឱ្យ​រួម​គ្នា​កូរ​សមុទ្រ​ទឹក​ដោះ​នោះ​។ នៅ​ក្នុង​សមុទ្រ​ទឹក​ដោះ​មាន​ទឹក​អម្ឫត​និង​វត្ថុ​ទិព្វជា​​ច្រើនឥត​គណនា ដោ​យ​ចង់​ឃើញ​នូវ​វត្ថុ​ទិព្វ​ទាំង​នោះ​ និង​ចង់​បាន​នូវ​ជីវិត​អមតៈ ទាំង​ពពួក​ទេវតា និង​​អសុរា​បាន​យល់​ព្រម​តាម​ព្រះ​វិស្ណុ រួម​គ្នា​​កូរសមុទ្រទឹកដោះ ដោយ​សន្យាគ្នា​ថា​ បើ​ទឹក​អម្ឫត​លេច​ឡើង​ចំមុខ​​ពពួក​ទេវតា​ នោះ​ទឹក​អម្ឫត​បាន​ទៅ​ពពួកទេវតា បើទឹក​អម្ឫត​លេច​ឡើង​ចំមុខ​ពពួកអសុរា​នោះ​ទឹក​អម្ឫត​បាន​ទៅ​ពពួកអសុរា។ ព្រះវិស្ណុបាន​ដកភ្នំមន្ទរៈ យកមកធ្វើជាឧបករណ៍​សម្រាប់​កូរ​ ហើយបែង​ខ្លួនជាអវតា​មាន​ឈ្មោះថា ​​អណ្ដើកកូម៌ៈ ដើម្បីទ្រភ្នំមន្ទរៈ កុំឱ្យលិច។ កាលនោះ​ ស្ដេចនាគឈ្មោះ វាសុកី បាន​យកខ្លួនធ្វើជាព្រ័ត្រសម្រាប់ឱ្យគេទាញ​។ ពួកទេវតាទាញខាងកន្ទុយ ឯពួកអសុរាទាញខាងក្បាល។ 

ក្រៅពីនេះ ក៏មាន “អប្សរា” ​ក្នុងសិល្បៈ​ចម្លាក់​ខ្មែរដូចគ្នាដែរ ដូចជានៅក្នុងទេវកថា​ រឿង​ អណ្តើក​កូម៌ៈ របាំ​អប្សរា និង​ទេព​អប្សរា​ ​ក៏មាន​ឆ្លាក់​នៅ​លើ​ផ្តែរ និង​លើ​ថែវ​ប្រាសាទ​មួយ​ចំនួន​ផង​ដែរ។​

RAC Media

អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស