Royal Academy of Cambodia
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ សណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប។ សិក្ខាសាលាអន្តរជាតិនេះ សហការរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភពីអាស៊ាន-ជប៉ុន (JAIF) ដោយមានវត្តមានអ្នកជំនាញ អ្នកស្រាវជ្រាវមកពីប្រទេសអាស៊ាន និងជប៉ុន សរុបចំនួន៦៩រូប។
ឆ្លៀតឱកាសក្នុងការរៀបចំពិធីនេះឡើងបង្ហាញពីចំណាប់អារម្មណ៍នៅក្នុងឱកាសបើកម្មវិធីសាស្ត្រាចារ្យ H. Sambuichi អ្នកជំនាញការផ្នែកបរិស្ថាននិងកសិកម្មមកពីប្រទេសជប៉ុន បានមានប្រសាសន៍ពីចំណាប់អារម្មណ៍របស់លោកដែលបានមកធ្វើការ និងពិភាក្សាជាមួយអ្នកជំនាញឯកទេស អ្នកស្រាវជ្រាវផ្នែកកសិកម្ម បរិស្ថាន ជាពិសេសការផ្តោតអំពីបញ្ហានៃការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មទៅលើប្រភេទដំណាំ និងរុក្ខជាតិផ្សេងៗ នៅតាមបណ្តាប្រទេសអាស៊ាននានា។
លោកសាស្ត្រាចារ្យ ក៏បង្ហាញដែរ ថា លោករីករាយនឹងចែករំលែកពីបទពិសោធន៍ ពិភាក្សាពីការគ្រប់គ្រងការប្រើប្រាស់ជី និងថ្នាំកសិកម្មនានាក្នុងវិស័យកសិកម្មនៅប្រទេសជប៉ុន ហើយរំពឹងថា ប្រទេសអាស៊ាន និងជប៉ុន អាចនឹងផ្តល់នូវបទពិសោធន៍នៃការអនុវត្តល្អពីប្រទេសរៀងខ្លួន ដែលអាចជាការបន្តបេសកកម្មមួយដែលល្អសម្រាប់សុខភាពសាធារណៈ និងបរិស្ថាន។
នៅក្នុងការថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាអន្តរជាតិនេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ អគ្គនាយកនៃវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ជីគីមី និងថ្នាំកសិកម្ម ជាបញ្ហាដែលកំពុងកើតមានឡើងច្រើនដោយសារការរប្រើប្រាស់ហួសកម្រិតដែលបានបន្សល់ទុកនូវកាកសំណល់នៅក្នុងបន្លែផ្លែឈើ និងផលិតផលកសិកម្មនានា។ សំណល់ថ្នាំកសិកម្មទាំងនេះ បានបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ ការរៀបចំសិក្ខាសាលានេះ បាននាំមកនូវអ្នកជំនាញមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន ដើម្បីមកពិភាក្សាពីបញ្ហាដែលកើតមាន ពីការអនុវត្តរបស់ស្ថាប័នពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ដែលកំពុងតែធ្វើការពាក់ព័ន្ធនឹងសារធាតុគីមីដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពសាធារណៈ។ ក្រៅពីនេះ សិក្ខាសាលានេះ អាចនឹងក្លាយជាយន្តការមួយរួមចំណែកក្នុងការស្វែររកដំណោះស្រាយ ឬផ្តល់ជាអនុសាសន៍ផ្សេងៗសម្រាប់ធ្វើជាគោលនយោបាយក្នុងការគ្រប់គ្រងការប្រើប្រាស់ និងផលប៉ះពាល់ បង្កើនការយល់ដឹងពីគ្រោះថ្នាក់ដោយសារការប្រើប្រាស់មិនត្រូវតាមបច្ចេកទេស។ ការរស់នៅក្នុងបរិស្ថានស្រស់ស្អាត គ្មានការបំពុលដោយសារសំណល់សារធាតុគីមីផ្សេងៗ ជាគោលដៅដែលប្រជាពលរដ្ឋគ្រប់គ្នាត្រូវការ ហើយនេះ ជាព្រឹត្តិការណ៍ដ៏វិសេសវិសាល ក្នុងការផ្លាស់ប្តូរការយល់ដឹង ការអនុវត្តផ្ទាល់ ការរួមបញ្ចូលទៅក្នុងច្បាប់ដើម្បីដោះស្រាយបញ្ហា ដែលកើតមានឡើងចំពោះសុខភាពសាធារណៈ បរិស្ថាន និងសង្គមសេដ្ឋកិច្ច។
សូមបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវរៀបចំឡើងនៅសណ្ឋាគារអង្គរសិនជូរី នៅខេត្តសៀមរាប រយៈពេល៦ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ និងបញ្ចប់នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨៕
RAC Media
ដោយ ៖ លោក ធន ឆាយពិសិដ្ឋ អនុប្រធានពិសិដ្ឋអនុប្រធាននាយកដ្ឋាននយោបាយនិងច្បាប់អន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាគិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលឆ្នាំទីបីដោយគ្មានតម...
Mr. Peou Sedara, Official of the Department of International Law and Diplomacy, International Relations Institute of Cambodia (IRIC)The Association of Southeast Asian Nations (ASEAN) has been a corner...
រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនូវកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែង...
ទស្សនវិទូក្រុមនេះបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបចម្រុះតែប៉ុណ្ណោះ ក្នុងការសិក្សាស្វែងរកចម្លើយ ឬដោះស្រាយបញ្ហាទាំងឡាយណាដែលបានកើតមានឡើងចេញពីសកម្មភាពណាមួយដែលត្រូវបានគេអនុវត្ត ឬប្រព្រឹត្តនៅក្នុងស...
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលបានប្រសូតចេញពីការបោះឆ្នោតជាសកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋ...