Royal Academy of Cambodia
នៅរសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីការពារសាកល្បងនិក្ខេបបទ បេក្ខជនបណ្ឌិត២រូប ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា លើឯកទេសនីតិសាស្ត្រ ជំនាន់ទី២ វគ្គ១ គឺ៖
១. បេក្ខជនបណ្ឌិត លឹម វណ្ណនី ការពារប្រធានបទ «ការអនុវត្តន៍ច្បាប់គយនៅកម្ពុជា» ។
២. បេក្ខជនបណ្ឌិត ឥន យឿន ការពារប្រធានបទ «តួនាទីតុលាការរដ្ឋបាល» ។
ក្រោយពីការពិនិត្យ និងវិនិច្ឆ័យចំពោះការ ការពារសាកល្បងនិក្ខេបទ អង្គសមាជិកគណៈកម្មការបានធ្វើការវាយតម្លៃសម្រេចលទ្ធផលជូនបេក្ខជនបណ្ឌិតទាំង២ រូប បានបន្តទៅកាន់ការការពារនិក្ខេបទចុងក្រោយទៀតដើម្បីសម្រាប់បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់ខ្លួន។ ចំណែកបេក្ខជនបណ្ឌិតទាំងពីររូប ត្រូវទទួលយកការកែលម្អ អនុសាសន៍នានាពីគណៈកម្មការសម្រាប់បំពេញការខ្វះខាតមួយចំនួនដែលសមាជិកគណៈកម្មការវាយតម្លៃបានរកឃើញពីនិក្ខេបបទការពារសាកល្បងរបស់បេក្ខជនបណ្ឌិតទាំងពីរ ក៏ដូចជាខ្លឹមសារនៃការស្រាវជ្រាវមួយចំនួន និងបន្ថែមនូវគុណតម្លៃនៃនិក្ខេបបទឱ្យមានលក្ខណៈសមស្របតាមបទដ្ឋានដែលបានកំណត់ បូករួមទាំងទម្រង់នៃការរៀបចំនិក្ខេបបទផងដែរ ។
សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់រដ្ឋ កំពុងបំពេញភារកិច្ចក្នុងការជំរុញ និងអភិវឌ្ឍធនធានមនុស្ស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ គិតបច្ចុប្បន្ននេះ បេក្ខជនបណ្ឌិតចំនួន ១០២នាក់ ហើយដែលបានការពារនិក្ខេបបទបញ្ចប់លើ១៧ មុខជំនាញផ្សេងៗគ្នា និងបានទទួលសញ្ញាបត្រពីរាជបណ្ឌិត្យសភាកម្ពុជា។ និស្សិតដែលសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ត្រូវឆ្លងកាត់ការជ្រើសរើស ប្រឡងសមត្ថភាព និងធ្វើនិក្ខេបបទការពារនិក្ខេបបទរបស់ខ្លួន ហើយនិក្ខេបបទដែលទទួលបានជោគជ័យ នឹងត្រូវរក្សានិងបញ្ជូនទៅតំកល់ទុកនៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា៕
ព័ត៌មានដោយ ស៊ាង រ៉ូហ្សាត | RAC Media
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា...
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសាបរទេសនៃក្រសួងអប់រំចិនបានប្រារព្ធ «ទិវាភាសាចិនអន...
ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារបច្ចេកទេសនៃរាជបណ្ឌិត្យ សភាកម្ពុជា ដើម្បីប្រជុំតាមកម្មវិធី...
នៅព្រឹកថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលា (តាមប្រព័ន្ធវីដេអូពីចម្ងាយ) ស្តីអំព...