នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ មានការចូលរួមពីថ្នាក់ដឹកនាំ ជាអនុប្រធានវិទ្យាស្ថាន លេខាអចិន្រ្តៃ ព្រមទាំងប្រធានផ្នែកនីមួយៗរបស់វិទ្យាស្ថាន បានបើកកិច្ចប្រជុំវិសាមញ្ញមួយដែលរបៀបវារៈបាន ផ្តោតការពិភាក្សាលើចំនុនសំខាន់ស្តីពី៖

១.ពិភាក្សាលំអិតលើរបាយការណ៏ស្តីពី «លទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩»។ ចំនុចនៃការពិភាក្សាបានផ្តោតទៅលើ៖ការងាររដ្ឋបាល​ និងបុគ្គលិក លទ្ធផលស្រាវជ្រាវប្រចាំឆ្នាំ ការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធនានា ព័តមានរាជបណ្ឌិត្យសភាកម្ពុជា (RAC Media)ជាដើម។ ក្រៅពីនោះថ្នាក់ដឹកនាំវិទ្យាស្ថានក៏បានលើយកមកពិភាក្សាទាក់ទងនឹងកិច្ចសហការជាមួយដៃគូរនានា សមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩។

២.ពិភាក្សាស្វែងរកវិធីសាស្ត្រ ក៏ដូចជាលទ្ធភាពផ្សេងៗដើម្បីសិក្សាគម្រោងស្រាវជ្រាវនាឆ្នាំ២០១៩ឱ្យទទួលបានជោគជ័យ។

ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media