ព័ត៌មាន

វេទិកាចំហ ស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា»

2018-07-13 05:02:53 ថ្ងៃសុក្រ, 13 កក្កដា 2018 ម៉ោង 12:02 PM
អ្នកមើល 5293
post_detail

នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និស្សិត និងកម្មសិក្សាការីមកពីសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ១៤៦នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ សោម សុមុនី ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងពី ការរីកចម្រើនរបស់ប្រទេសមួយគេតែងសំឡឹងទៅលើកត្តាបួន គឺ ច្បាប់ នយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងផលិតកម្ម។ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល តាមរយៈការប្រឹងប្រែងបំពេញការងារតាមភារកិច្ចនិងតួនាទីរបស់ខ្លួន។


ទន្ទឹមគ្នានោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការបើកកម្មវិធីនោះ ដោយបានថ្លែងបញ្ជាក់ថា ការវិនិយោគបាននាំឱ្យមានការងារ និងចង្វាក់ផលិតកម្មនៅក្នុងប្រទេស។ ការវិនិយោគត្រូវពឹងផ្អែកលើកត្តាបី គឺ (១) សេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង, (២) សេដ្ឋកិច្ច​ពឹងផ្អែកលើផលិតផល និង (៣)សេដ្ឋកិច្ចពឹងផ្អែកលើសក្តានុពលនៃបច្ចេកវិជ្ជា។ 

ឯកឧត្តម បញ្ជាក់ថែមថា សេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ននេះ ពឹងផ្អែកខ្លាំងលើ ចំណេះដឹង និងផលិតផល។ អ្នកទេសចរម្នាក់ ដែលមកទស្សនានៅកម្ពុជា បានចំណាយច្រើន ហើយយើងត្រូវរិះគិតថា យើងត្រូវទាក់ទាញអ្នកទេសចរឱ្យបានច្រើនដោយរបៀបណា? ការពឹងផ្អែកលើទេសចរធម្មជាតិ ឬទេសចរវប្បធម៌ គឺមិនទាន់គ្រប់គ្រាន់នោះទេ។ សូមក្រឡេកទៅមើល ប្រទេសសិង្ហបុរី ប្រទេសតូច ខ្សត់ធនធានធម្មជាតិ តែគេអាចទាក់ទាញទេសចរមកបានច្រើន គឺដោយសារអី? គឺសិង្ហបុរី បានបង្កើតឡើងតំបន់ទេសចរសិប្បនិមិត្ត។ ដូច្នេះ កម្ពុជាយើង ក៏ត្រូវគិតគូរពីបញ្ហានេះដែរ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសំណូមពរឱ្យអ្នកចូលរួមទាំងអស់ លើកឡើងនូវសំណួរ ដើម្បីឱ្យវាគ្មិនកិត្តិយស បានស្រាយបំភ្លឺ និងដើម្បីវេទិកាពិភាក្សានេះ កាន់តែផុសផុលឡើង។សូមបញ្ជាក់ដែរថា វេទិកាពិភាក្សានេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងស្រាវជ្រាវឆ្នាំ២០១៨ របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា អំពីសក្តានុពល និងបញ្ហាប្រឈម នៃការវិនិយោគនៅកម្ពុជា។ 

RAC Media


អត្ថបទទាក់ទង

តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM

សេចក្តីប្រកាស