Royal Academy of Cambodia
ភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំស្វាគមន៍ដំណើេរទស្សនៈកិច្ចរបស់ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ាយឃើល ដោហ្វ(Michael Dorff) ជាគណៈប្រតិភូដែលបានអញ្ជើញមកពីសាកលវិទ្យាល័យ BRIGHAM YOUNG UNIVERSITY សហរដ្ឋអាម៉េរិក ហើយលោកជាប្រធានសមាគមគ្រូគណិតវិទ្យាសហរដ្ឋអាម៉េរិក។
វត្តមាននៃជំនួបស្វាគមន៍នោះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយស របស់ លោកបណ្ឌិត ច័ន្ទ រ័ត្ន ប្រធានសមាគមអ្នកគណិតវិទ្យាកម្ពុជា មានថ្នាក់ដឹកនាំវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាប ប៉ុណ្ណា លោកយឹម អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិរួមទាំងមន្ត្រីជំនាញ និងស្រាវជ្រាវខាងផ្នែកគណិតវិទ្យាជាច្រើនរូបរបស់វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។
ស្ថិតនៅក្នុងបរិយាកាសនៃជំនួបនោះ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ាយឃើល ដោហ្វ (Michael Dorff) ក៏បានធ្វើបទបង្ហាញការងារស្រាវជ្រាវរបស់លោកជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរបស់វិទ្យាស្ថានដើម្បីបានចែករំលែកបទពិសោធន៍ខ្លះៗ រួមទាំងកិច្ចការស្រាវជ្រាវផ្ទាល់ខ្លួនរបស់លោកជាច្រើនបន្ថែមនៅក្នុងវិស័យវិទ្យាសាស្ត្រ រួមទាំងលទ្ធផលបានមកពីបណ្តាអ្នកស្រាវជ្រាវរកឃើញបញ្ហាថ្មីៗនៅសហរដ្ឋអាម៉េរិក ក៏ដូចអ្នកប្រាជ្ញតាមសាកលវិទ្យាល័យធំៗនានាកំពុងតែបន្តធ្វើ។
ការធ្វើបទបទបង្ហាញនោះ មានវិស័យធំៗចំនួន៣ ដែលអាចជួយដល់អ្នកសិក្សាស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្រមិនអាចរំលងបានរួមមាន៖ ១- ផ្នែកស្ថិតិ ២- ផ្នែកគណិតវិទ្យានិង ៣-ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។ លោកសាស្ត្រាចារ្យ បណ្ឌិតបានលើកថា «ផ្នែកទាំងបីនេះគឺត្រូវដើរទន្ទឹមគ្នាដើម្បីស្វែងរកភាពជោគជ័យខាងផ្នែកវិទ្យាសាស្ត្រ ហើយវាបានស៊ីជម្រៅដល់ការវិភាគផ្នែកទិន្ន័យផ្សេងៗដែលកំពុងមានប្រជាប្រិយភាពនៅសហរដ្ឋអាម៉េរិកនាពេលបច្ចុប្បន្ន ពី ព្រោះ ផ្នែកវិភាគទិន្នន័យ វាបានជួយដល់ជម្រើសការងារមនុស្សជាច្រើន គឺមានលទ្ធភាពបានធ្វើការងារលើគ្រប់វិស័យ បើទោះជាការងារផ្នែកនយោបាយ តុលាការ បទស៊ើបអង្កេត ឬបទឧក្រិដកម្មផ្សេង។ល។
បន្ទាប់ពីបទបង្ហាញបានបញ្ចប់ លោកសាស្ត្រាចារ្យបណ្ឌិត បានធ្វើការសិក្សាលើវិស័យមួយចំនួនដែលខាងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជាបាននឹងកំពុងតែស្រាវជ្រាវ ជាពិសេសផ្នែកវិទ្យាសាស្ត្រផ្ទាល់។ លោក ឃឹម អាយុវឌ្ឃនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកបង្ហាញ ពីរចនា សម្ព័ន្ធការងារនៅក្នុងវិទ្យាស្ថាន ដោយលោកបានបញ្ជាប់ប្រាប់ថា គណិតវិទ្យានិងស្ថិតិ ជាផ្នែកមួយរបស់វិទ្យាស្ថាន មានមន្ត្រីទាំងអស់ចំនួន៨ រូប សុទ្ធតែមានជំនាញខាងគណិតវិទ្យា ទាំងបណ្ឌិតនិងបេក្ខជនបណ្ឌិត។
បច្ចុប្បន្នផ្នែកនេះមានចំនួនប្រាំ(៥)ការិយាល័យ ក្នុងនោះមាន ១-ការិយាល័យគណិតវិទ្យាទ្រឹស្តី ២- ការិយាល័យស្ថិតិវិទ្យា និងការវិភាគទិន្នន័យ ៣- ការិយាល័យគណិតវិទ្យាអនុវត្តន៍ ៤- ការិយាល័យគណិតវិទ្យាអប់រំ និង ៥-ការិយា ល័យកម្មវិធីកុំព្យូទ័រសម្រាប់គណិតវិទ្យា។ កិច្ចការកន្លងមក ផ្នែកគណិត វិទ្យា និងស្ថិតិបានធ្វើការស្រាវជ្រាវ បណ្តុះបណ្តាល និងបានចងក្រងស្នាដដៃបោះពុម្ភផ្សាយជាច្រើនទាក់ទងនិងផ្នែកគណិតវិទ្យាផ្ទាល់រួមទាំងកម្មវិធីកុំព្យូទ័រ និងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាប ប៉ុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យ សភាកម្ពុជាបានសម្តែងការគាំទ្រ និងកោតសរសើរចំពោះស្នាដៃដែលលោកសាស្ត្រាចារ្យបណ្ឌិត ម៉ាយឃើល ដោហ្វ (Michael Dorff) បានអញ្ជើញមកទស្សនកិច្ចស្វែងយល់ដោយផ្ទាល់ចំពោះវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់លោកសាស្ត្រាចារ្យបណ្ឌិត ដើម្បីបានជួយរួមចំណែកសិក្សាស្វែងយល់ពីកិច្ចការស្រាវជ្រាវលើវិស័យវិទ្យាសាស្ត្រដែលវិទ្យាស្ថានមាន មិនចំពោះតែផ្នែកគណិតវិទ្យានោះទេ នឹងសង្ឃឹមថា មានកិច្ចសហការណ៏ល្អជាមួយរាជបណ្ឌិត្យសភាកម្ពុជាទាំងមូល។
លោក ឃឹម អាយុវឌ្ឃនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិក៏បានបន្ថែម និងស្នើសុំលទ្ធភាព ក្នុងនាមលោកសាស្ត្រា ចារ្យបណ្ឌិតជាប្រធានសមាគមគ្រូគណិតវិទ្យានៅសហរដ្ឋអាម៉រិក ជួយដល់មន្ត្រីផ្នែកគណិតវិទ្យារបស់វិទ្យាស្ថានវិទ្យា សាស្ត្រ និងបច្ចកវិទ្យាបានចូលរួម តាមអង្គសិក្ខាសាលា ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍នានាក្នុងនាមជាវាគ្មិនផងដែរ។
សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទី៣នៃជំនួបទស្សនកិច្ចស្វែងយល់របស់លោកសាស្ត្រាចារ្យបណ្ឌិត ម៉ាយឃើល ដោហ្វ(Michael Dorff) នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បន្ទាប់ពីលោកបានអញ្ជើញចូលរូមជំនួបថ្នាក់ដឹកនាំនានានៅក្នុងវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
RAC Media | ស៊ាង រ៉ូហ្សាត
នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីទទួលបន្ទុកទទួលគណៈប្រតិភូ វៀតណាមបានអញ្ជើញមកទទួលគណៈប្រតិភូវៀ...
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម សន ថានូថាមម៉ាវង់ ប្រធានបណ្ឌិត...
វេទិកាភ្នំពេញ ជាឱកាសនៃការប្រមូលផ្ដុំនូវបញ្ញាញាណរបស់ជាតិ និងដៃគូអន្តរជាតិ ដើម្បីជជែកពិភាក្សាពីលើកកម្ពស់ការជជែកវែកញែកពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើពិភពលោក។...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួប និងពិភាក្សាការងារជាមួយប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌាដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Vinay P. Sahasrabuddhe ប្រធានផ្នែកទំនាក់ទំនងវប្បធម៌នៃក្រសួងការបរទេសសាធារណរដ្...
នៅរសៀលម៉ោង៣.០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ យោងតាមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច លោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្...