Royal Academy of Cambodia
ករណីតុលាការធម្មនុញ្ញថៃបានព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថុងថាន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ គឺជាកិច្ចការនយោបាយផ្ទៃក្នុងរបស់ថៃសុទ្ធសាធ បើទោះបីជាការព្យួរតំណែងនេះ ពាក់ព័ន្ធនឹងការបែកធ្លាយសារសន្ទនារវាងសម្ដេចតេជោ និងលោកស្រី ផែ ថុងថាន នាពេលកន្លងមកក៏ដោយក្ដី។ នៅក្នុងសារសម្លេងដែលបែកធ្លាយនោះ គេឃើញថា នាយករដ្ឋមន្ត្រីថៃបានស្នើសុំសម្ដេចតេជោ អំពីការអន្តរាគមន៍មួយចំនួន ហើយលោកស្រីក៏បានលើកឡើងអំពីករណីមេបញ្ជាការភូមិភាគ២របស់ថៃជាដើម ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន ពុំបានបំភ្លឺ ឬឆ្លើយតបទៅតាមសំណើររបស់លោកស្រីឡើយ។ ការណ៍បានបញ្ជាក់ថា លោកស្រី ផែ ថុងថាន ខ្លួនឯងគឺជាអ្នកបញ្ចេញនូវនយោបាយផ្ទៃក្នុងរបស់ខ្លួនដោយផ្ទាល់ ហើយសម្ដេចតេជោ គ្រាន់តែបានស្ដាប់ និងមិនបានទទួលយកនូវសំណើរ ឬដំណោះស្រាយណាមួយឡើយ។ នេះបានបញ្ជាក់ថា ករណីនេះជាបញ្ហាផ្ទាល់របស់លោកស្រី ផែ ថុងថាន និងជាបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសថៃតែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធនឹងកម្ពុជានោះឡើយ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ករណីព្យួរតំណែងនាយករដ្ឋមន្ត្រីថៃនាពេលនេះ ពិតជាកិច្ចការផ្ទៃក្នុងរបស់ថៃសុទ្ធសាធ ប៉ុន្តែបែរជាមានអ្នកនយោបាយមួយចំនួន បែរជាបានព្យាយាមភ្ជាប់បញ្ហានេះមកកម្ពុជា និងមកកាន់សម្ដេចតេជោ ដែលជាប្រការដ៏ខុសឆ្គងមួយបណ្ដាលមកពីការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទៅលើខ្លឹមសារនៃសារសម្លេងជជែកពិភាក្សាគ្នាដែលបានបែកធ្លាយនោះ។ លោកបណ្ឌិតបន្តថា អ្នកនយោបាយដែលបានចោទប្រកាន់និងព្យាយាមទាញភ្ជាប់ករណីព្យួរតំណែងនាយករដ្ឋមន្ត្រីថៃនេះ មកកាន់កម្ពុជានិងសម្ដេចតេជោ ទំនងជាដោយសារតែគេមិនបានស្ដាប់ ឬស្ដាប់មិនអស់ ទើបមិនបានយល់ច្បាស់អំពីខ្លឹមសារទាំងស្រុងនៃកិច្ចសន្ទនានេះ ហើយបកស្រាយទៅតាមអារម្មណ៍យល់ឃើញរបស់ខ្លួនទៅវិញ។
លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់បន្ថែមថា ការព្យួរតំណែងរបស់លោកស្រី ផែ ថុងថាន គឺជាបញ្ហាផ្ទៃក្នុងរបស់ថៃ ដែលស្ថានភាពនយោបាយថៃបាននិងកំពុងធ្លាក់ចុះដុនដាបយ៉ាងខ្លាំង និងមានការបែកបាក់គ្នាជាច្រើនជំពូក ជាច្រើនក្រុម និងច្រើនលំដាប់ថ្នាក់នៅក្នុងប្រទេសថៃ ដែលជាការបែកបាក់រវាងរដ្ឋាភិបាលនិងយោធា រវាងយោធានិងយោធា និងនៅក្នុងរង្វង់រដ្ឋាភិបាលថៃខ្លួនឯងផង។ បើតាមលោកបណ្ឌិត រដ្ឋាភិបាលថៃមានការបែកបាក់គ្នាយ៉ាង ដោយគណបក្សក្នុងរដ្ឋាភិបាលចម្រុះបានសម្រេចចិត្តដើរចេញពីគណបក្សកាន់អំណាច ហើយទស្សនៈនៅក្នុងរដ្ឋាភិបាលក៏មិនស្របគ្នា និងសូម្បីតែសម្លេងរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ក៏បានគូសបញ្ជាក់ខុសគ្នាផងដែរ អំពីទំនាក់ទំនងកម្ពុជា-ថៃ ខណៈរដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការភូមិភាគ២របស់ថៃ ក៏និយាយផ្សេងគ្នា និងអនុវត្តខុសគ្នាផងដែរ។ ត្រង់ចំណុចទាំងនេះ បានឆ្លុះបញ្ចាំងអំពីការបែកបាក់គ្នាដ៏ធ្ងន់ធ្ងរនៅក្នុងសង្គមនយោបាយថៃ ដែលជាហេតុនាំឱ្យឈានទៅដល់ការព្យួរតំណែងរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន តាមរយៈយន្តការតុលាការធម្មនុញ្ញថៃ ដើម្បីបញ្ចៀសការបែកបាក់គ្នាកាន់តែខ្លាំងបន្ថែមទៀត។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានបន្តលើកឡើងថែមទៀតថា តុលាការធម្មនុញ្ញថៃ នឹងស៊ើបអង្កេតបន្តទៅលើករណីលោកស្រី ផែ ថុងថាន ដែលបានបញ្ចេញការសម្ងាត់យោធារបស់ជាតិទៅឱ្យរដ្ឋបរទេស (កម្ពុជា) បានដឹងឭ ទោះបីជាកម្ពុជាពុំមានចេតនាចង់ដឹងឭបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃក៏ដោយក្ដី។ នេះគឺជាការឆ្លុះបញ្ចាំងអំពីទង្វើរបស់អ្នកនយោបាយទៅនឹងច្បាប់ជាធរមានរបស់ប្រទេសជាតិមួយ ខណៈនៅតាមបណ្ដាប្រទេសនានា ទង្វើនេះត្រូវបានចាត់ទុកថាជាការឃុបឃិតជាមួយនឹងរដ្ឋបរទេសប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួន។ សម្រាប់ប្រទេសកម្ពុជា បញ្ហានយោបាយផ្ទៃក្នុងថៃ បានជះឥទ្ធិពលអវិជ្ជមានលើប្រទេសកម្ពុជា តាំងពីមុនមានការបែកធ្លាយសារសន្ទនាគ្នារវាងមេដឹកនាំទាំងពីរទៅទៀត ពោលគឺ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានចូលមកលបបាញ់លើទាហានកម្ពុជា រហូតបណ្ដាលឱ្យមានការបាត់បង់យោធិនកម្ពុជាមួយរូប មុននឹងមានការបែកធ្លាយសារសម្លេងនេះទៅទៀត។ ជាមួយគ្នានេះ ការបិទច្រកព្រំដែនជាឯកតោភាគីដោយភាគីថៃ ក៏ត្រូវបានធ្វើឡើងតាំងពីថ្ងៃទី១៧ ខែមិថុនា ថែមទៀតផង។ ទោះជាយ៉ាងណា នៅក្រោយការបែកធ្លាយសារសម្លេង មានព្រឹត្តិការណ៍ផ្សេងៗទៀតដូចជា ការគម្រាមផ្ដាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃជាដើម។
សម្រាប់លោកបណ្ឌិត យង់ ពៅ ក្រោយការព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែ ថុងថាន ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ អាចនឹងឈានទៅដល់សេនារីយ៉ូរំលាយគណបក្សភឿថៃ ការរៀបចំការបោះឆ្នោតឡើងវិញ ឬសេនារីយ៉ូរដ្ឋប្រហារយោធាជាដើម។ ទោះជាយ៉ាងណា សេនារីយ៉ូទាំងនេះ មិនអាចសន្មត់ឬវាយតម្លៃជាការខាតឬចំណេញសម្រាប់ប្រទេសកម្ពុជានោះឡើយ ព្រោះដូចបានលើកឡើងខាងលើ ទាំងនេះគឺជាបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃសុទ្ធសាធ ហើយដូចដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើង ថ្នាក់ដឹកនាំកម្ពុជារង់ចាំតែធ្វើការជាមួយនឹងមេដឹកនាំដែលមានអំណាចពេញលេញនៅទីក្រុងបាងកក ដែលមានអំណាចពេញលេញនៅក្នុងការចាត់ចែងនយោបាយ កិច្ចការទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈបច្ចុប្បន្ន មិនមានមេដឹកនាំថៃណាមួយដែលមានអំណាចអាចសម្រេចចិត្ត ឬធ្វើការចរចាស្មើមុខមាត់ជាមួយនឹងកម្ពុជានោះឡើយ ព្រោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ថា នរណាជាអ្នកមានសិទ្ធិសម្រេចចិត្តពិតប្រាកដ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ដោយ៖ លឹម សុវណ្ណរិទ្ធ ព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ ដែលបង្កប់នូវសេនារីយ៉ូបង្វែរស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ខ្លួនមកព្រំដែនកម្ពុជា-ថៃ តាមរយៈការលួចវាយប្រហារលើកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅក្នុងដែ...
ករណីតុលាការធម្មនុញ្ញថៃបានព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថុងថាន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ គឺជាកិច្ចការនយោបាយផ្ទៃក្នុងរបស់ថៃសុទ្ធសាធ បើទោះបីជាការព្យួរតំណែងនេះ ពាក់ព័ន្ធនឹងការបែកធ្លាយសារសន្...
ខ្ញុំ, យង់ ពៅ យល់ឃើញថា លោក ម៉ានូអែល ម៉ាក្រុង (Manuel Marcron) ប្រធានាធិបតីបារាំង មិនអាចយល់ព្រមសម្រួលជាមួយថៃ ដោយប្រាសចាកពីការទទួលស្គាល់សន្ធិសញ្ញានិងផែនទីបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ ដែលជាប់ពាក់ព័ន្ធនឹងកា...
ដោយ៖ លឹម សុវណ្ណរិទ្ធ វិវាទព្រំដែនកម្ពុជា-ថៃ ដែលបានឆាបឆេះអស់រយៈពេល១ខែកន្លងទៅ ចាប់តាំងពីព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ ដែលវាយប្រហារទាំងកម្រោលមកលើកងទ័ពកម្ពុជា ក្នុងដែនអធិបតេយ្យភាពកម្ពុជា កាលថ្ង...
នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទទួលជួបស...
មកដល់ថ្ងៃនេះ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពតានតឹងខ្លាំងឡើងៗ ពោលគឺ ភាគីថៃបានឈានដល់ការប្រកាសបិទព្រំដែនទាំងស្រុងជាមួយប្រទេសកម្ពុជា។ ភាពតានតឹងនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស...
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥
ចុចមើលសេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្...
ចុចមើលសេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចា...
ចុចមើលវគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦...
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈ...
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិ...
ចុចមើលវគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ប...
ចុចមើលកម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវ...
ចុចមើលកិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្ន...
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិ...
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទ...
ចុចមើលសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឆមាសទី១ ឆ្នាំ២០២១របស់រាជបណ...
ចុចមើល