ព័ត៌មាន

«ជំនួបពិភាក្សាការងាររវាង ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងគណៈប្រតិភូរបស់បណ្ឌិត្យសភាវិទ្យា សាស្រ្តសង្គមចិន...»
52
224

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីចំនួន៥រូបបានទទួលជួបជាមួយគណៈប្រតិភូដែលជាអ្នកសិក្សាស្រាវជ្រាវ អំពីអាស៊ីអាគ្នេយ៍ និងអ្នកស្រាវជ្រាវ អំពីអាស៊ីប៉ាស៊ីហ្វិកនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិនដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ និងការរៀបចំសិក្ខាសាលារួមគ្នា។

ក្នុងជំនួបនេះ បានពិភាក្សាលើប្រធានបទ២៖

-ទីមួយ៖ គឺការកែលម្អក្នុងការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវដើម្បីឱ្យប្រជាពលរដ្ឋទទួលបានតុល្យភាពផលប្រយោជន៍។

-ទីពីរ៖ គឺសិក្សាស្រាវជ្រាវរួមគ្នាលើការវិនិយោគគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះក៏បានផ្តោះប្តូរយោបល់លើការធ្វើឱ្យប្រសើរឡើងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវដើម្បីឱ្យប្រជាជាតិនៅក្នុងតំបន់ ជាពិសេសក្នុងតំបន់មេគង្គ នឹងដោយឡែកសម្រាប់កម្ពុជាទទួលបានផលប្រយោជន៍ប្រកបដោយតុល្យ ភាពរវាងប្រទេសនិងប្រទេសព្រមទាំងប្រជាជាតិក្នុងប្រទេស។

RAC Media  ស៊ឺន សំ










សេចក្តីប្រកាស